12.4 C
New York
Saturday, June 6, 2020
Home ព័ត៌មាន ពលរដ្ឋ​ភ្ញាក់ផ្អើល​មើល​ត្រី​នាគ​ស្លាប់ ​នៅក្នុង​ទឹក​កសិណ​អង្គរ​ដោយ​មិនដឹង​មូលហេតុ

ពលរដ្ឋ​ភ្ញាក់ផ្អើល​មើល​ត្រី​នាគ​ស្លាប់ ​នៅក្នុង​ទឹក​កសិណ​អង្គរ​ដោយ​មិនដឹង​មូលហេតុ

​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​នេះ នៅ​ត្រង់​ចំណុច​ក្នុង​ទឹក​កសិណ​អង្គរវត្ត ក្នុងភូមិ​ក្រវ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ដោយ​គេ​បាន​ប្រទះឃើញ​ត្រី​ដ៏​ធំ​មួយ​ក្បាល​ដែល​អ្នកស្រុក​ស្គាល់​ថា ជា​ត្រី​នាគ បាន​ស្លាប់​អណ្តែត​ទឹក​ដោយ​មិនដឹង​មូលហេតុ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គាត់​មិនដឹង​ថា ជា​ត្រី​អ្វី​ដែរ តែ​អ្នកភូមិ ថា​ត្រី​នាគ ក៏​ថាស​ចឹ​ង​ដែរ​ទៅ​។ សមត្ថកិច្ច​បន្ត​ថា បន្ទាប់ពី​ពលរដ្ឋ​នាំគ្នា​ស្រង់​ពី​ទឹក​មក​ក៏​នាំគ្នា​យក​ទៅ​កប់​នៅ​ទីតាំង​ក្បែរ​នោះ​។ សមត្ថកិច្ច​បន្ថែម​ថា ត្រី​នាគ នោះ​មាន​ទម្ងន់​ប្រមាណ​ជា​៣០​គីឡូក្រាម​។

ពលរដ្ឋ​ខ្លះ​និយាយ​ថា ត្រី​នេះ​ជា​ត្រី​កម្រ ហើយ​គេ​មិនដែល​បានឃើញ​នោះទេ​។​ វា​មិន​គួរ​ស្លាប់​ដោយ​មិនដឹង​មូលហេតុ​ចឹ​ង​នោះទេ​។ ពលរដ្ឋ​បន្ត​ថា កន្លែង​នោះ​គេ​តែ​ឃើញ​មាន​គេ​លួច​ឆក់​,​បង់សំណាញ់ និង​ស្ទូច​ត្រី​។ ពលរដ្ឋ​ថា​ ត្រី​នៅ​តំបន់​អង្គរធំៗ​ណាស់​តែ​ហាក់​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ថែរក្សា​

យ៉ាងនេះ​ក្តី នៅ​រសៀល​ថ្ងៃទី​១២ ​ខែ​ឧសភា ​ឆ្នាំ​២០២០​នេះ គេ​មិនអាច​ទាក់ទង​ជាមួយ​អាជ្ញាធរ​ដែល​ប្រចាំការ​នៅ​ទីនោះ​បានទេ​នា​រសៀល​ថ្ងៃទី​១២​នេះ​៕
កុសល

អត្ថបទពេញនិយម

ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុង វ៉ៃបើកឆាក ក្នុងកម្មវិធី ប្រដាល់ Boostrong Fighters Fire

វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកដឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុងជាគូបើកឆាក មុនពេល ជើងឯកពានឆ្ពោះទៅស៊ីហ្គេមរបស់ទូរទស្សន៍បាយ័នថ្មីៗ ថាន់ ប៊ុនរ៉ុង ជួប រឿង សារិទ្ធ ទំងន់ 60kg។ ចំណែកពីរគូឯកសប្តាហ៍នេះ...

ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ គូពិសេសបើកឆាក លើសង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”

សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ ដែលជាគូពិសេសបើកឆាកការផ្សាយផ្ទាល់។ គូមិនអាចរំលងបានទាំងពីរគូគឺ ហេង វិឆ័យ និង ជួបជាមួយ គង់ ឧត្តម ខណៈ ឯម ឡេងលី នឹងជួបជាមួយ...

ជួបគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់  54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ...

ភួង ពិសិដ្ឋ ស្វាគមន៍ សេក គឹមអាន ក្នុងការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ​​ប្រភេទទំងន់ 60kg

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ក៏នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង ពេជ្រ ភក្តី ជួប ធី ដាវិត គូទី ២ អេលីត ផានិត ជួប សង សាត ខណៈ រិទ្ធ រៀប ជួប...