Home ព័ត៌មាន ស្នងការ​ខេត្ត​កណ្ដាល៖ យានយន្ត​ទើប​ទិញ​ថ្មី មាន​ឯកសារ​បញ្ជាក់​ ហាម​ផាក​ពិន័យ

ស្នងការ​ខេត្ត​កណ្ដាល៖ យានយន្ត​ទើប​ទិញ​ថ្មី មាន​ឯកសារ​បញ្ជាក់​ ហាម​ផាក​ពិន័យ

មន្ត្រី​នគរបាល​ចរាចរណ៍ ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរ​ណ៍​នៅ​លើ​ដង​ផ្លូវ ហាម​ដាច់ខាត​ធ្វើការ​ផាក​ពិន័យ​ទៅលើ​រថយន្ត​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទើប​ទិញ​ថ្មីៗ​មិនទាន់មាន​ស្លាក​លេខ ក្នុង​ករណី​ពួកគាត់​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ។

ចំណុច​ដែល​ត្រូវ​បាន​ផាក​ពិន័យ​ចំពោះ​រថយន្ត​មាន​ចំនួន​៩​ចំណុច​សំខាន់ៗ រីឯ​ម៉ូតូ​មាន​ចំនួន​៧​ចំណុច ក្រៅពីនោះ​មិន​ត្រូវ​ផាក​ពិន័យ​ឡើយ។​

​បន្ថែម​ពីលើ​នោះ​ទៀត មិន​ត្រូវ​ឃាត់​អ្នកបើកបរ​ឲ្យ​ឈប់​ដើម្បី​សួរនាំ​រក​ចំណុច​ល្មើស​នោះ​ទេ ពេល​ឃើញ​ចំណុច​ល្មើសច្បាប់​ណាមួយ​ចាំ​ឃាត់​ត្រួតពិនិត្យ។ ដោយឡែក​គោលដៅ​ត្រួតពិនិត្យ​មិន​មាន​សិទ្ធិ​ធ្វើការ​ផាក​ពិន័យ​នៅ​គោលដៅ​ទេ ត្រូវ​ចេញ​ក្រដាស​ផាក​ពិន័យ​ឲ្យ​ទៅ​អ្នកបើកបរ​ល្មើសច្បាប់​ទៅ​បង់​ប្រាក់​ពិន័យ​នេះ នៅ​ទីតាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ស្រុក ឬ​ការិយាល័យ​ជំនាញ ដែល​នៅ​ជិត​ទីតាំង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នោះ។​

នេះ​ជា​ប្រសាសន៍​ណែនាំ​របស់ លោក​ឧត្ដមសេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដែល​បាន​ណែនាំ​ទៅកាន់​មន្ត្រី​នគរបាល​ចរាចរណ៍ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​លោក​ស្នងការ​រង នាយ​-​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក លោក​អធិការ​-​អធិការរង​នគរបាល​ក្រុង​តាខ្មៅ និង​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​-​ក្រុង​តាខ្មៅ​ផង​ដែរ។​

​ជាមួយគ្នា​នោះដែរ លោក​ឧត្ដមសេនីយ៍​ត្រី​ស្នងការ ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា មិនត្រូវ​បើកបរ​ល្មើសច្បាប់​នោះ​ទេ ចំពោះ​ករណី​មន្ត្រី​នគរបាល​ណា​ម្នាក់​បើកបរ​មិន​គោរព​ច្បាប់ ​នឹង​ត្រូវធ្វើ​ការ​ផាកពិន័យ​ដូច​បងប្អូន​ប្រជាពលរដ្ឋ និង​មួយ​ផ្នែក​ទៀត​ត្រូវ​អនុវត្ត​វិន័យ​កងកម្លាំង​ផង​ដែរ៕
អត្ថបទ ៖ មុនី

អត្ថបទពេញនិយម

កម្ពុជាចាប់ផ្តើ​ម​ផលិត​ប្រេង​ប្លុក A ថ្ងៃនេះ​

សម្តេចតេជោ ហ៊ុន សែន​ ប្រមុខរាជរដ្ឋាភិបា​​លកម្ពុជា​តាមរយៈ​បណ្តាញសង្គម​​ហ្វេសបុក​បាន​​លើកឡើង​ថា​ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃ​ឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។

ពិតជាលះបង់ខ្លាំង! ម៉ឺន ឯកសុភារិទ្ធ របួសមុខពេលថតប្លង់ផ្ទុះគ្រាប់បែកក្នុងរឿងសម័យប៉ុលពត

តារាសម្ដែងល្បីឈ្មោះ លោក ម៉ឺន ឯកសុភារិទ្ធ បានកំពុងចេញថតខ្សែរឿងជីវិតថ្មីឱ្យផលិតកម្មសាស្ត្រា (Sastra Film) ដែលមានចំណងជើងថា «កាំជណ្ដើរទី៣» ស្ថិតក្នុងសម័យកាលមួយដ៏សាហាវយង់ខ្នង​នៃរបបប៉ុលពត​ គុកឥតជញ្ជាំង​(៣ឆ្នាំ ៨ខែ ​២០ថ្ងៃ)។ ខណៈថតប្លង់រត់កាត់គ្រាប់បែក លោកត្រូវសម្ដែងរត់ជួយសង្គ្រោះ និងរត់ឱបកូនគេចគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខឃើញស្នាមមួយចំហៀងមុខ។

កញ្ញា រ៉េត សារីតា ឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០

ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា - ជាតារាសម្តែង ជាពិធីការនីទូរទស្សន៍ និងជាឯកអគ្គរដ្ឋទូតផលិតផលមួយចំនួន កញ្ញា បានឈ្នះតំណែងជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ ដើម្បីតំណាងឱ្យប្រទេសនៅក្នុងការប្រលងបវរកញ្ញាចក្រវាលបន្ទាប់។ បន្ទាប់ពីសកម្មភាពប្រកួតរយៈពេល ៥សប្តាហ៍ កញ្ញា រ៉េត សារីតា ដែលជាអ្នកតស៊ូមតិដើម្បីសមភាពយេនឌ័រនិងការយល់ដឹងអំពីសុខភាពបន្តពូជ បានឈ្នះពានពិសេសដូចជា ពានទេពកោសល្យ ពានការតស៊ូមតិល្អបំផុត...

WOODS’ ONLINE SINGING CONTEST 2020

វ៉ូតអនឡាញ ស៊ីងហ្គីង ខនធេស (WOODS’ Online Singing Contest) ឬហៅថា ការប្រលងចម្រៀង អនឡាញ ជាកម្មវិធីដំបូងបង្អស់ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Kalbe Cambodia ឩបត្ថម្ភផ្តាច់មុខដោយ វ៉ូត (WOODS’)។បេក្ខជនដែលជាប់ឈ្មោះក្នុងកម្មវីធីប្រលងចម្រៀងអនឡាញនេះ ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅរាជធានីភ្នំពេញ។ បន្ទាប់ពីពិចារណាដោយយកចិត្តទុកដាក់របស់គណៈកម្មការក្នុងកម្មវីធីវគ្គផ្តាច់ព្រ័ត្រ...