12.4 C
New York
Saturday, June 6, 2020
Home ព័ត៌មាន សម្តេច​តេជោ​​ ហ៊ុន​ សែន លើក​ឡើង​ថា ការអនុវត្តច្បាប់​ចរាចរណ៍​​ គឺមិន​ដក​ថយ​ទេ​

សម្តេច​តេជោ​​ ហ៊ុន​ សែន លើក​ឡើង​ថា ការអនុវត្តច្បាប់​ចរាចរណ៍​​ គឺមិន​ដក​ថយ​ទេ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​​លើក​ឡើង​ថា កម្ពុជារងគ្រោះពេកហើយពីគ្រោះថ្នាក់ចរាចរណ៍ ។ កម្ពុជា​មានប្រជាជនតែ១៥ លាននាក់ តែអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសយើងចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់ ។ នេះបើតាម​​ទំព័រហ្វេសបុក​​ផ្លូវការ​លើក​ ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍គឺមិនដកថយទេ ។

ចាប់តាំងពី​​ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០​ នគរបាល​​បាន​ប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍​ ក្នុង​គោលបំណង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ។ ជា​លទ្ធផល​ នៃ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​រយៈ​ពេល​១៣​ថ្ងៃ​កន្លងមកនេះ បានបង្ហាញ​ជា​លទ្ធផល​វិជ្ជមាន ដោយ​កាត់បន្ថយ​គ្រោះថ្នាក់​​ចរាចរណ៍​​រហូត​ដល់​៤០% ។ ជាពិសេស​ធ្វើ​ឲ្យ​អ្នក​បើក​បរ​ភាគ​ច្រើន​ចូលរួម​គោរព​ច្បាប់ ដោយ​ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែក្រវាត់ គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍ ។

នៅ​ក្នុង​ឆ្នាំ ២០១៩ ប្រទេស​កម្ពុជា​បាន​ខាតបង់ទឹកប្រាក់ប្រហែលជា ៣០០ ​លានដុល្លារ និង​បណ្តាលឲ្យមនុស្សស្លាប់ របួស និងខូចខាតដល់ទ្រព្យសម្បត្តិជាច្រើន​ ជាពិសេស​គឺ​ធ្វើ​ឲ្យ​មនុស្ស​ពិការ​ជាច្រើន​ ដែល​បាត់​បង់​សមត្ថភាព​ធ្វើ​ការ​ និង​រក​ចំណូល​ចិញ្ចឹម​ក្រុម​គ្រួសារ​។​ ដូច្នេះ​ហើយ​ដើម្បី​ឲ្យ​អ្នក​បើក​បរ​ចូល​រួមគោរព​ច្បាប់ និង​កាត់បន្ថយ​អត្រាការស្លាប់ របួស ពិការ និងខូចខាតទ្រព្យសម្បត្តិ ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍ ទើប​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ការពិភាក្សា និងរៀប​ចំ​អនុក្រឹត្យ​ថ្មី​ ដោយបង្កើន​ការ​ផាក​ពិន័យ​ឲ្យ​កាន់​តែច្រើន​ ដើម្បី​ឲ្យ​អ្នក​បើក​បរ​ ដែល​ល្មើស​ច្បាប់​ចូល​រួម​គោរព​។​​ ការ​អនុវត្ត​នេះ​ ដើម្បី​ចូល​រួម​ការពារ​អាយុជីវិត និង​ទ្រព្យ​សម្បត្តិ​អ្នក​​​ទាំង​អស់​គ្នា៕​

អត្ថបទ៖នីតា

អត្ថបទពេញនិយម

ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុង វ៉ៃបើកឆាក ក្នុងកម្មវិធី ប្រដាល់ Boostrong Fighters Fire

វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកដឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុងជាគូបើកឆាក មុនពេល ជើងឯកពានឆ្ពោះទៅស៊ីហ្គេមរបស់ទូរទស្សន៍បាយ័នថ្មីៗ ថាន់ ប៊ុនរ៉ុង ជួប រឿង សារិទ្ធ ទំងន់ 60kg។ ចំណែកពីរគូឯកសប្តាហ៍នេះ...

ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ គូពិសេសបើកឆាក លើសង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”

សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ ដែលជាគូពិសេសបើកឆាកការផ្សាយផ្ទាល់។ គូមិនអាចរំលងបានទាំងពីរគូគឺ ហេង វិឆ័យ និង ជួបជាមួយ គង់ ឧត្តម ខណៈ ឯម ឡេងលី នឹងជួបជាមួយ...

ជួបគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់  54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ...

ភួង ពិសិដ្ឋ ស្វាគមន៍ សេក គឹមអាន ក្នុងការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ​​ប្រភេទទំងន់ 60kg

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ក៏នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង ពេជ្រ ភក្តី ជួប ធី ដាវិត គូទី ២ អេលីត ផានិត ជួប សង សាត ខណៈ រិទ្ធ រៀប ជួប...