12.4 C
New York
Thursday, August 13, 2020
Home ព័ត៌មាន ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​៦​ចំណុច​ទៅកាន់​ជនរួមជាតិ

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​៦​ចំណុច​ទៅកាន់​ជនរួមជាតិ

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​ដើម្បី​សម្តែង​នូវ​ការអបអរសាទរ​ដល់​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដា ល​បច្ចេកទេស​និង​វិជ្ជាជីវៈ​លើក​ទី​៣​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែមិថុនា​ឆ្នាំ​២០២០​ក្រោម​ប្រធានបទ​«TVET ធ្វើឱ្យ ជីវិត​កាន់តែ​ប្រសើរ​» ។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ចូលរួម​នូវក្នុង​យុទ្ធនាការ​ផ្សា​ព្ធ​ផ្សាយ​ទិវា​ជាតិ​នេះ​ឲ្យ​បាន​ផុលផុសអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងការអភិវឌ្ឍជំនាញឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពសំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរឡើង។​

​នៅក្នុង​សារលិខិត​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំ ដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែក​ឯកជន អង្គការ​មិនមែន រដ្ឋាភិបាល​ដៃគូ អភិវឌ្ឍន៍ និង​បងប្អូន​ជនរួមជាតិ​ដូចខាងក្រោម​៖

១.​បន្ត​ចូលរួម​ទប់ស្កាត់​កុំឱ្យ​រលក​ទី ២​នៃ​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​នេះ ឆ្លង​រីក​រាលដាល​នៅតាម សហគមន៍ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ អន្តេវាសិកដ្ឋាន សហគ្រាស គ្រឹះស្ថាន កន្លែង ស្នាក់នៅ និង​ក្នុងចំណោម​សិស្សានុសិស្ស និស្សិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ កម្មករនិយោជិត​និង​និយោជក​ដោយ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​អនាម័យ សុខភាព​និង​សុវត្ថិភាព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រមទាំង​បន្ត​ខិតខំ​ផ្តល់​ការបណ្ដុះបណ្ដាល​តាម​ថ្នាល បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ជៀសវាង​ការមើល ស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន ដែល​អាច​នាំឱ្យ​កើតមាន​វិប្បដិសារី​ចំពោះ​ខ្លួន​និង​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​។​

២.​បន្ត​ទាញយក​ផល​ឱ្យ​បានជា​អតិបរមា ពី​វិធានការ​អន្តរាគមន៍​ផ្នែក​សេដ្ឋកិច្ចសង្គម​ទាំងអស់​របស់ រាជរដ្ឋាភិបាល ដើម្បី​រក្សា​សកម្មភាព​អាជីវកម្ម លើកស្ទួយ​កំណើន រក្សា​ការងារ បង្កើត​ការងារ​ថ្មី លើកកម្ពស់ សមត្ថភាព​ជំនាញ និង​ទ្រទ្រង់​លំនឹង​ជីវភាព​របស់​ក្មួយៗ​កម្មករនិយោជិត​។​

៣. បន្ត​គាំទ្រ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី ការអភិវឌ្ឍ​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ ដើម្បី​ធានាថា​កម្លាំង​ពលកម្ម​របស់​បងប្អូន ប្រជាពលរដ្ឋ​ដែល​អាច​ចាប់យក​ឱកាស​ការងារ​និង​លើកស្ទួយ​ឱ្យ​សេដ្ឋកិច្ចជាតិ​អាច​ស្ទុះ​ងើបឡើង​វិញ​បាន​យ៉ាង​រហ័ស​បន្ទា ប់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ព្រមទាំង​ធានាថា​កង្វះ​ជំនាញ​នឹងមិន​ក្លាយជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ការសម្រេចបាន​នូវ​កំណើន​ខ្ពស់​និង​អនាគត​ភ្លឺស្វាង​ក្នុង​រយៈពេល​មធ្យម​និង​វែង ខាងមុខ​។​

៤.​បន្ត​ជំរុញ​លើកទឹកចិត្ត​និង​បង្កើន​ការចុះឈ្មោះ​កូនចៅ​ចូលរៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដើម្បី​មានចំណេះដឹង ចំណេះធ្វើ ជំនាញ​ច្បាស់លាស់​ឥរិយាបថ​ការ ងារ​និង​សីលធម៌​វិជ្ជាជីវៈ​ល្អ​ដែលជា​កត្តា​កំណត់​ភាព​ប្រកួតប្រជែង​សម្រាប់​ចាប់យក​ឱកាស​ការងារ​ល្អ​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ដែលនាំឱ្យ​គ្រួសារ​មាន​ប្រាក់ ចំណូល​និង​ជីវភាព​កើនឡើង​និង​រួមចំណែក​ធ្វើឱ្យ​សេដ្ឋកិច្ចសង្គម​មានការ​អភិវឌ្ឍ​ដូចដែល​ប្រធានបទ​នៃ ទិវា​ជាតិ​នេះ​បានលើកឡើង «TVET​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ »​។​

៥.​គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន​ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​សូម​បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក ទេស​និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ការយល់ដឹង អំពី​សារៈសំខាន់​លើ​វិស័យនេះ​ក្នុងចំណោម​សាធារណជន​។​

៦.​ដោយឡែក​ក្នុងឱកាស​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​លើក​ទី​៣​ក្រោម​ប្រធានបទ «TVET ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​» នេះ​សូម​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែក​ឯកជន​អង្គការ មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ចូលរួម​សហការ ផ្សព្វផ្សាយ​ទិវា​ជាតិ​នេះ​ឱ្យបាន​ផុលផុស​ឱឡារិក​អធិកអធម​ទូទាំងប្រទេស​។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖នៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដើរតួនា ទីជាគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងជំនាញព្រមទាំងឥរិយាបថការងារនិងសីលធម៌វិជ្ជាជីវៈល្អដែលជាមូលដ្ឋានចម្បងសម្រាប់ជំរុញល្បឿនកំណើនសេដ្ឋកិច្ចនិងការបង្កើតការងារល្អសម្រាប់ប្រជាពលរដ្ឋដោយសារមូលធនមនុស្សគឺជាកត្តាកំណត់នៃផលិតភាពការងារការបង្កើតតម្លៃបន្ថែមសមត្ថភាពប្រកួ តប្រជែងភាពទាក់ទាញសម្រាប់ការវិនិយោគពីបរទេសនិងការចាប់យកបច្ចេកវិទ្យាថ្មី ។ ទន្ទឹមនឹងនេះជំនាញវិជ្ជាជីវៈក៏ចូលរួមចំណែកដ៏សំខាន់ក្នុងការបែងចែកផល លាភនៃកំណើនប្រកបដោយសមធម៌និងបរិយាបន្ន ដោយដើរតួនាទីជាស្ពានចម្លងរវាងកំណើននិងការងារដោយហេតុថាប្រសិនបើមិនមានជំនាញសមស្របទេ ប្រជា ពលរដ្ឋក៏មិនអាចឈានទៅចាប់យកឱកាសការងារល្អដែលបង្កើតឡើងដោយកំណើនបានដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថាក្នុងបរិបទដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចមានការរីកចម្រើនផ្លាស់ប្តូរយ៉ាងរហ័សដូចជាកម្ពុជាយើងព្រមជាមួយនឹងវិវឌ្ឍនៈបច្ចេកវិទ្យាដ៏ លឿនក្រោមចរន្តនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលធ្វើឱ្យតម្រូវការជំនាញមានការប្រែប្រួលយ៉ាងខ្លាំងតាមរយៈការបង្កើតការងារថ្មីដែលមិនធ្លាប់មានពីមុនមកជំនួស ការងារដែលមានស្រាប់ជំនាញវិជ្ជាជីវៈដើរតួនាទីចាំបាច់ក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចរក្សាស្ថិរភាពការងារនិងអាចផ្លាស់ប្តូរទៅរកការងារថ្មីបានយ៉ាងរហ័ស ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តទៀតថា៖ក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់កន្លងមកដោយយល់ច្បាស់អំពីសារៈសំខាន់ចាំបាច់នៃជំនាញវិជ្ជាជីវៈដូចបានលើក ឡើងខាងលើរាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខណ្ឌគោលនយោបាយ ជាតិហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វិវឌ្ឍនៈនិងការប្រែប្រួលយ៉ាងឆាប់ រហ័សនៃបច្ចេកវិទ្យានិងទីផ្សារការងារព្រមទាំងក្តីរំពឹងទុកកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អនិងកម្រិតជីវភាពកាន់តែប្រសើរ ។

ជាក់ស្តែង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភានេះបានផ្តល់អាទិភាពខ្ពស់ជាងគេបំផុតលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនិងការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឆ្ពោះទៅសម្រេចបាននូវគោលដៅ”យុវជន ម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”សំដៅកសាងបាននូវកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់។ លើស ពីនេះដើម្បីបង្កើតឱ្យមានភាពប្រទាក់ក្រឡាគ្នាកាន់តែមុតស្រួចស៊ីជម្រៅផ្នែកអាទិភាពគោលនយោបាយរវាងការបណ្តុះបណ្តាលលើកកម្ពស់ជំនាញវិជ្ជាជីវៈរបស់ប្រជា ពលរដ្ឋនិងការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឈានទៅពឹងផ្អែកលើកំណើនផលិតភាពព្រមទាំងការត្រៀមចាប់យកឱកាសនិងជម្នះផលវិបាកជាយថាហេតុពីបដិវត្ត ន៍ឧស្សាហកម្ម៤.០ សំដៅលើកស្ទួយភាពប្រកួតប្រជែងទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ និងការបង្កើតការងារកាន់តែល្អដែលជាមូលដ្ឋានឆ្ពោះទៅសម្រេចក្តីប្រាថ្នាក្នុង ការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានបូកបញ្ចូលរួមគ្នាទៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ នូវអាទិភាពនៃគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ គោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារឆ្នាំ ២០១៥-២០២៥ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តឱ្យសម្រេចបានដោយជោគជ័យនូវចក្ខុវិស័យនិងគោលនយោបាយខាងលើបានបង្ហាញឱ្យឃើញតាមរយៈការបង្កើនថវិកាជាតិយ៉ាងច្រើនជារៀងរាល់ឆ្នាំសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទន្ទឹមនឹងការកែទម្រង់ស៊ីជម្រៅជាបន្តបន្ទាប់ដើម្បីលើកកម្ពស់គុណ ភាពនិងពង្រីកលទ្ធភាពទទួលបានការបណ្តុះបណ្តាលសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ។ជាលទ្ធផលនាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋអាចទទួលបាន ការ បណ្តុះបណ្តាលជំនាញដោយងាយស្រួលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈនិងឯកជននិងអង្គការ សមាគមនៅទូទាំងរាជ ធានីខេត្ត ដោយកម្មវិធីបណ្តុះបណ្តាលត្រូវបានរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាព ជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លីនិងវែងទាំងក្នុង និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថាន សហគ្រាស សហគមន៍និងដោយចល័ត។ជារួមក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានសិក្ខាកាមសិស្សានុសិស្ស និស្សិត និងកម្មករនិយោជិតជាង២០ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលជំនាញថ្មីនិងលើកកម្ពស់ជំនាញរបស់ខ្លួនហើយបានចាប់យកឱកាសការងារល្អៗ និង បង្កើតមុខរបរដោយខ្លួនឯងដោយជោគជ័យ ៕

ដកស្រង់ចេញពី ៖ កម្ពុជាថ្មី

អត្ថបទពេញនិយម

សង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ សប្តាហ៍នេះ ឯម ឡេងលី ស្វាគមន៍ Chris Kenedy

សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ សប្តាហ៍នេះជំនួបគូឯកប្រចាំកម្មវិធីគឺម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ឯម ឡេងលី នឹងជួបជាមួយ Chris Kenedy បន្ទាប់ពីការប្រកួតរវាងអ្នកទាំងធ្លាប់អាក់ខានម្តងរួចមកហើយ។ ដោយឡែកគូពិសេសមួយគូទៀត ធីម ទាន់...

សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ប្រកួតមិត្តភាពជើងចាស់ជួបគ្នា សំអាង ឌុន និង ភុន សោភ័ណ្ឌ

ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា កីឡាករ ៨ រូបសុទ្ធតែជាកីឡាករទំងន់ធ្ងន់ៗ នឹងឡើងអង្រួនសង្វៀនស្ទឹងមានជ័យ។               កីឡាករជើងចាស់ទាំងពីរនាក់ សំអាង ឌុន នឹងជួបជាមួយ ភុន សោភ័ណ្ឌ ក្នុងប្រភេទទំងន់ ៦៥គ ខណៈគូពិសេសមួយគូទៀត...

ម៉ន គឹមឡុង ឈានដល់ជុំទី ៤ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរជួបជាមួយ ផាន់ សុវណ្ណ

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ អេ អាំម៉ារីន ដែលកាន់កំណត់ត្រាឈ្នះច្រើនបំផុតក្នុងការប្រកួតសន្សំប្រាក់លានរបស់ Wurkz ថ្ងៃសៅរ៍សប្តាហ៍នេះនឹងជួបជាមួយ យុគ យក្សផ្លែ...

សង្វៀន “ម៉ារ៉ាតុងគុនខ្មែរ Super Whisky” សប្តាហ៍នេះកីឡាករ ៤ រូបប្រកួតម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយប្រភេទទំងន់ ៦០គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយលើប្រភេទទំងន់ ៦០គ។ រិទ្ធ ភារម្យ មកពីអាណាចក្រគុនខ្មែរ នឹងជួប ឆាយ មាស មកពីក្លិប សំរោងកោង គូម៉ារ៉ាតុងទី ១ ខណៈគូម៉ារ៉ាតុងទី ២ អេនួន...