Home ព័ត៌មាន រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងកសាងស្ពានអាកាសថ្មើរជើងនៅក្នុងរាជធានីភ្នំពេញប្រមាណជា ២៥ ស្ពានទៀត

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងកសាងស្ពានអាកាសថ្មើរជើងនៅក្នុងរាជធានីភ្នំពេញប្រមាណជា ២៥ ស្ពានទៀត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០២០ ស្របពេលដែលស្ពាននេះស្ថាបនាបានរួចរាល់ប្រមាណជា៩៥ភាគរតយហើយនោះ។

លោក ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភ្នំពេញមកដល់ពេលនេះ ទាំងអ្នកស្នាក់អាស្រ័យ ទាំងអ្នកស្នាក់នៅអចិន្រ្តៃយ៍មានចំនួនប្រមាណជាងបីលាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាសក្រោមដី លើដីនិងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគរនិងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរ
ម៉ុក។

លោកបញ្ជាក់ទៀតថា ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនិងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៏ជូនប្រជាពលរដ្ឋ ។ លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ភ្នំពេញពិតជាមានការអភិវឌ្ឍយ៉ាងលឿន ជាក់ស្ដែងបើតាមការសិក្សា អង្គការចៃកាបានបង្ហាញថា ស្ពានលីយ៉ុងផាត់ឬស្ពានព្រែកព្នៅ នឹងស្ថាបនាឡើងរួចរាល់នៅឆ្នាំ២០២០ ប៉ុន្តែវាមិនដូច្នោះទេ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ស្ពាន លី យ៉ុងផាត់ហៅស្ពានព្រែកព្នៅ ស្ថាបនាបានរួចរាល់តាំងពីឆ្នាំ២០១០មកម្លេះ មានន័យថា យើងបានអភិវឌ្ឍលឿនមុន១០ឆ្នាំ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុនSpace media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ ពោលគឺនៅសល់តែ ការក្រាលកំរាលថ្មើជើង ការសំអាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។

ចំណែកស្ពា​នអាកា​សថ្មើ​រជើង នៅត្រង់មុខសាលាបឋមសិក្សា​ស​ន្ធរម៉ុ​ក​ ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កា​ត់​ទទឹង​ផ្លូវ​ម៉ៅសេ​ទុង​២ខ្សែ និងកា​ត់ទ​ទឹងផ្លូ​វក​ម្ពុជាក្រោម ២ខ្សែ ​ដើម្បីបង្កលក្ខណៈងាយស្រួល​ដ​ល់សិ​ស្សានុសិ​ស្ស បាបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិ​ភា​ព ​ទោះពួកគេមកពីទិស​ខា​ងណា​ក៏ដោ​យ។​

គួរបញ្ជាក់ថា មកដល់ពេល​នេះ រាជធានីភ្នំពេញមា​ន​ស្ពានអា​កាស​ថ្មើ​រជើ​ង ចំនួន៣ក​ន្លែ​ងហើ​យ ក្នុងនោះរួមមា​ន​ នៅតំបន់ជ​ម្ពូ​វ័ន្ត ខ​ណ្ឌពោធិ៍សែន​ជ័យ មានចំនួន២កន្លែ​ង​ និងនៅតំបន់​ភ្លើ​ងស្តុប​នាង​គ​ង្ហីង មានចំនួន១​ក​ន្លែង ហើយបើតាមគម្រោងរ​ដ្ឋ​បាលរា​ជធានី​ភ្នំ​ពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យ​បា​នច្រើនកន្លែងបន្ថែម​ទៀ​ត ​ដើម្បីឆ្លើយតបទៅនឹ​ង​ប្រទេ​ស​ជាតិ មានការអភិវ​ឌ្ឍ​និងទី​ក្រុងមា​ន​ភាព​ស៊ីវិ​ល័យ​ និងបង្កលក្ខណៈងា​យ​ស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់​ផ្លូ​វប្រ​កបដោ​យសុ​វត្ថិ​ភាព៕

អត្ថបទ៖ ស្រីរ័ត្ន

អត្ថបទពេញនិយម

ក្នុងរឿងឈ្លោះព្រឹកល្ងាច តែកុំមើលឈុតក្រៅឆាក ចេស្តា និងនេត្រា តោងគ្នាស្អិតតែម្ដង!

និយាយពីតួអង្គ ចេស្តា និងនេត្រា មិនទាន់ឃើញមួយភាគណាត្រូវរូវគ្នានៅឡើយទេ។ ជួបមុខពេលណា មានរឿងឈ្លោះប្រកែកមិនយល់ចិត្តគ្នារហូត ពិសេសអ្នកកម្លោះសង្ហា ចេស្តា ពូណាស់ខាងចាប់កំហុសគេ។

ថ្នាក់តារាសម្ដែងស្រីជួរមុខ នី មុន្នីនាថ ក៏ជាហ្វេនតាមដានរឿងថ្មីរបស់ ម៉ឺន ឯកសុភារិទ្ធ និង ចិនចិន ដែរ!

ត្រឹមតែភាគទី ១០ រឿង «សត្រូវកំពូលស្នេហ៍» កើនអ្នកគាំទ្ររាប់ពាន់នាក់ចូលទស្សនា ការឡាយផ្ទាល់ នៅលើផេច Bayon Tv Drama និងទស្សនានៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។

ចេញ Trailer! រឿង «ភ្លើងត្រជាក់» ប្រភេទរឿងភាគបុរាណខ្មែរសម័យទំនើប សាច់រឿងប្រទាក់ក្រឡាគ្នាពីរជាតិ

ដូចដែលទស្សនាជនធ្លាប់បានដឹងហើយថា ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ បាយ័ន តែងតែនាំមកនូវខ្សែភាយន្តភាគខ្មែរ និងបរទេសល្អៗ ដើម្បីចាក់ផ្សាយជូនជាការកម្សាន្តដល់ពុកម៉ែបងប្អូនជានិច្ច។

បុរីអាម៉ូរី បោះទុនវិនិយោគ ១០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាម៉ូរីសែនសុខ

បុរីអាម៉ូរី បានបោះទុនវិនិយោគ សរុបប្រមាណ ១0 លានដុល្លារអាមេរិក លើគម្រោងអាម៉ូរីសែនសុខ ដោយគម្រោងនេះ ផ្ដោតសំខាន់លើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូតវីឡាថ្មីៗចំនួន ៣ប្រភេទ ដោយរចនាឡើងប្រកបដោយសោភ័ណ្ឌភាព និងកិត្យានុភាព ។