fbpx
Home ព័ត៌មាន ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត

ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ សែន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត

បាត់ដំបង ៖ ​នៅ​​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ​និង​នវានុវត្តន៍ និង​លោកជំទាវ ទេព បុប្ផា ប្រសិទ្ធ ​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន ​ភ្នំ​វាល​ចាប ​ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​អណ្ដើក​ហែប ​ស្រុក​រតនមណ្ឌល​ ខេត្តបាត់ដំបង​។

អញ្ជើញ​ចូលរួម​ក្នុង​អង្គពិធី​មាន ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន ​មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ​លោកនាយ​សេនាធិការ ឯកឧត្តម លោកជំទាវ​អស់លោក លោកស្រី អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​នាយទាហាន នាយទាហានរង ពលទាហាន និង​គ្រួសារ​កងទ័ព ។

ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​មានប្រសាសន៍ថា ខ្ញុំ​ពិតជា​មានចិត្ត​សប្បាយរីករាយ​និង​រំភើប​យ៉ាង​ក្រៃលែង​ដោយ​បាន​អញ្ជើញ​មក​ឃើញ​ផ្ទាល់​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ​សែន​ដែល​ជា​កន្លែង​សំរាប់​ធ្វើ​ការ​ហ្វឹកហ្វឺនរ​បស់​កងទ័ព​យោធភូមិភាគ​ទី​៥ ​ហើយ​ទីតាំង​នេះ​ជា​កន្លែង​ប្រវត្តិសាស្ត្រ​ដែល​យើង​ស្រាវជ្រាវ​មិនទាន់​អស់​ទេ​ព្រោះ​កាលពី​សម័យ​មុន​កងទ័ព​តស៊ូ​ធ្លាប់​មក​ជ្រកកោន​នៅទីនេះ ​តែ​ឥឡូវ​ដោយសារ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នៅ​ចុងឆ្នាំ​៩៨ បាន​ប្រែក្លាយ​កន្លែង​នេះ​ទៅជា​ទីលាន​សម្រាប់​ធ្វើការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ដែលជា​ទីលាន​បណ្ដុះបណ្ដាល​នូវ​ភាព​មុត​ស្រួច​របស់​កងទ័ព​យើង​ដើម្បី​ត្រៀម​ការ​ពារជាតិ​ទោះបី​ប្រទេស​មាន​សន្តិភាព​ក៏ដោយ​ដូច្នេះ​ហើយ​សុខភាព​របស់​កងទ័ព​ក្នុង​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នេះ​ជា​ការ​ចាំបាច់​ធ្វើឱ្យ​កងទ័ព​មាន​សុខ​ភាព​ល្អ​ទើប​មាន​កាយសម្បទា​រឹងមាំ​ហ្វឹកហ្វឺន​ការ​ពារជាតិ​បាន​។

ឯកឧត្តម បាន​បន្តថា​ ការដែល ឯកឧត្តម បានមក​ដល់ទី​នេះ​មក​ជួយ​ឧបត្ថម្ភ​នូវ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នៅ​កន្លែង​នេះ​គឺ​តាម​ការ​ស្នើសុំ​របស់​ឯក​ឧ​ត្ត​ម​នាយ ​ឧ​ត្ត​ម​សេនីយ៍ ប៊ុន សេង ​អតីត​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ មកម្ល៉េះ ទើប​មកដល់ពេលនេះ​យើង​បាន​ធ្វើ​តាម​សំណូមពរ​ហើយ​យើង​បាន​ធ្វើ​ប្រព័ន្ធ​ផលិតកម្ម​ផលិត​ទឹកស្អាត​មួយ​ដែល​យក​បច្ចេកវិទ្យា​ទំនើប​ពី​ប្រទេស​ចិន​មក​បំពាក់​ជូន​នៅទីនេះ​ដោយ ១​ថ្ងៃ យើង​អាច​ផលិត​ទឹក​ស្អាត​បាន​ចំនួន ៥០​ម៉ែត្រ​គីប​សម្រាប់​កងទ័ព​ប្រើប្រាស់​នៅទីនេះ​។

ក្នុងឱកាស​នោះ​ ឯកឧត្តម បានផ្ដល់​ជា​អំណោយ​ដល់​គ្រួសារ​កងទ័ព និង​កងទ័ព​ចំនួន ៤៦១ គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួល​បាន ​គ្រឿង​ឧបភោគ​បរិភោគ ​ព្រមទាំង​បាន​ឧបត្ថម្ភ​សាងសង់​នូវ​អគារ​ស្នាក់នៅ​១​ខ្នង​របស់​កង​ការពា​រ ដែលមាន​ទំហំ ៥×៨ ​ម៉ែត្រ ជូន​តាម​សំណូមពរ​៕

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។