Home ព័ត៌មាន រថយន្ត​ទី​៤១​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ត្រូវបាន​ប្រគល់ជូន​មណ្ឌល​សុខភាព អង្គតាសោម ខេត្តតាកែវ​

រថយន្ត​ទី​៤១​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ត្រូវបាន​ប្រគល់ជូន​មណ្ឌល​សុខភាព អង្គតាសោម ខេត្តតាកែវ​

តាកែវ៖ អំណោយ​ទី​៤១​ជា​រថយន្ត​សង្គ្រោះបន្ទាន់​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន និង សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ​ហ៊ុន សែន តាមរយៈ​ឧកញ៉ា បណ្ឌិត ជា រតនា និង​ឧកញ៉ា លី​ហៀក រតនា ត្រូវបាន​ប្រគល់ជូនដល់​មណ្ឌល​សុខភាព ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​អ្នក​ជំងឺ ទៅកាន់​ព្យាបាល​អោយទាន់​ពេលវេលា​។​

​​លោក ឧកញ៉ា​បណ្ឌិត ជា រតនា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដោយ​មើល​ឃើញថា ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រាំកក់​ មាន​ចំនួន​ច្រើន ដូច្នេះ​ តម្រូវការ​សេវាសាធារណៈ គឺជា រឿង​ចាំបាច់ ពិសេស​ផ្នែក​សុខាភិបាល​ដែល​ជា​សេវា​សំខាន់​បំផុត​មិនអាច​ខ្វះ​បាន ទើប​លោក​ឧកញ៉ា និងលោក ជំទាវ រួម​នឹង លោក​ឧកញ៉ា សុខ វណ្ណា និង​លោកជំទាវ បាន​រៀបចំ​ប្រគល់​នូវ​រថយន្ត សង្គ្រោះ បន្ទាន់​ជូន​ដល់​មណ្ឌល​សុខភាព​អង្គតាសោម​ក្នុង​ខេត្តតាកែវ​នៅពេលនេះ ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម តម្រូវការ ជួយ​ដល់​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ​សាសនា​នោះឡើយ​។​

​​លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ បាន​លើកឡើងថា ស្រុក​ត្រាំកក់​មាន​ចំនួន​១៥​ឃុំ ប្រជាពលរដ្ឋ មាន​ជាង ១៦​ម៉ឺន​នាក់ ដូច្នេះ​នៅ​តាម​មណ្ឌល​សុខភាព​មាន​តម្រូវការ​ខ្លាំង នូវ​រថយន្ត​សង្គ្រោះ បន្ទាន់​នៅ ពេល​ពលរដ្ឋ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ស្ត្រី​ឆ្លងទន្លេ ឬ​បញ្ហា​បន្ទាន់​ផ្សេងៗ​ទៀត ដើម្បី​ព្យាបាល​អោយ ទាន់​ពេលវេលា​។​

​​លោក​វេជ្ជបណ្ឌិត ហេង ធី ប្រធាន​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ត្រាំកក់ ក្នុងនាម​ក្រុមគ្រូពេទ្យ​នៅ​ស្រុក​ត្រាំកក់ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ទាំង​ទ្វេរ រួម​នឹង លោក​ឧកញ៉ា ជា រតនា និង សម្បុរ​សជន​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​អាយុជីវិត​របស់​ពលរ​ដ្ឋ​នៅក្នុង​ខេត្តតាកែវ ក៏ដូចជា​ពលរដ្ឋ ទូទាំងប្រទេស ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​ក្រុមគ្រូពេទ្យ ក៏បាន​ប្ដេជ្ញា​ខិតខំ​ផ្តល់ សេវា​សុខាភិបាល​ជូន ពល រដ្ឋ​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព គុណភាព និង​សមធម៌​។​

​ជា​ចុងក្រោយ​លោក​ឧកញ៉ា បណ្ឌិត ជា​រតនា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទាំងអស់ សូម ចូ​ម​រួម​គោរព​ច្បាប់​ចរាចរណ៍ និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាយ​ល​នៃ​ជំងឺ​កូ​វីដ​១៩​តាមរយៈ អនុវត្ត​នូវ វិធានការ របស់​ក្រសួងសុខាភិបាល​កុំ​ឆ្លង​ចូល​សហគមន៍​ផងដែរ​៕ ​អត្ថបទ​៖ សូ​ដាវ​ណ្ណ

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។