Home ព័ត៌មាន មានសម្តេចតេជោជាបង្គោលគ្រឹះ កម្ពុជាប្រឆាំងដាច់អហង្ការការជាន់ដាន​​រងគ្រោះ ដោយសង្គ្រាម​ត្រជាក់

មានសម្តេចតេជោជាបង្គោលគ្រឹះ កម្ពុជាប្រឆាំងដាច់អហង្ការការជាន់ដាន​​រងគ្រោះ ដោយសង្គ្រាម​ត្រជាក់

ខណៈពេលដែល មហាអំណាចខ្លះ កំពុងធ្វើទំនើបកម្មឃ្លាំងអាវុធ និងបញ្ចូលកម្មវិធី​នុយក្លេអ៊ែរ ទៅក្នុងសេណារីយ៉ូបែប«កំពូលល្បិចកល» គេមិនដែលចង្អុលមុខ​ខ្លួនឯងឡើយថា កំពុង​ប្រឆាំងនឹងគំរូនៃការទប់ស្កាត់ ហើយ​គឃ្លើន​បញ្ចេញ​អំណួត« ការបំផ្លាញគ្នាទៅវិញទៅមកដោយសង្គ្រាម»។
តើអ្នកណាយល់ និងខ្វល់ខ្លះ ចំពោះលំហអាកាស ដីគោក ដែន​សមុទ្រ ដែលជាកំពុង​ក្លាយជា​សមរភូមិដ៏មាន​មានសក្តានុពល ហើយបន្ទាប់មកមានចំណុចមិនច្បាស់លាស់នានាកំពុង​កើតមាន​ឡើងជាបន្តបន្ទាប់ ក្នុងពិភពលោក​មួយនេះ  ដូចជា រោគរាតត្បាត ជម្លោះបណ្តាញសង្គម តិចណូឡូជី និង​ពពួកកម្មវិធីតិចណូឡុជី​ធំៗ​សែនអាថ៌កំបាំងជុំវិញ បញ្ញាសិប្បនិម្មិតAI ដែលអាចមាន​សមត្ថភាព​ធ្វើការសំរេចចិត្ត និង​​បង្កើតក្បួន​ដោះស្រាយលើ កូដកម្ម និងបំបិទ​ការប្រឆាំងនានា នៅអាមេរិក ត្រឹម​តែ​ប៉ុន្មានវិនាទី តែប៉ុណ្ណោះ?

ខ្ញុំ សាយ ពេជ្រ កំពុង​ល្ងីល្ងើ ឬអ្នកផ្សេងកំពុង​រស់យ៉ាង​ល្ងីល្ងើ អរសប្បាយកណ្តាល​ មហាគម្រោង​ធំៗ នៃ AI របស់លោកខាងលិចដែលចូលរួម​ដោយពួកកំពូលមហាសេដ្ឋីនានាជាមួយ​កម្រិត​វិនិយោគ​រាប់កោដលានដុល្លារ?

អាមេរិកនិង នុយក្លេអ៊ែរ

ខ្ញុំ​ដូចចង់ រំឮកបន្តិចដែរពីឈ្មោះបុគ្គលពីររូប សុទ្ធសឹងអតីត​ប្រធានាធិបតីអាមេរិកដែលបង្កើត​ឡើងនូវ​ចំណារទុក ​នៃមហន្តរាយ ​នុយក្លេអ៊ែរ ក្នុងនោះ មាន​ លោក Ronald Reagan ដែលបានចរចាជាមួយសហភាពសូវៀតលោក Mikhail Gorbachev ដើម្បីប្រណាំងអាវុធរនិង លោក​ Harry Truman ដែលធ្លាប់បញ្ជាឱ្យទម្លាក់គ្រាប់បែកនុយក្លេអ៊ែរក្នុងសង្គ្រាមលោក ។

កុំភ្លេច​ពាក្យ “the big lie”ការភូតដ៏ធំ

នៅទសវត្សឆ្នាំ ១៩២០  Adolf hitler (អាដូហ្វ ហ៊ីត្លែរ)បានបង្កើតពាក្យមួយហៅថា“ ការភូតកុហកដ៏ធំ” ដែលមានន័យថា ការប្រើប្រាស់ពាក្យមិនពិតដោយ​មេដឹកនាំដែល​មហាពូកែខាងភូតកុហកហើយ​ពាក្យនេះ បានក្លាយជាការពិត នៅពេល​អាមេរិក​ បង្ហាញ​លោកដូណាល់ត្រាំដែលផ្តល់ពិន្ទុដល់ខ្លួនឯងកម្រិត​ A + សម្រាប់ការគ្រប់គ្រងលើ COVID-19 ខណៈប្រទេសខ្លួនមាន​អ្នកស្លាប់ជាង ២សែននាក់ និងមាន​ករណីឆ្លង​ជាង៧លាន​នាក់គិតត្រឹម​ខែកញ្ញាឆ្នាំ២០២០។

លោក Trump បែរជាហ៊ាននិយាយថា “ យើងបានធ្វើការងារដ៏អស្ចារ្យដើម្បីបង្ក្រាបកូវីដបានកម្រិត​ A +” ទោះបីជាចំនួនអ្នកស្លាប់បន្តកើនឡើងជិត ១.០០០ នាក់ក្នុងមួយថ្ងៃ ជាមួយតួលេខ ៤ ភាគរយនៃចំនួនប្រជាជនពិភពលោក។

ច្បាស់ណាស់ថា ប្រធានាធិបតីអាមេរិក មិនដែលខ្វល់ព្រួយអ្វី អំពីការអនុវត្តការកុហកដ៏គឃ្លើនចំពោះសមត្ថភាពប្រឆាំង​វីរុសក្នុងរដ្ឋបាលខ្លួន​នោះទេ។

លោក Trump ភូតកុហកលើសប្រធានាធិបតីអាមេរិកមុនៗ

យោងតាមវ៉ាស៊ីនតោនប៉ុស្តិ៍ លោក Trump មាន​កម្រិត​ភូតកុហកលើសប្រធានាធិបតីអាមេរិកមុនៗ ដោយ​ក្នុងបទពណ៌នា​របស់ខ្លួន កាសែតនេះ​បានសរសេរថា លោក Trump និយាយកុហកមិនចេះឈប់ លើចំនួនអ្នកស្លាប់ដោយសារវីរុសហើយ​ចោទថាជាកំហុសរបស់“ រដ្ឋខៀវ”  blue states ​(ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០០០ រដ្ឋក្រហមនិងរដ្ឋខៀវត្រូវបាន​គេប្រើ​សំដៅទៅលើរដ្ឋនានានៃសហរដ្ឋអាមេរិកដែលអ្នកបោះឆ្នោតភាគច្រើនជ្រើសរើសទាំងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ក្រហម ឬគណបក្សប្រជាធិបតេ្យ​ ខៀវ )បន្ថែមការភូតកុហកជាបន្តបន្ទាប់ទៀត​ ទោះបីជា សាកលវិទ្យាល័យ ចនស៍ហបឃីនស៍ ចាត់ថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានទំហំ​រងគ្រោះអាក្រក់បំផុតលំដាប់ទី ៦នៅលើពិភពលោកជុំវិញ​ការតេស្ត៍រកកូវីដ។

៦២ ភាគរយនៃជនជាតិអាមេរិកដែលត្រូវ​គេសាកសួរ និយាយថា សហរដ្ឋអាមេរិកធ្វើការងារអន់ជាងប្រទេសដទៃទៀតក្នុងការដោះស្រាយបញ្ហាមេរោគនេះ។ ប្រភព​ វ៉ាស៊ីនតោនប៉ុស្តិ៍ ។

ការគម្រាមនៃសង្គ្រាមត្រជាក់ និងការកុហកបំភាន់

ឧទាហរណ៍ធំគឺ​ករណី​សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរដែល​ ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៧ សម្រាប់​កម្ចាត់អាវុធប្រល័យលោក​នានាត្រូវបានចុះហត្ថលេខាដោយ​រដ្ឋចំនួន ៨៤ និងបានផ្តល់សច្ចាប័នដោយប្រទេស​ ៤៥។  ប្រទេសចំនួន ៩គឺ សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង អ៊ីស្រាអែល ប៉ាគីស្ថាន ឥណ្ឌានិងកូរ៉េខាងជើងបានធ្វើពហិការមិនចូលរួម សូម្បីតែថ្លែង​សុន្ទរកថាណាមួយ ដែលនាំទៅដល់ការគាំទ្រ​សន្ធិសញ្ញានេះ។

តើនេះអាចចាត់ទុកថាជាចេតនានៃការធ្វើឲ្យសន្ធិសញ្ញាក្លាយជាអសារឥតការ?

ចំពោះខ្ញុំ ទីមួយ គឺមានគេកំពុង​បំភ័យ​មនុស្សជាតិដោយ​បំបែរអារម្មណ៍ចេញពី​ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដោយមកផ្តោតលើសេដ្ឋកិច្ច​ដែលដួល​រាល នៅក្រោមវិបត្តិរោគរាតត្បាត បានជាដោះស្រាយ​វិបត្តិនេះថើរៗសិន។

មួយទៀត គឺបង្កើតផែនការយោធាតាមរយៈការបញ្ចេញ​សាច់ដុំរៀងៗខ្លួន ក្រោមលេស «ការពារពិភពលោក» ដែល​ជា​ការវិវត្តន៍ស្រដៀងគ្នាធ្លាប់មានជាគំរូកាលពីសន្ធិសញ្ញាប្រឆាំងនឹងអាវុធគីមីនិងជីវសាស្ត្រ ក៏ដូចជាគ្រាប់មីនផងដែលឧបទ្វីបឥណ្ឌូចិន​នេះ ធ្លាប់រងគ្រោះយ៉ាងដំណំ ពិសេសកម្ពុជាយើង​ ដូច​ប្រសាសន៍សម្តេចតេជោកាលពីថ្មីៗនេះដែលបានរំឮកថា​ ប្រទេស​កម្ពុជា​ក៏ធ្លាប់​បានរងគ្រោះ​យ៉ាង​ដំណំ​ដោយសារ​ជម្លោះ​សង្គ្រាមត្រជាក់ ការ​ខ្វែងគំនិត​គ្នា​ផ្នែក​មនោគមវិជ្ជា និង ការ​ប្រកាន់​ឥរិយាបថ​ជាតិនិយម​ជ្រុល ដែលកូនខ្មែរ​​ត្រូវតែ​ច្រានចោល យ៉ាង​ដាច់អហង្ការ​​រាល់​ការប៉ុនប៉ង​ណាមួយ​ នាំ​ទៅរក​ដានចាស់​មួយនោះ។

នៅ​ក្នុង​​ឱកាស​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៥ កន្លងមកថ្មីៗ នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ បាន​​​​អធិប្បាយថា ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការគំរាមកំហែងដ៏​ខ្ពស់​បំផុតមិនធ្លាប់មាន​ក្នុង​រយៈពេល​៣០ ឆ្នាំ​ចុង​ក្រោយនេះ។ ការគម្រាម បង្កឡើង​ដោយ​ឥទ្ធិពល​នៃ​បញ្ហា​ជាច្រើន ក្រៅពីការ​បន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រួមមានការប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​ សង្គ្រាមត្រជាក់​បែ​ប​ថ្មី ភេរវកម្ម​មិនមែន​រដ្ឋ ការកេងប្រវ័ញ្ច និងនិន្នាការ​ទៅរក​ប្រព័ន្ធ​ពហុ​ប៉ូល តាមរយៈ​ការប្រកួតប្រជែង​ដ៏​តានតឹង រវាង​មហាអំណាច​ធំៗ អមនឹង​ការ​ងើបឡើង​នៃ​មហាអំណាច​ថ្នាក់​កណ្តាល​ ឆ្ពោះ​ទៅ​ជួរមុខ​នៃ​នយោបាយ​តំបន់​​។​

សម្តេចតេជោ​បានក្រើនរំឮក​ថា គុណ​តម្លៃ​ជា​មូលដ្ឋាន​ព្រមទាំងគោលការណ៍​ស្នូល​នៃ​ច្បាប់​អន្តរជាតិ ​កំពុង​ត្រូវ​បាន​គេ​រំលោភបំពាន ហើយការ​រីករាលដាលនៃ និន្នាការ​ឯកតោភាគី​និយម ការប្រើ​កម្លាំងគាបសង្កត់​ប្រទេស​ទន់ខ្សោយ ពីប្រទេសមានអំណាច ​កំពុងតែ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិដែលបានកសាងស្ថិរភាព​និង​វិបុលច្រើនឆ្នាំមកហើយ ប៉ុន្តែ សម្តេចប្រមុខរដ្ឋាភិបាលប្រកាសម៉ឺងម៉ាត់ ច្រានចោលដាច់អហង្ការ​រាល់​ការប៉ុនប៉ង​ណាមួយ​ ដែល​នាំ​ទៅរក​ការ​សារដាន​​ប្រវត្តិសាស្ត្រ។

មានតែ​សម្តេចតេជោប៉ុណ្ណោះ​ដែលជាបង្គោលគ្រឹះ ដឹកនាំកម្ពុជាប្រឆាំងដាន​​ប្រវត្តិសាស្ត្រជាជនរងគ្រោះនៃ​សង្គ្រាម​ត្រជាក់

ក្រៅ​ពី​ជោគជ័យនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ ដែលនាំឲ្យមានការបង្រួបបង្រួមជាតិ និង​មានសន្តិភាពពិតប្រាកដព្រមទាំង​យូរអង្វែងនៅកម្ពុជា សក្ខីភាពនៃទង្វើអនុញ្ញាតិឲ្យកប៉ាល់ ទេសចរណ៍ ចូលចតនៅខេត្តព្រះសីហនុ ស្មារតី និងសកម្មភាពទទួលបានការគាំទ្រ ក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងស្មារតីគោរពអធិបតេយ្យភាព ឯករាជ្យភាព និងស្មើភាពគ្នានៅលើឆាកអន្តរជាតិ ព្រមទាំបណ្តាស្នាដៃនយោបាយធំៗរាប់មិនអស់ សម្តេចតេជោស័ក្តិសមត្រូវបានគេចាត់ទុកជាបង្គោលគ្រិះនៃការដឹកនាំកម្ពុជាប្រឆាំងទៅនឹងស្រមោល​សង្គ្រាមត្រជាក់លើកនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនក៏បានប្រកាសបន្តគាំទ្រយ៉ាងមោះមុតលើតួនាទីរបស់អង្គការសហប្រជាជាតិ ព្រមទាំងលើកទឹក ចិត្តដល់អង្គការនេះ​ថាពិភពលោកនឹងមិនអាចបន្តនិរន្តរភាពប្រកបដោយសុខសន្តិភាពនិង ភ ពសុខុដុមរមនា ដោយគ្មានវត្តមានរបស់អង្គការសហប្រជាជាតិដែលរឹងមាំ ឡើយ ។

ដោយសារបែបនេះហើយ កាតាព្វកិច្ច​រួមចំណែកក្នុងការទប់ទល់ជាមួយរបត់ពិភពលោកដ៏ធំ និងរហ័ស​មួយនេះ កូនខ្មែរគ្រប់រូប គួរត្រងត្រាប់ផ្តោតដើរតាម​នូវ​នយោបាយដ៏ចាស់ទុំ រឹងមាំ និងស្រួចស្រាល់ ច្បាស់លាស់របស់សម្តេចតេជោ ក្នុងបូរណភាព ការរួបរួម ដែលប្រជាជាតិខ្មែរកំពុង​ត្រូវការ​ជាចាំបាច់ ឆ្ពោះទៅរកកម្លាំងផ្ទៃក្នុងរឹងមាំជ្រោងទង់កម្ពុជា។

សាយ ពេជ្រ

ប្រភព៖ កម្ពុជាថ្មី

អត្ថបទពេញនិយម

ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

រឿង «១០០% គឺស្រឡាញ់» សាច់រឿងថ្មីមួយនេះនឹងរំលេចភាពប្រទាក់ក្រឡាស្នេហាដែលត្រូវឆ្លងកាត់ឧបសគ្គពីការជ្រៀតជ្រែកបំបែកបំបាក់។ ការយល់ច្រឡំ ច្រណែនឈ្នានីសបានធ្វើឱ្យស្នេហាបោកបញ្ឆោតមួយក្លាយទៅជាស្នេហាពិតពោពេញដោយក្ដីស្រលាញ់។

នៅថ្ងៃ១ សីហា! ចៅសម្ដេចតេជោ ហ៊ុន សែន​ជិត ១០ នាក់​នឹងចាក់វ៉ាក់សាំងការ​ពារ​កូវីដ​មុនគេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួន​ជិត​ ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាង​មុខនេះ។

រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រឿង «ភពស្នេហ៍» ជាសាច់រឿងមួយបង្ហាញពីទំនាក់ទំនងស្នេហា ដែលត្រូវប្រឈមជាមួយនឹងបញ្ហាមិនចេះមិនចេះហើយ ដោយសារតែក្រុមគ្រួសារទាំងសងខាងមិនពេញចិត្ត ពិសេស មានជនទីបីចូលមកជ្រៀជ្រែតក្នុងទំនាក់ទំនាក់មួយនោះ។

ក្នុងភាគបញ្ចប់យប់មិញ តួអង្គសំខាន់ៗ រឿង «ប៉ាពីរជើងល្អ» ចូលខម្មិនលេងសើចជាមួយហ្វេនៗ

ទស្សនិកជន ប្រហែលជាញញឹមបិទមាត់មិនជិតទេ សម្រាប់រឿង «ប៉ាពីរជើងល្អ» នៅក្នុងភាគបញ្ចប់កាលពីយប់មិញនេះ។ ពីព្រោះចុងបញ្ចប់នៃសាច់រឿង ពោរពេញទៅដោយសេចក្តីសុខ ស្នាមញញឹមគ្រួសារ ពិសេសប៉ាៗ វេហា និង ខេមា បានយល់ចិត្តគ្នាវិញ។