Home ព័ត៌មាន សម្តេចតេជោ៖ ចង់មាន​សន្តិភាពផ្លូវចិត្ត​ កុំបំពានច្បាប់!

សម្តេចតេជោ៖ ចង់មាន​សន្តិភាពផ្លូវចិត្ត​ កុំបំពានច្បាប់!

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកមិញនេះ បានបញ្ជាក់សារជាថ្មីថា​ នៅក្នុងដោយតម្លៃណាក៏ដោយ មិនអនុញ្ញាត្តិឱ្យមាន​ជនណាម្នាក់មកបំផ្លាញ​សន្តិភាព ស្ថិរភាព​នយោបាយ ​ដែលបានកសាងមក​ដោយលំបាកសម្រាប់ប្រជាជន​១៦លាននាក់​ក្នុងព្រះ​រាជាណាចក្រដ៏កម្សត់មួយនេះឡើយ។

សម្តេច​បានលើកឡើង​ទៀតថា សម្រាប់​អ្នកដែលចង្អុលអំពីអសន្តិសុខផ្លូវចិត្តនៅកម្ពុជា ប្រសិន​ចង់បានសន្តិសុខផ្លូចិត្ត​ចូរកុំបំពានច្បាប់​ ពុំនោះទេ ចេញមួយវាយមួយ​ចេញពីរវាយពីរ ព្រោះ​សម្តេចត្រូវតែការពារ​សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមឱ្យខាងតែបាន។

​នយោបាយឈ្នះៗ ដែលជា​ឆន្ទះបង្រួបបង្រួមជាតិដ៏ទូលំទូលាយ និងជាសក្ខីភាព​នៃសមត្ថភាពនយោបាយ​មហស្ចារ្ស​ ​បានបញ្ចៀសរាល់ការវាយប្រហារដោយអាវុធមកជា​ការរួបរួមទូទាំងប្រទេស​ លើសពីការស្មាន​។

សម្តេចរំឮកដែរថា ពីមុនមក​ប្រទេស​កម្ពុជាត្រូវ​បែងចែកជាតំបន់ត្រួតត្រាច្រើន​ ដូចជា​នៅមុនឆ្នាំ១៩៧០ មាន​ខ្មែរ​សាធារណរដ្ឋ មានខ្មែរក្រហម ខ្មែរ​ខៀវ ខ្មែរ ស ។ល។

ដល់ឆ្នាំ១៩៧០​ទល់ ១៩៧៥​ មាន​ខាង​លោកសេនាប្រមុខ​ លន់នល់ និងខ្មែររំដោះ ឯ១៩៧៥ដល់៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេ្យ ប៉ុលពត សូម្បីខ្លាំងប៉ុណ្ណឹងក៏ត្រួតដីមិនអស់ដែរ​ បើត្រួតត្រាអស់តើសម្តេចកាលណោះ​នៅឯណាបាន​នឹង​មករំដោះជាតិ?

នៅឆ្នាំ១៩៧៩ ដល់ ១៩៩៣ក៏មាន​ការ​ត្រួតត្រា៤តំបន់ទៀត គឺ​ រដ្ឋកម្ពុជា ​ខ្មែរក្រុហម ​ហ្វុនស៊ីនប៉ិច​និង​រណសិសរ្ស ចំណែក​នៅឆ្នាំ១៩៩៣ក្រោ​យបោះឆ្នោតហើយ មានពីរ​តំបន់ត្រួតត្រាទៀត​ រហូត​ដល់ថ្ងៃ ទី២៩ ​ខែធ្នូ ឆ្នាំ២៩៩៣ ទើបកម្ពុជាអាច​មាន​រដ្ឋធមនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ ​កងកម្លាំងប្រដាប់អាវុធតែមួយមកទល់សព្វថ្ងៃ។

ដោយហៅអ្នកញុះញង់បំផ្លាញ​សន្តិភាព​នៅកម្ពុជា​ ថាជាឧក្រិដ្ឋជន សម្តេច​បានបញ្ជាក់ទៀតថា អ្នករារាំង និង បង្កើតការរិះគន់ផ្កាប់មុខណាក្តី ដែលចង់បំផ្លាញ​ស្ថិរភាពនយោបាយ​និងសន្តិសុខសង្គម​នឹង​ត្រូវបង្ក្រាបទោះអ្នកណាថាយ៉ាងណាក៏ដោយ​។

ប្រភពពី : កម្ពុជាថ្មី

រូបភាពដោយ : ISHIKAWA

អត្ថបទពេញនិយម

WOODS’ ONLINE SINGING CONTEST 2020

វ៉ូតអនឡាញ ស៊ីងហ្គីង ខនធេស (WOODS’ Online Singing Contest) ឬហៅថា ការប្រលងចម្រៀង អនឡាញ ជាកម្មវិធីដំបូងបង្អស់ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Kalbe Cambodia ឩបត្ថម្ភផ្តាច់មុខដោយ វ៉ូត (WOODS’)។បេក្ខជនដែលជាប់ឈ្មោះក្នុងកម្មវីធីប្រលងចម្រៀងអនឡាញនេះ ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅរាជធានីភ្នំពេញ។ បន្ទាប់ពីពិចារណាដោយយកចិត្តទុកដាក់របស់គណៈកម្មការក្នុងកម្មវីធីវគ្គផ្តាច់ព្រ័ត្រ...

សម្តេច​តេ​ជោ អំពាវនាវដល់ អ្នក​ដែល​ពាក់ព័ន្ធ​ដំណើរ​ទស្សនកិច្ច ប្រមាណ៩០០​នាក់ ធ្វើច​ត្តា​ឡី​ស័ក​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ​ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដំណើរ​ទស្សនកិច្ច​ ...

រឿង«ម៉ាឡែនម៉ាលីន» បញ្ចាំងភាគបញ្ចប់យប់នេះ! ម៉ាឡែន ពិតជាត្រូវស្លាប់មែនឬ ?

បានទស្សនាខ្សែរឿងជីវិត «ម៉ាឡែនម៉ាលីន»ភាគទី១២ហើយ ហ្វេនគ្រប់គ្នាពិតជាកម្សត់ស្រក់ទឹកភ្នែក ទៅតាម...

កម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា ដ៏ធំបំផុតប្រចាំឆ្នាំ២០២០ បានមកដល់ហើយ

ភ្នំពេញថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០ - បេក្ខនារីផ្លូវការទាំង ២០ រូបក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ ត្រូវបានបង្ហាញដល់អ្នកសារព័ត៌មានហើយត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិសេសមួយនៅ The Bridge Lifestyle Mall ។ ការប្រកាសបេក្ខភាពផ្លូវការ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងមកជាមួយនឹងការសម្តែងពិសេសដោយ DJ M និងតារាចម្រៀង Ice ខណៈដែលបេក្ខភាពផ្លូវការទាំង...