Home ព័ត៌មាន សម្តេច​តេ​ជោ អំពាវនាវដល់ អ្នក​ដែល​ពាក់ព័ន្ធ​ដំណើរ​ទស្សនកិច្ច ប្រមាណ៩០០​នាក់ ធ្វើច​ត្តា​ឡី​ស័ក​

សម្តេច​តេ​ជោ អំពាវនាវដល់ អ្នក​ដែល​ពាក់ព័ន្ធ​ដំណើរ​ទស្សនកិច្ច ប្រមាណ៩០០​នាក់ ធ្វើច​ត្តា​ឡី​ស័ក​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ​ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដំណើរ​ទស្សនកិច្ច​ របស់​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សម្តេច​តេ​ជោ​ បាន​បន្ត​ថា ​រយៈពេល​៤​ថ្ងៃ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​​កន្លង​មក​នេះ​​សម្តេច​តេ​ជោ​​ពុំមាន​ឃើញ​សញ្ញា​មួយ​ខុស​ប្រក្រតី​ឡើយ​ពោល​គឺ​មាន​សភាព​ធម្មតា​ដូច​ពេល​មុន​។

ក្នុង​នោះ​សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ថា​ ទោះ​យ៉ាង​ណា​នេះ​ក្តី​សម្តេច​ក៏​ត្រូវ​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​​និង​ធ្វើ​តេស្ត​តាម​ការ​កំណត់​របស់​ផ្នែក​សុខាភិបាល​។​ ថ្ងៃទី​០៩​ខែវិច្ឆិកា​ខាង​មុខ​នេះ​គ្រូ​ពេទ្យ​​នឹង​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជា​លើក​ទី​២​ ហើយ​ស​ម្តេចក៏​សង្ឃឹម​ថា​នឹង​អវិជ្ជមាន​បន្ត​ទៀត​។

​យោង​តាម​ផេ​ក​ផ្លូវ​ការ​សម្តេច​អគ្គមហាសេនាបតី​​តេ​ជោ​ហ៊ុន​សែន​​បាន​ឲ្យ​ដឹង​ថា​ ថ្ងៃនេះ​ជា​ថ្ងៃទី​៤​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់សម្តេច​និង​ភរិយាសម្តេច​។​ ក្នុ​ង​ការរស់នៅ​ដាច់ដោយឡែក​តែ​ក្នុង​បន្ទប់​រយៈ​ពេល​៤​ថ្ងៃ​កន្លង​មក​នេះ​ទាំង​សម្តេច​និង​ភរិយា​ពិសេស​ខ្លួន​សម្តេចផ្ទាល់ ​ពុំ​មាន​ឃើញ​សញ្ញា​ណាមួយ​ខុស​ប្រក្រតី​ឡើយ​គឺ​មាន​សភាព​ធម្មតា​ដូច​ពេល​មុន​ថ្ងៃទី​៣​​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ដដែល​។

​តែ​ទោះ​យ៉ាងនេះ​ក្តី​ សម្តេចត្រូវតែ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ការ​ធ្វើ​តេស្ត​តាម​ការ​កំណត់​របស់​ផ្នែក​សុខាភិបាល​។​​ ថ្ងៃ​៩​​ ខែវិច្ឆិកា ​ឆ្នាំ​២០២០​ខាងមុខ​ ​គ្រូពេទ្យ​នឹង​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជា​លើក​ទី​២ ​ដែល​សម្តេច​សង្ឃឹមថានឹង​អវិជ្ជមាន​បន្តទៀត​។

ឆ្លៀតឱកាស​នេះ​ សម្តេចសូម​អំពាវនាវ​ចំពោះ​បងប្អូន​ទាំង​ជិត​៩០០​នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​ដំណើរ​ទស្សនកិច្ច​រដ្ឋ​មន្ត្រី​ការបរទេស​​ហុង​គ្រី​​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ធ្វើតេស្ត​ ​ឲ្យ​បាន​ហ្មត់ចត់​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​ចូលរួម​កង្វល់​អំពី​សុខភាព​របស់សម្តេច​និង​ជូនពរ​ដល់​សម្តេច​និង​ភរិយា​សម្តេច ​ក៏ដូចជា​មន្ត្រី​រួម​ការងារ​ជាមួយសម្តេច​៕

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។