Home ព័ត៌មាន អាហារូបករណ៏ អាជីណូម៉ូតូអាស៊ាន-ថៃ

អាហារូបករណ៏ អាជីណូម៉ូតូអាស៊ាន-ថៃ

ក្រុមហ៊ុនអាជីណូម៉ូតូ(ខេមបូឌា)ជម្រាបជូនដល់សិស្សនិស្សិតទាំងអស់អោយបានជ្រាបថា៖

ក្រោមជំនួយឧបត្ថម្ភពី មូលនិធិអាជីណូម៉ូតូប្រទេសថៃ​ បានផ្ដល់អាហារូបករណ៏សម្រាប់សិស្សនិស្សិតកម្ពុជាកំរិតអន្តរជាតិ(International Program)ចំនួនពីរកន្លែងគឺថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត ផ្នែកទីផ្សារ នៅសាកលវីទ្យល័យដែលល្បីនៅប្រទេសគឺ​​ សាកលវីទ្យល័យ Mahidol​។

  • លក្ខខណ្ឌសម្រាប់ចូលរួម
  • ជនជាតិខ្មែរ
  • មានកំណត់ត្រាការសិក្សាល្អប្រសើរ និងជួបជាមួយតំរូវការផ្សេងៗខាងក្រោម។
  • មានការតំាងចិត្តខ្ពស់ក្នុងការសិក្សា និងមានបំណងចូលធ្វើការនៅក្រុមហ៊ុនអាជីណូម៉ូតូ(ខេមបូឌា) ដែលជាក្រុមហ៊ុនចំនីអាហារឈានមុនគេនៅលើពិភពលោក។
  • មានកាយសម្បទារឹងមាំ​ និងសុខភាពផ្លូវចិត្តល្អ។
  • មិនមែនជាអ្នកទទួលអាហារូបករណ៍ប្រភេទផ្សេងទៀត។
  • ត្រូវតែដាក់ពាក្យនិង អាចចូលរួមរាល់ជំហានក្នុងការជ្រើសរើស។
  • ថ្នាក់បរិញ្ញាបត្រ

_សិស្សនិស្សិតកំពុងតែសិក្សាឆ្នាំទី១ ឫ ទី២ ជាមួយ GPAX  យ៉ាងតិច 3.0

_មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយនឹងនិទេ្ទស “B” លើមុខវីជា្ជ ភាសាអង់គ្លេស និង គណិតវីទ្យា​ជាមូយនឹងនិទេ្ទស”C”​​​ លើមុខវីជា្ជផ្សេងទៀត។

_ពិន្ទុតេស្ត GED យ៉ាងហោចណាស់​​ 660 (បើមិនបានបញ្ជាក់ការសិក្សា)។

_ពិន្ទុសមត្ថភាពភាសាអង់គ្លេស៖ TLEFL 69 (iBT) ​​ ឫ IELTS 6.0 ឫ Doulingo 100។

_SATI (គណិតវីទ្យា) 100 ឫ ACT 25​ ត្រូវបានទទួលយក (ប្រសិនបើមាន)។

  • ថ្នាក់អនុបណ្ឌិត

_បព្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកទីផ្សារ​ ឫផ្នែកដែលពាក់ព័ន្ធមួយចំនួនជាមួយ​ GPAX ​យ៉ាងតិច 3.0។

_ពិន្ទុសមត្ថភាពភាសាអង់គ្លេស៖ TLEFL 68 (Internet-Based: IBT)

_ពិន្ទុសមត្ថភាព GMAT យ៉ាងតិច 500 កាលបរិច្ជតមិនលើសពី ៥ ឆ្នាំចុងក្រោយ។

_លិខិតឧទេ្ទសនាមចំនួន៣សាស្រ្តចារ្យ។

  • និស្សិតអាហារូបករណ៏នឹងទទូលបាន៖

ចំណយពេញលើថ្លៃការសិក្សា និងប្រាក់ឧបត្ថម រួមទាំងវគ្គសិក្សាត្រៀមផ្សេងៗ (ប្រសិនបើមាន)

ប្រាក់ឧបត្ថមរស់នៅ និងកន្លែងស្នាក់នៅ

សំបុត្រយន្តហោះ​ (ទៅមក)

ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់

ចំណាយផ្សេងៗដូចជា ទិដ្ឋាការ ពន្ធព្រលានយន្តហោះ។ល។

ចំណាយកំឡុងពេលធ្វើចត្តាឡីស័ក។

ក្រុមហ៊ុនអាជីណូម៉ូតូ(ខេមបូឌា)

អាស័យដ្ឋាន៖​ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)​ ផ្លូវជាតិលេខ៤​ ខណ្ឌពោធ៍សែនជ័យ ភ្នំពេញ ប្រទេសកម្ពុជា 12404

ឈ្មោះអ្នកទំនាក់ទំនង៖​ លោក​ មាន បញ្ញាវ៉ា លេខទូរស័ព្ទ៖ 023 729 3916/ 069 677 776/ 011 334 005

Email: [email protected]

Facebook Page: Ajinomoto Cambodia

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។