Home ព័ត៌មាន ព្រឹកមិញនេះ លោក វង្សី វិស្សុត និងលោកស្រី យក់ សម្បត្តិ បានអញ្ជើញទៅទទួលវ៉ាក់សាំង ១លាន់ដូស បានដឹកមកដល់កម្ពុជា

ព្រឹកមិញនេះ លោក វង្សី វិស្សុត និងលោកស្រី យក់ សម្បត្តិ បានអញ្ជើញទៅទទួលវ៉ាក់សាំង ១លាន់ដូស បានដឹកមកដល់កម្ពុជា

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ ​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន១​​លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាទិញពីក្រុមហ៊ុន​​ចិន បានដឹកមក​ដល់កម្ពុជាទៀតហើយ ​ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយលោក វង្សី វិស្សុត និងលោកស្រី យក់ សម្បត្តិ បាន​អញ្ជើញទៅទទួលវ៉ាក់សាំង​នាព្រឹកនេះ​។

វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់​ក្នុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់​មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩​​។ រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ​ឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ហើយទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលអះអាងថា នឹង​ស្វះស្វែងរកវ៉ាក់សាំង ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋជា​​បន្ត​បន្ទាប់​។ ​រាជរដ្ឋាភិបាល នឹងសម្រេចការចាក់​វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ​ចំនួន១០លាននាក់​នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

គួរបញ្ជាក់​ថា គិតត្រឹមយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការ​ពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រ​ដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន​៣,៨០៣,១៦៩នាក់ ដែលស្មើនឹង​៣៨.០៣ភាគរយ​ នៃគោលដៅ១០លាននាក់​​៕

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។