Home ព័ត៌មាន សម្ដេចតេជោ៖ ការធ្វើតេស្តរហ័ស ក្លាយជាយុទ្ធសាស្ត្រនៃការរុករក និងគ្រប់គ្រងកូវីដ១៩

សម្ដេចតេជោ៖ ការធ្វើតេស្តរហ័ស ក្លាយជាយុទ្ធសាស្ត្រនៃការរុករក និងគ្រប់គ្រងកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ដើមខែមករានេះ បានថ្លែងសារ​ពិ​សេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ​បានលើក​យុទ្ធ​សាស្ត្រចំនួន ៦ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ និងការផ្សាយផ្ទាល់​តាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស។

នៅក្នុងយុទ្ធសាស្ត្រទី ៤ នៃវិធានការទី ៣ សម្តេចតេជោ បានសម្រេចបើកឱ្យមានការធ្វើតេស្តរហ័ស ដោយខ្លួនឯង ខណៈដែលក្រុមហ៊ុន ឯកជនទាំងអស់អាចគ្រប់គ្រង់បុគ្គលិក កម្មករដោយខ្លួនឯង តាម​រយៈការទិញឧបករណ៍តេស្តរហ័សយកទៅប្រើក្នុងក្រុមហ៊ុន ដើម្បីធ្វើតេស្តគ្រប់គ្រងបុគ្គលិកកម្មករ ដោយមិនចាំបាច់មានគ្រូពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អង្គភាពកងទ័ព អាវុធហត្ថ នគរបាល ក៏ត្រូវតែមានការ​ធ្វើ​តេស្ត​រហ័ស ដើម្បីរកឃើញភ្លាមៗផងដែរ ខណៈដែលឧបករណ៍តេស្ត រាជរដ្ឋាភិបាលបាន​បញ្ជា​ទិញប្រមាណ ១ លានទៀត ពីប្រទេសកូរ៉េខាងត្បូង ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ។

សម្តេចតេជោ បានលើកយុទ្ធសាស្ត្រជាច្រើនទៀត ដូចជាការទប់ស្កាត់នូវជំងឺកូវីដបំប្លែងថ្មី ពី​ប្រទេសឥណ្ឌា ដោយការពង្រឹងការគ្រប់គ្រងច្រកចេញចូល ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឱ្យបានហ្មត់ចត់។

ក្រៅពីនេះ ការធ្វើតេស្តរហ័សនៅតាមព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃដែលមានហានិភ័យជាង​បណ្តាប្រទេស​ផ្សេងៗ ដោយសារតែមានពលករខ្មែរត្រឡប់ចូលប្រទេសវិញ ព្រមទាំងវិធានការធ្វើចត្តាឡីស័កនៅព្រំដែន និងការព្យាបាលបានត្រឹមត្រូវជាដើម៕

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។