Home ព័ត៌មាន WHO និងពិភពលោកព្រួយបារម្ភខ្លាំងពី វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ៤ ប្រភេទនេះ!

WHO និងពិភពលោកព្រួយបារម្ភខ្លាំងពី វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ៤ ប្រភេទនេះ!

ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ វីរុសនេះក៏មានលេចឡើងរូបរាងថ្មីៗជាច្រើនទៀតគួរឱ្យបារម្ភ។ បម្រែបម្រួលនៃវីរុសកូវីដថ្មីៗ ត្រូវបានអ្នកជំនាញសុខាភិបាលឱ្យឈ្មោះថា វីរុសបំប្លែងខ្លួន ដែលវីរុសនេះក៏ត្រូវបានព្រមានថា ជាប្រភេទងាយចម្លងនិងរាលដាលយ៉ាងឆាប់រហ័ស។

ខាងក្រោមជាវីរុសកូវីដបំប្លែងខ្លួនថ្មីចំនួន ៤ ប្រភេទដែលអង្គការសុខភាពពិភពលោក (WHO) ខ្លាចរាលដាលខ្លាំង និងកំពុងបង្កក្ដីបារម្ភដល់ពិភពលោក។

១. វីរុសបំប្លែងខ្លួនអាល់ហ្វា (Alpha)

អាល់ហ្វាត្រូវបានគេស្គាល់ឈ្មោះម្យ៉ាងទៀតថា B.1.1.7 គឺជាវីរុសកូវីដបំប្លែងខ្លួន ដែលរកឃើញដំបូងនៅតំបន់ Kent ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ ២០២០ ។

វីរុសបំប្លែងខ្លួននេះត្រូវបានក្រសួងសុខាភិបាលអង់គ្លេសបញ្ជាក់ថា មានការចម្លងលឿនជាងកូវីដ-១៩ ព្រមទាំងបង្កហានិភ័យខ្ពស់នៃការចូលព្យាបាលនៅមន្ទីរពេទ្យ។

២. វីរុសបំប្លែងខ្លួនបេតា (Beta)

វីរុសបំប្លែងខ្លួនបេតាឬ B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ហើយឥឡូវនេះក៏មានវត្តមាននៅចក្រភពអង់គ្លេសផងដែរ។

អ្នកវិទ្យសាស្ត្រជឿថា វាមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែអាចរាលដាលលឿនជាងកូវីដធម្មតា។

វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងត្រូវបានគេរកឃើញនៅក្នុងខែមករា ឆ្នាំ ២០២១ ក្នុងចំណោមអ្នកដំណើរអង់គ្លេស។

៣. វីរុសបំប្លែងខ្លួនដេលតា (Delta)

ដេលតា ឬ B.1.617.2 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌាក្នុងខែតុលា ឆ្នាំ ២០២០ ។

វីរុសបំប្លែងឥណ្ឌាមួយនេះជាចំណែកដល់ការកើនឡើងយ៉ាងខ្លាំងនៃករណីអ្នកជំងឺ Covid-19 ក្នុងប្រទេសឥណ្ឌា ហើយនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ សេវាសុខភាពសាធារណៈអង់គ្លេស (PHE)  បានចាត់ទុកវាជា “វីរុសបំប្លែងខ្លួនដ៏គួរឱ្យព្រួយបារម្ភ” បំផុត។

ឥឡូវនេះដេលតាត្រូវបានរកឃើញច្រើនជាងគេនៅក្នុងចក្រភពអង់គ្លេស ដែលអ្នកជំងឺប្រមាណជាង ៩០ ភាគរយជាអ្នកជំងឺមានផ្ទុកវីរុសដេលតានេះ។

យោងតាមការស្រាវជ្រាវពី PHE វីរុសបំប្លែងឥណ្ឌា (Delta) មានល្បឿនចម្លងលឿនជាងវីរុសបំប្លែងខ្លួនអង់គ្លេសប្រមាណ ៦០ ភាគរយឯណោះ។ ហើយអ្នកជំងឺដែលឆ្លងវីរុសដេលតា ប្រឈមហានិភ័យខ្ពស់បំផុតនៃការចូលមន្ទីរពេទ្យ។

៤. វីរុសបំប្លែងខ្លួនហ្គាម៉ា (Gamma)

ហ្គាម៉ាដែលត្រូវបានគេស្គាល់ឈ្មោះផងដែរថាជាវីរុសបំប្លែងខ្លួនប្រេស៊ីល ឬ P1 និងបានរកឃើញដំបូងគេកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ នៅប្រទេសជប៉ុន នៅក្នុងចំណោមអ្នកដំណើរមកពីប្រទេសប្រេស៊ីល។

ហ្គាម៉ាត្រូវបានចាត់ថ្នាក់ជាវីរុសបំប្លែងខ្លួនគួរឱ្យព្រួយបារម្ភនៅក្នុងបញ្ជីរអង្គការសុខភាពពិភពលោក។ អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនប្រេស៊ីល អាចចម្លងរោគទ្វេដងដូចទៅនឹងវីរុសកូវីដ-១៩៕

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

«លីណា» ជាអ្នកណា? ចំណោទបញ្ហាថ្មីនឹងចូលមក ញ៉ាំងសាច់រឿង ១០០%គឺស្រឡាញ់ កាន់តែល្អមើលខ្លាំង!

មើលទៅ ម៉ារីអូ ឬខេវិន ជាមួយនារីម្នាក់នោះដូចជាធ្លាប់ស្គាល់ និងស្និទ្ធិស្នាលគ្នាពីមុនមក ឬក៏អាចមានទំនាក់ទំនងពិសេសជាមួយគ្នាក៏អាចថាបាន។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រភេទនេះដល់ កុមារអាយុ ៦-១២ ឆ្នាំ ជិត ២ លាននាក់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៥ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនា​ការ​ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែ​កញ្ញា នៅវិមានសន្តិភាព។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសពិសេស ពីអង្គការសហព័ន្ធ សន្តិភាព សកល (UPF)

អ្នករៀបចំកម្មវិធី នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងថា «នេះជាមេដាយមាស ដើម្បីផ្ដល់កិត្ដិ​យស ដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះតួនាទីដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ»។

​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​៨​ចំណុចនេះ!

សម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវ​នាវ​៨ ​ចំណុច​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​ ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​នេះ​បើ​តាម​សារលិខិត​សម្តេចតេជោ ហ៊ុន សែន ​ក្នុង​ឱកាស​ប្រារព្ធទិវាអក្ខរកម្មជាតិ៨កញ្ញា ២០២១ ។