Home ព័ត៌មាន សម្ដេចតេជោ បញ្ជាដាច់ណាត់ មិនឱ្យផែនការចាក់វ៉ាក់សាំងរយីករយាកដូចដំណាក់កាលចុងក្រោយ

សម្ដេចតេជោ បញ្ជាដាច់ណាត់ មិនឱ្យផែនការចាក់វ៉ាក់សាំងរយីករយាកដូចដំណាក់កាលចុងក្រោយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីខេត្ត ដោយសម្ដេចបាន បញ្ជាដាច់ណាត់ មិនឱ្យផែនការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋ ពិសេសនៅបណ្ដាខេត្ត និងតំបន់គោលដៅ ក្លាយទៅជាបញ្ហារយីករយាកដូចដំណាក់កាលចុងក្រោយបន្តទៀតឡើយ។

សម្ដេចតេជោ បានមានប្រសាសន៍ណែនាំថា ក្នុងករណីខេត្តនៅឆ្ងាយ ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងអាកាស ត្រូវតែប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកវ៉ាក់សាំងទៅកាន់ទីកន្លែងដែលនៅឆ្ងាយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ខ្ញុំដាក់បញ្ជាដាច់ណាត់ មិនឱ្យផែនការចាក់វ៉ាក់សាំងនេះក្លាយទៅជាបញ្ហារយីករយាកដូចដំណាក់កាលចុងក្រោយ វ៉ាក់សាំងមានក្នុងឃ្លាំង ក្នុងពេលតាមបណ្ដាខេត្ត ស្រុក ឃុំ គ្មានវ៉ាក់សាំង​​សម្រាប់ចាក់ ​ហើយគណៈកម្មារចំពោះកិច្ចរង់ចាំសំណើរបស់ខេត្ត ឯខេត្តរង់ចាំនូវការផ្ដល់វ៉ាក់សាំងពីគណៈកម្មការចំពោះកិច្ច។ មិនអនុញ្ញាតឱ្យមានរបៀបនេះកើតឡើយ”។ ​​

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “ឯកឧត្ដមលោកជំទាវ អភិបាលខេត្តរាជធានី ត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ចំពោះមុខរាជរដ្ឋាភិបាល ចំពោះជោគជ័យ ឬបរាជ័យនៃដំណើរការចាក់វ៉ាក់សាំងនេះ”។

សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា គ្រាន់តែខេត្តចំនួន២ គឺខេត្តត្បូងឃ្មុំ និងខេត្ត​​កំពង់ឆ្នាំង មានមនុស្សមិនទាន់ចាក់វ៉ាក់សាំង ប្រហាក់ហែលជិត៥០ម៉ឺននាក់ ហើយបើបូកថែម៨ម៉ឺននាក់ទៀតនៃខេត្តពោធិ៍សាត់​ដែលមិនទាន់មានវ៉ាក់សាំង​ដែលទើបមកដឹកវ៉ាក់សាំងពីយប់មិញ គឺមនុស្សប្រហែលជាង៥០ម៉ឺននាក់ឯណោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “អ្វីដែលជាចម្ងល់របស់ខ្ញុំប៉ុន្មានថ្ងៃនេះ តួលេខរបស់យើងធ្លាប់រកឃើញអ្នកចាក់វ៉ាក់សាំងទី៥លាន ទី៦លាន ទី៧លាន រហូតទី៨លានក្នុងល្បឿនមួយដ៏លឿន ប៉ុន្តែនៅចុងក្រោយនេះ នៅពេលវ៉ាក់សាំង​មានគ្រប់គ្រាន់ បែរជាល្បឿនការចាក់វ៉ាក់សាំងរបស់យើងមានការថយចុះយ៉ាងខ្លាំង”។ ​

សម្ដេចមានប្រសាសន៍បន្តថា៖ “ពិតមែនហើយយើងបានបន្ថែមមនុស្ស២លាននាក់ទៀតសម្រាប់កុមារ និងយុវវ័យ ប៉ុន្តែខ្ញុំសូមរំលឹកដាស់តឿនឱ្យសម្រេចការងារនេះតាមការទទួលខុសត្រូវ ហើយពិនិត្យមើលកិច្ចការណាទុកបាន ទុកសិនចុះ​ តែកិច្ចការប្រឆាំងកូវីដ-១៩ជាកិច្ចការអាទិភាពស្លាប់របស់​​​ប្រទេសជាតិ ក្នុងនោះកិច្ចការដែលយើងអាចស្ដារ និងសង្គ្រោះជីវិត គឺការចាក់វ៉ាក់សាំង​​សម្រាប់ប្រជាជន”។

សម្ដេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឱ្យអភិបាលរាជធានីខេត្តត្រូវផ្ញើរបាយការណ៍សង្ខេបពីលទ្ធផលនៃការចាក់វ៉ាក់សាំង ដោយបញ្ជាក់ ពីចំនួនប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួនអ្នកបានចាក់រួច និងចំនួនមិនទាន់ចាក់រួច ឬការយឺតដោយសារខ្វះគ្រូពេទ្យ ព្រមទាំងចំនួនវ៉ាក់សាំងដែលមានក្នុងខេត្តតើ​គ្រប់គ្រាន់ហើយឬនៅ ដើម្បីសម្ដេចផ្ទៀងផ្ទាត់ជាមួយវ៉ាក់សាំងដែលមានក្នុងឃ្លាំងថ្នាក់ជាតិ។ ប្រសិនមានការខ្វះខាត អាចស្នើសុំខ្ចីវ៉ាក់សាំងរបស់ក្រសួងការពារជាតិចំនួន៥០ម៉ឺនដូសបញ្ជូនទៅសិន ទម្រាំងវ៉ាក់សាំង​ថ្មីនឹងបានមកដល់នៅពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៨៨,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។