Home ព័ត៌មាន ​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​៨​ចំណុចនេះ!

​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​៨​ចំណុចនេះ!

សម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវ​នាវ​៨ ​ចំណុច​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​ ​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​នេះ​បើ​តាម​សារលិខិត​សម្តេចតេជោ ហ៊ុន សែន ​ក្នុង​ឱកាស​ប្រារព្ធទិវាអក្ខរកម្មជាតិ៨កញ្ញា ២០២១ ។
សម្តេចតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បញ្ជាក់​ថា​ដើម្បី​បន្ត​ចូល​រួម​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​ សម្តេច​សូមអំពាវ​នាវ​ដូចតទៅ៖

ទី១.ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និង​យន្តការ​ចាំ​បាច់​ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាពនិងគុណ​ភាព​ ធានា​បាន​នូវ​ការ​សិក្សា​ពេញ​មួយ​ជីវិត សម្រាប់​ប្រជាពលរដ្ឋគ្រប់រូប និង​ស្រប​ទៅ​នឹង​បរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាពក៏ដូចជាការស្តារឡើង​វិញសង្គម-សេដ្ឋកិច្ច ​បន្ទាប់​ពី​វិបត្តិកូវីដ១៩។

ទី២.ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទី​វត្ត​អារាម​ទាំង​អស់​ត្រូវ​បន្ត​បង្កើត​កម្មវិធីអប់រំ​កម្មវិធី​សិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្មទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែក​បច្ចេកវិទ្យាព័ត៌មាន ឱ្យ​កាន់​តែ​សម្បូរបែប ឆ្លើយ​តប​នឹង​តម្រូវការអ្នកសិក្សា។

ទី៣.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុង​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា​ និង​ជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែល​មិន​បាន​រៀនសូត្រ ឬ​បោះ​បង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី ជា​ពិសេស​ត្រូវ​ខិត​ខំ​បង្កលក្ខណៈងាយស្រួលដល់ប្រជាពល រដ្ឋមានពិការភាព ឱ្យ​ទទួល​បាន​លទ្ធភាព​ក្នុង​ការ​សិក្សា​រៀន​សូត្រ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

ទី៤.ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ទាំងស្ថាប័នរដ្ឋ និង​ឯកជន​សូម​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​នូវរាល់​កម្មវិធីអក្ខរកម្មដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់ តែ​ទូលំទូលាយ​ក្រោម​ប្រធាន​បទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិត»។

ទី៥.ក្មួយៗជាសិស្សនិស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជនយុវជនសហភាព​សហព័ន្ធ​យុវ​ជនកម្ពុជាយុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាត្រូវ សកម្មចូលរួមជួយ​បង្រៀន​ដោយ​ស្ម័គ្រចិត្តដល់អ្នកមិនចេះអក្សរ ដែល​ស្ថិត​ក្នុង​មូលដ្ឋានរបស់ក្មួយៗរស់នៅ។ បងប្អូន​ជន​រួមជាតិ​ដែល​ជា​មាតាបិតា ឬ​អ្នកអាណាព្យាបាល ក៏សូមជួយជំរុញកូនចៅឱ្យរៀនសូត្របានជាប់លាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

ទី៦.វត្តអារាម និងវិហារសាសនា នានា ត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួម​ជំរុញ​កម្មវិធីអក្ខរកម្មវិជ្ជាជីវៈឱ្យកាន់តែខ្លាំងក្លាថែមទៀតតាមរយៈការទេស នាអប់រំ​អំពីសារៈ​ប្រយោជន៍​នៃ​ការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅ ក្នុងភាពជាពលរដ្ឋសកល។

ទី៧.ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូ​ជាមួយ​គ្រឹះស្ថានរដ្ឋ ដើម្បីជួយឧបត្ថម្ភគាំទ្រទាំងធនធាន ទាំងបច្ចេកទេស ដល់គ្រប់កម្មវិធីអប់រំ ជាពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រវិជ្ជាជីវៈ ឱ្យមានដំណើរការល្អជាប់ជាប្រចាំ។

ទី៨.ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញបើកថ្នាក់អក្ខរកម្ម គួបផ្សំ​ជាមួយ​ថ្នាក់​បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មការិនី ដើម្បី​ជាប្រយោជន៍​របស់​ពួក​គេ​ផង​ និង​ជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផងដោយយើងទាំងអស់គ្នាត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរនិងការសម្រេច ចិត្តបានត្រឹមត្រូវ», «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍ សហគមន៍កាន់តែរីកចម្រើន», «មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម»៕

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

ក្នុងរឿងឈ្លោះព្រឹកល្ងាច តែកុំមើលឈុតក្រៅឆាក ចេស្តា និងនេត្រា តោងគ្នាស្អិតតែម្ដង!

និយាយពីតួអង្គ ចេស្តា និងនេត្រា មិនទាន់ឃើញមួយភាគណាត្រូវរូវគ្នានៅឡើយទេ។ ជួបមុខពេលណា មានរឿងឈ្លោះប្រកែកមិនយល់ចិត្តគ្នារហូត ពិសេសអ្នកកម្លោះសង្ហា ចេស្តា ពូណាស់ខាងចាប់កំហុសគេ។

ថ្នាក់តារាសម្ដែងស្រីជួរមុខ នី មុន្នីនាថ ក៏ជាហ្វេនតាមដានរឿងថ្មីរបស់ ម៉ឺន ឯកសុភារិទ្ធ និង ចិនចិន ដែរ!

ត្រឹមតែភាគទី ១០ រឿង «សត្រូវកំពូលស្នេហ៍» កើនអ្នកគាំទ្ររាប់ពាន់នាក់ចូលទស្សនា ការឡាយផ្ទាល់ នៅលើផេច Bayon Tv Drama និងទស្សនានៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។

ចេញ Trailer! រឿង «ភ្លើងត្រជាក់» ប្រភេទរឿងភាគបុរាណខ្មែរសម័យទំនើប សាច់រឿងប្រទាក់ក្រឡាគ្នាពីរជាតិ

ដូចដែលទស្សនាជនធ្លាប់បានដឹងហើយថា ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ បាយ័ន តែងតែនាំមកនូវខ្សែភាយន្តភាគខ្មែរ និងបរទេសល្អៗ ដើម្បីចាក់ផ្សាយជូនជាការកម្សាន្តដល់ពុកម៉ែបងប្អូនជានិច្ច។

បុរីអាម៉ូរី បោះទុនវិនិយោគ ១០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាម៉ូរីសែនសុខ

បុរីអាម៉ូរី បានបោះទុនវិនិយោគ សរុបប្រមាណ ១0 លានដុល្លារអាមេរិក លើគម្រោងអាម៉ូរីសែនសុខ ដោយគម្រោងនេះ ផ្ដោតសំខាន់លើប្រភេទគេហដ្នានប្រណិត ដែលមានម៉ូតវីឡាថ្មីៗចំនួន ៣ប្រភេទ ដោយរចនាឡើងប្រកបដោយសោភ័ណ្ឌភាព និងកិត្យានុភាព ។