fbpx
Home ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បង្ហាញស្ថានភាពជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ

សម្តេចតេជោ ហ៊ុន សែន បង្ហាញស្ថានភាពជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោយបុណ្យភ្ជុំបិណ្ឌ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋបានដើរលេងជាច្រើនកន្លែង យើងសង្កេតឃើញថាចំនួនឆ្លងជំងឺកូវីដ១៩ គឺពុំមានការកើនឡើងនោះទេ ផ្ទុយទៅវិញចំនួនឆ្លងគឺមានការថយចុះ ឯចំនួនស្លាប់ឃើញមានចំនួនថេរ ហើយក៏មានិន្នាការថយចុះផងដែរ។ ចំណុចទាំងនេះ ជាការសាកល្បងដ៏ធំ ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ទោះបីចំនួនឆ្លងជំងឺកូវីដ១៩ បានធ្លាក់ចុះ ការស្លាប់ក៏មិនមានការកើន ហើយមាននិន្នាការថយចុះ ប៉ុន្តែហានិភ័យនៅតែមានខ្ពស់នៅឡើយ ដូច្នេះការសម្របខ្លួនរៀនរស់នៅជាមួយកូវីដ គឺជាដំណើរដែលចៀសមិនបាន ព្រោះយើងមិនដឹងថា កូវីដត្រូវចប់នៅពេលណា។ ​​​​ការចាក់វ៉ាក់សាំងរបស់យើងបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដែលមនដល់ពេលនេះប្រជាជនជាង ១៣លាន៦សែននាក់ ត្រូវបានចាក់ ​ដែលគិតជាអត្រាគ្របដណ្ដប់មានរហូតជាង ៨៥% នៃប្រជាជនសរុប ដែលធ្វើឱ្យអ្នក​​ឱ្យអ្នកឆ្លងមួយចំនួនមិនរងភាពធ្ងន់ធ្ងរទេ អ្នកដែលទទួលមរណភាពដោយសារកូវីដភាគច្រើនជាអ្នកមានជំងឺធ្ងន់កាលពីពេលមុន ហើយពួកគាត់មកដល់មន្ទីរពេទ្យគឺមានបញ្ហាធ្ងន់ធ្ងរ៕

អត្ថបទពី៖ កម្ពុជាថ្មី

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។