សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារថា ដឹកនាំប្រទេសគឺរវល់បែបនេះហើយ ពេលខ្លះរកពេលទទួលទានបាយមិនបានផង។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារលើ ទំព័រហ្វេសប៊ុកផ្លូវការ មុននេះបន្តិចថា ថ្ងៃនេះ សម្ដេចតេជោ ពិសាបាយថ្ងៃត្រង់ នៅការិយាល័យការងារនៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដោយសារ ជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ការជាប់រវល់ទាំងនោះមានដូចជា ការជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន តាមវីដេអូ បន្ទាប់មកទៀតសម្ដេចត្រូវជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេសុីដោយផ្ទាល់ និងបន្តទៅទៀតគឺ ចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ពេលនេះសម្ដេចតេជោកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធិផលជាច្រើនដែលកម្ពុជាបានកសាងឡើង។ ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង៕
អត្ថបទពី៖ កម្ពុជាថ្មី