Home ព័ត៌មាន សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

ក្នុងឱកាសទៅពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី គឺអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ សម្តេចតេជោ បានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឋានៈជាប្រធានអាស៊ាន ​សម្តេចនឹងអញ្ជើញទៅធ្វើជាសហប្រធាន​នៃកិច្ចប្រជុំកំពូលដៃគូ រវាង​អាមេរិក និងអាស៊ាន នៅសហរដ្ឋអាមេរិកតែម្ដង។

តាមពិតកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដែលគ្រោងធ្វើនៅសហរដ្ឋអាមេរិកនេះ ត្រូវធ្វើតាំង​ពី​ឆ្នាំ​ទៅ​ម៉្លេះ ប៉ុន្តែត្រូវ បានបង្អាក់ដោយសារកូវីដ-១៩ ហើយសម្រាប់ឆ្នាំ២០២២ ​ដោយ​សារ​សម្តេច ​បាន​ក្លាយ​ជា​ប្រធានអាស៊ាន​ សម្តេចបានប្រកាសថា ​នឹងអញ្ជើញទៅធ្វើជាសហប្រធានកិច្ចប្រជុំកំពូលនេះ ជា​មួយប្រធានាធិបតី ចូបៃដិន ដើម្បីជាសារ​ទៅកាន់​ក្រុមមនុស្ស​មួយ​ចំនួន ​ដែល​តែង​តែ​លើកឡើង​នូវបញ្ហានយោបាយថា ​សហរ​ដ្ឋ​អា​ម៉េរិ​ក ​តែ​ង​តែ​ធ្វើ​កា​រ​គំរាម​មក​លើការ​ដឹកនាំ​របស់​សម្តេច​នោះ៕

អត្ថបទពី៖ BTv News

អត្ថបទពេញនិយម

រឿនណាត និងពុទ្ធិស័ក្ត សម្តែងរឿងភាគបុរាណ «ព្រះនាងមុខធ្យូង» បញ្ចាំងខែក្រោយលើកញ្ចក់ទូរទស្សន៍បាយ័ន!

អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និង​តារាប្រុសរូបសង្ហា លោក ពឹង ពុទ្ធិស័ក ធ្លាប់សាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងការចាប់ដៃគូសម្តែងរួមគ្នាក្នុងភាពយន្តជីវិតរឿង«សង្សារចាស់» របស់ផលិតកម្មសាស្រ្តាហ្វៀម(Sastra Film)។

សម្តេចតេជោ ហ៊ុន សែន នឹងមានវត្តមានអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាននៅក្រុងព្រះសីហនុ

តាមកម្មវិធីដែលបានគ្រោងទុក គឺនៅវេលាម៉ោង៦ នាល្ងាចថ្ងៃទី១៨ ខែមករា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ នឹងអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ឆ្នាំ២០២២ ដែលរៀបចំធ្វើឡើងនៅខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន!

នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។

អីយ៉ាៗ! ស្រីស្រស់ប្រុសសង្ហា ព្រីន និងរចនា រ៉ាវ៉ាឌី ដឹកដៃគ្នាមកស្វីត ដល់កម្មវិធីតន្ត្រី ខារ៉ាបាវ

តួឯកប្រុសស្រីក្នុងរឿង «មេម៉ាយសម្បូរស្នេហ៍» លោក ព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកម្មវិធីតន្ត្រី ខារ៉ាបាវ សប្តាហ៍នេះ។