fbpx
Home ព័ត៌មាន សម្ដេច​តេ​ជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​ ៥​ចំណុច ​ដល់​ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា

សម្ដេច​តេ​ជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​ ៥​ចំណុច ​ដល់​ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា

សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា​ បានផ្តល់​អនុសាសន៍ ​៥​ ចំណុច​ ដល់​ថ្នាក់ដឹកអគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាក​រកម្ពុជា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ ទាំង​លើ​ការងារប្រមូល​ចំណូល ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ទាំង​លើ​ការអនុវត្ត​គោលនយោបាយ ​និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ស្ដារ ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការរស់នៅ​ជាមួយនឹង​កូ​វីដ​-១៩តាម​គន្លង​ប្រក្រតីភាព​ថ្មី។ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បានផ្តល​អនុសាសន៍​បែបនេះនៅក្នុង​ពិធី​សម្ពោធ​អគារ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋា​ករ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែ ធ្នូ ​ឆ្នាំ ២០២១ ។

អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ទាំង៥ចំណុចនេះ រួមមាន ទី១.​ ត្រូវ​បន្ត​លើកកម្ពស់​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ ជាពិសេស ​វិស័យ​ឯកជន​​នូវ​រាល់​បទ​ប្បញ្ញត្តិ​ច្បាប់​ និង​លិខិតបទដ្ឋាន​ទាំងឡាយ​ ដើម្បីបង្កើន​ការយល់ដឹង ​និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធក្នុងការ​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​ និង​ការអនុវត្ត​ច្បាប់ ​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​ ការងារ​នេះ​ គឺជា​ចំណែក​ដ៏​សំខាន់នៃ​ការពង្រឹង​នីតិរដ្ឋ​ និង​ការកសាង​វប្បធម៌​សារពើពន្ធ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នៅក្នុង​សង្គម​កម្ពុជា ។​

ទី២. ត្រូវ​បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀតនូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​២០១៩-២០២៣​ និង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​ពិសេស ​តាមរយៈការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​ ការបង្កើន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ការងារ​កែទម្រង់ ការពង្រឹង​ភាពជា​ម្ចាស់ និងការយកចិត្តទុកដាក់​ពង្រឹងសមត្ថភាព​ធន​ធាន​មនុស្ស ព្រមទាំង ​ការពង្រឹង​ការប្រើប្រាស់​ប្រព័ន្ធ​ប​ច្ចេក​វិទ្យា​ព៌​ត័​មាន​ និង​គមនាគមន៍​ជាដើម។ ទី៣. ​ត្រូវ​បន្ត​ពង្រឹង​ និងកែលម្អ​ជាប្រចាំ​នូវ​ការអនុវត្ត​យន្តការ​គាំទ្រ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា ដូចជា ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​គយ​ ប្រព័ន្ធគ្រប់គ្រង​ហានិភ័យ​ សវនកម្ម​ក្រោយពេល​បញ្ចេញ​ទំនិ​ញ​ពី​គយ ​និង​ប្រព័ន្ធ​បញ្ហាតែមួយ​​ជាដើម ​សំដៅ​កែលម្អ​បរិយាកាស​វិនិយោគ ​និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

ចំណុចទី៤. ​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​បណ្តា​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​ បានដាក់​ចេញ​សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​កូ​វីដ-១៩ ដោះស្រាយ​រាល់​ផលប៉ះពាល់​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​នេះ​ ពិសេស​ គឺ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បណ្តា​វិធានការដែល​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ស្តីពី​ការ​រស់នៅតាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង ​វិធានការ​ជាក់ស្ដែង​ទាំងឡាយដែល​មានចែង​នៅក្នុង​ឯកសារ “​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​ និងជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ការរស់នៅ​ជាមួយ​កូ​វីដ​-១៩​ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣»​ដែល​រាជរដ្ឋាភិបាល​ទើបបាន​អនុម័ត​ដាក់ឱ្យ​អនុ វត្ត​ថ្មីៗ​នេះ ។​

ចំណែក ចំណុចទី៥. ​ត្រូវ​ពង្រឹង​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព​នៃ​ការបង្ការ ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​។ ​ការងារ​នេះ ​មាន​សារៈសំខាន់​ណាស់​ ទាំង​នៅក្នុង​ការរួមចំណែក​ប​ង្កើ​ន​ចំណូល​ជូន​រដ្ឋ​ ទាំងក្នុងការ​ធានា​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព​សម្រាប់​ធុរកិច្ច​ ​និង​ទាំង​ក្នុងការ​លើកស្ទួយ​អនុលោមភាព​ និង​វប្បធម៌​សារពើពន្ធ​នៅ​កម្ពុជា ។ ជាការ​ពិត​ ​ការលុបបំបាត់​ទាំងស្រុង​នូវ​អំពើ​រត់គេច​វេះ​ពន្ធ គឺជា​ការងារ​លំបាកដែល​អាច​ត្រូវការ​ពេល​យូរ ក្នុងការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ការលើកកម្ពស់​ក្រមសីលធម៌ ​វិជ្ជាជីវៈ និង​កិច្ចសហការ​ពី​គ្រប់ភាគីពាក់ព័ន្ធ រួមទាំង​វិស័យ​ឯកជន​ផងដែរ ៕​

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។