fbpx
Home ព័ត៌មាន សម្តេចតេជោ រំលឹកជាថ្មី លែងឲ្យមានរថយន្តអត់ពន្ធនៅលើដងផ្លូវទៀតហើយ

សម្តេចតេជោ រំលឹកជាថ្មី លែងឲ្យមានរថយន្តអត់ពន្ធនៅលើដងផ្លូវទៀតហើយ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលគយ នាព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងលែងឲ្យមានរថយន្តអត់ពន្ធនៅលើដងផ្លូវទៀតហើយ។ ដូច្នេះ ម្ចាស់យានយន្តនានា ត្រូវឆាប់មកបង់ពន្ធ ដើម្បីបានចំណេញ១០ ភាគរយ។ 

សម្ដេចតេជោ បានលើកឡើងថា៖ «ខ្ញុំសូមប្រកាសសារជាថ្មី មិនអនុញ្ញាតឱ្យមានឡាន ឬម៉ូតូ នៅលើផ្លូវ ដោយគ្មានការបង់ពន្ធនោះទេ។ ដូច្នេះ សល់តែប៉ុន្មានថ្ងៃទៀត ថ្ងៃនេះ ថ្ងៃទី២៣ សល់តែ៨ ថ្ងៃទៀតទេ ឱសានវាទ និងការអនុគ្រោះ១០ ត្រូវចូលឲ្យលឿន ដើម្បីបង់បានចំណេញ ១​០​ ភាគរយ»។ បើតាមសម្តេចតេ​ជោ បន្ទាប់ពីនោះ គឺត្រូវបង់ពន្ធពេញ១០០ តែម្ដង មានន័យថា ឡាននោះ តម្លៃ ៥០០០០ដុល្លារ គឺបង់៥០០​០០ដុល្លាពេញតែម្ដង ។ ប៉ុន្តែ បើចូលបង់ពន្ធមុនថ្ងៃទី៣១ ធ្នូ នេះ នឹងទទួលបានភាពអនុគ្រោះ១០ភាគរយ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអនុគ្រោះម្ដងហើយម្ដងទៀត ភាពច្រំដែលនឹងនៅតែបន្ត ហើយរថយន្តចង្កូតស្តាំ ឡានអត់ពន្ធ ជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឱ្យមានទៀតទេ។ អស់លោកគយ ត្រូវធ្វើកិច្ចការងារនេះ ដើម្បីប្រមូលឡានដែលអត់មានពន្ធនេះទុក ឬផាកពិន័យទៅតាមគោលការណ៍ ដែលមានរួចមកហើយ។

សូមបញ្ជាក់ថា ថ្មីៗនេះ លោក​ គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជាអគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានអំពាវនាវដល់​ម្ម្ចាស់រថយន្ត ដែល​ជ្រក​ក្រោម​ស្លាក​លេខផ្សេងៗ ដូចជា ខ​.​ម​, ន​.​ប ឬ រដ្ឋ រួសរាន់មក​បង់ពន្ធឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ទទួលបានការ​អនុគ្រោះ​ពន្ធ១០ ភាគរយ​ ត្រឹមថ្ងៃទី៣១ ខែធ្នូ ខាងមុខ។ ដោយឡែក ម្ចាស់​រថយន្ត​ចង្កូត​ស្តាំមាន​ស្រាប់ក្នុងស្រុក ត្រូវតែ​កែ​ចង្កូតពីស្តាំ​មក​ឆ្វេង ដើម្បី​ឲ្យ​ស្របច្បាប់​ចរាចរណ៍​ផ្លូវគោករបស់​កម្ពុជា​។​ ​លោក បានសង្កត់ធ្ងន់ថា ករណី​ដែល​រឹងទទឹង គឺបន្ទាប់ពី​មន្ត្រី​មាន​សមត្ថកិច្ចចាប់​បង្ក្រាបបាន នឹង​តម្រូវ​ឲ្យ​បំបែកជា​គ្រឿងបន្លាស់ ឬ​កម្ទេចចោល​តែម្តង​។​

គិត​ចាប់ពី​ថ្ងៃទី​៩ ខែកញ្ញា រហូត​ត្រឹម​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រមូល​ពន្ធលើ​យានយន្ត​គ្មាន​ពន្ធ ទាំងចង្កូត​ឆ្វេង និង​ស្តាំ ដែល​ជ្រក​ក្រោម​ស្លាក​ផ្សេងៗ ចំនួន​សរុប​ជាង២៧ លាន​ដុល្លារអាមេរិក ស្មើនឹង​យានយន្តចំនួន​ជាង២.៦០០ គ្រឿង​។ ក្នុងនោះ រថយន្ត​ចង្កូត​សាំ្ត មាន​ចំនួន១.៥០០ គ្រឿង ស្មើនឹង​ទឹកប្រាក់១០,៨ លាន​ដុល្លារ​។ រីឯ​ រថយន្ត​ចង្កូត​ឆ្វេង មាន​ចំនួន​ជាង ១.៣០០ គ្រឿង ស្មើនឹង​ទឹកប្រាក់​សរុប ១៧,៦ លាន​ដុល្លារ​៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា