fbpx
Home ព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យដាក់ចូលក្នុងប្រតិទិន នូវថ្ងៃអបអរសាទរទិវាបញ្ចប់​សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យដាក់ចូលក្នុងប្រតិទិន នូវថ្ងៃអបអរសាទរទិវាបញ្ចប់​សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យដាក់ចូលក្នុងប្រតិទិនចាប់ពីឆ្នាំ ២០២២តទៅ នូវថ្ងៃអបអរសាទរទិវាបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ ឬអបអរសាទរនៃនយោ​បាយឈ្នះ-ឈ្នះ នៅចំថ្ងៃទី ២៩ ខែធ្នូ។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងគ្រាដែលសម្ដេច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីឆ្នាំ ២០២២តទៅ សម្ដេចតេជោស្នើឲ្យមានការដាក់ក្នុងប្រតិទិន នៅថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ នូវការអបអរសាទរទិវាបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ ឬអបអរសាទរនៃនយោ​បាយឈ្នះ-ឈ្នះ។ ប៉ុន្តែ មិនមានការអនុញ្ញាតឲ្យឈប់សម្រាកឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំចង់ស្នើឲ្យពិនិត្យថា យើងអាចដាក់ចូលទៅក្នុងប្រតិទិន ប៉ុន្តែមិនមែនជាការឈប់សម្រាកប្រចាំឆ្នាំទេ ឆ្នាំក្រោយ ចាប់ពីឆ្នាំក្រោយទៅ ការបោះប្រតិទិន ដាក់ថា អបអរសាទរទិវាបញ្ចប់សង្រ្គាម តាមរយៈនយោបាយឈ្នះ-ឈ្នះ ឬអបអរសាទរនៃនយោ​បាយឈ្នះ-ឈ្នះ ដាក់ចូលទៅក្នុងហ្នឹង ហើយមិនចាំបាច់ឈប់សម្រាកអីទេ»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការដាក់ចូលក្នុងប្រតិទិនយ៉ាងដូច្នេះ គឺដើម្បីឲ្យសាធារណជន ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ បានដឹងថា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ គឺជាថ្ងៃដែលប្រទេសកម្ពុជា បា​នបញ្ចប់សង្គ្រាមទាំងស្រុង និងនាំមកនូវសន្តិភាព។

សូមជម្រាបថា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១នេះ គឺជាខួប ២៣ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជារកបាន នូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុង ជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។

នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិប​តេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា