fbpx
Home ព័ត៌មាន ប្រមុខដឹកនាំកម្ពុជា ៖ គ្មានការអភិវឌ្ឍណា ធ្វើនៅឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ

ប្រមុខដឹកនាំកម្ពុជា ៖ គ្មានការអភិវឌ្ឍណា ធ្វើនៅឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ

«គ្មានការអភិវឌ្ឍណា ធ្វើនៅឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ» នេះ គឺជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ នេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន មានតែការរក្សាសន្តិភាពតែប៉ុណ្ណោះ ទើបធ្វើការអភិវឌ្ឍបាន គ្មានការអភិវឌ្ឍណា ដែលធ្វើឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង គ្រាប់កាំភ្លើងនោះទេ កុំនិយាយពីអ្វី ប្រសិនបើអត់មានសន្តិភាព។ អ្នកខ្លះថា សន្តិភាពទាល់តែមានសន្តិភាពផ្លូវចិត្ត។ សម្តេចតេជោថា៖ «អ្នកដែលអត់មានសន្តិភាពផ្លូវចិត្ត អ្នកដែលមានពិរុទ្ធភាពនោះឯង ដូចជាចោរលួច ចោរប្លន់ ឬធ្វើអំពើទុច្ចរិតណាមួយ វាមិនដែលមានសន្តិភាពផ្លូវចិត្តទេ វាខ្លាចប៉ូលីសចាប់រាល់តែពេលហ្នឹង»។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា៖ «បើចង់មានសន្តិភាពផ្លូវចិត្ត អ្នកឯងធ្វើឱ្យស្រួលទៅអាហ្នឹងវាមានសន្តិភាពផ្លូវចិត្តទៅហើយ សូម្បីតែយើងមិនស្មោះត្រង់ជាមួយប្រពន្ធ ទៅលួចមានស្រីក្មេង ក៏គង់តែអត់មានសន្តិភាពផ្លូវចិត្តដែរ។ ដូច្នេះយើងធ្វើឲ្យតែស្រួលទៅ វាមានសន្តិភាពទាំងអស់ហើយ។  ខ្លះគេថា ទាល់តែមានសន្តិភាពក្នុងចិត្ត បានគេហៅសន្តិភាព។ បើអ្នកឯងធ្វើខុសបានអីមានសន្តិភាពក្នុងចិត្ត ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយសំខាន់ គឺគ្រាប់បែកមិនត្រូវក្បាលរបស់អ្នកឯងតែប៉ុណ្ណឹង ខ្ញុំសូមធានាអាហ្នឹងសំខាន់ កុំឲ្យប្រទេសនេះ កើតសង្គ្រាម រឿងធំវានៅត្រង់កន្លែងហ្នឹង»។

គួររំលឹកថា ថ្វីបើការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះអ្នកនិយាយពីបញ្ហានេះក៏ដោយ ប៉ុន្តែគេនៅចាំបានថា «សន្តិភាពផ្លូវចិត្ត» តែងត្រូវបានលើកឡើងដោយក្រុមប្រឆាំង និងសង្គមស៊ីវិល ដែលមិនគាំទ្ររាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា