fbpx
Home ព័ត៌មាន មនុស្សជាង ៧ម៉ឺននាក់ ដែលគ្រូ​ពេទ្យ​មិន​ឲ្យចាក់វ៉ាក់សាំង​​ នឹងត្រូវពិនិត្យឡើងវិញ!

មនុស្សជាង ៧ម៉ឺននាក់ ដែលគ្រូ​ពេទ្យ​មិន​ឲ្យចាក់វ៉ាក់សាំង​​ នឹងត្រូវពិនិត្យឡើងវិញ!

​នៅ​​ក្នុងពិធី​បើកការដ្ឋាន គម្រោងសាងសង់​លើកកម្រិតគុណភាព ផ្លូវជាតិលេខ ៤៨ ប្រវែង១៤៨ គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​​ប្រាប់ឲ្យផ្នែកពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញលើមនុស្ស​ជាង ៧ម៉ឺននាក់ ដែលគ្រូ​ពេទ្យ​ មិនឲ្យចាក់វ៉ាក់សាំង នាពេលកន្លងមក។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា វ៉ាក់សាំងមិនមែនជាថ្នាំទិព្វ​នោះទេ វ៉ាក់សាំងគ្រាន់តែជួយទប់ស្កាត់កុំឲ្យឆ្លង ក្នុងចំណែកណាមួយប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលសំខាន់ នៅពេល​ដែលឆ្លងហើយ វាមិននាំទៅដល់ឲ្យមានជំងឺធ្ងន់ធ្ងរ។ ដូច្នេះអ្នកដែលមិនទាន់បានចាក់ដោយ​សារមូលហេតុនេះ មូលហេតុនោះ ត្រូវតែទៅចាក់ឲ្យបានគ្រប់គ្នា។ សម្តេចតេជោ ​បន្តថា អ្នកខ្លះ នៅពេលមានយុទ្ធនាការចាក់វ៉ាក់សាំង ​គាត់កំពុងមានផ្ទៃពោះ ហើយនៅពេលសំរាល​រួច ត្រូវការពេលវេលា​ប៉ុន្មានខែទៀត ទើបអាចចាក់បាន។

ជាមួយគ្នានេះ សម្ដេចតេជោបានស្នើគ្រប់ទីកន្លែងទាំងអស់ ​ពិនិត្យមើលមនុស្សជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់​វ៉ាក់សាំង ដែលចំណុចនេះ គេ​បានរកឃើញកន្លងមក នៅក្នុងក្រ​សួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំខ្លួនឯងតែម្តង ដើម្បីចាក់វ៉ាក់សាំង ពីព្រោះ​អ្នកនេះក៏ចាក់មិនបាន អ្នកនោះក៏ចាក់មិនបាន ដោយសារគ្រូពេទ្យមិនឲ្យចាក់​។ ប៉ុន្តែ​​នៅពេលសម្ដេចពិជ័យសេនា ទៀ ​បាញ់ ឲ្យ​ចាក់ អត់មានអ្នកណាកើតអី​។

សម្តេចតេជោ​ បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវ​សុំពិនិត្យឡើងវិញជាង ៧ម៉ឺននាក់ ​គាត់ទៅ ក៏ប៉ុន្តែគ្រូពេទ្យយើងមិនឲ្យគាត់ចាក់ សុំពិនិត្យអាហ្នឹងឡើងវិញ។ ដូច្នេះសូមលោកជំទាវ ឱ វណ្ណឌីន បញ្ជាទៅ​គ្រប់ទីកន្លែងឲ្យពិនិត្យឡើងវិញ ដើម្បី​ឲ្យពួកគាត់ត្រឡប់មករកការចាក់។ ជំងឺខ្លះអាចចាក់​បាន។ ពីព្រោះមានករណីហាម ដូចជាមនុស្ស​កើតហឺត ប៉ុន្តែអ្នកខ្លះ​កើតហេតុតាំងពីតូច​ម៉្លេះ ហាមតែនៅពេលចាក់ប៉ុណ្ណោះ ទើប​​មិនឲ្យចាក់ ប៉ុន្តែជំងឺខ្លះគាត់បានកើតតាំងពីនៅតូច ឥឡូវគាត់អាយុជាង ៤០ ជាង ៥០ ឆ្នាំ​​ទៅហើយ នៅតែមិនឲ្យចាក់ ដោយសារតែមានប្រវត្តិកើតជំងឺហឺត។ ​ពេលខ្លះគ្រូពេទ្យយើង អាចមានបញ្ហាខ្វះចន្លោះ ទាក់ទងបញ្ហានេះ ខ្ញុំសូមអំពាវនាវ ដើម្បីយើងទាំងអស់គ្នាឈ្នះ ហើយយើងមិនត្រឡប់ទៅក្រោយវិញទេ”។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២​ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ប្រ​ជាជនអាយុពី ​១៨ឆ្នាំឡើង​មាន ​១០១,៥១ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ​១០លាន​នាក់, ​លើកុមារ-យុវវ័យអាយុពី​១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន​៩៩,១២ ភាគរយ​ ធៀបជា​មួយ​ចំនួនប្រជាជនគោលដៅ​១,៨២៧,៣៤៨ នាក់, លើ​កុមារអាយុពី​០៦ឆ្នាំ ដល់ក្រោម​១២ឆ្នាំ មាន​១០៥,២៣ភាគរយ​ ធៀបជាមួយនឹងប្រជាជនគោលដៅ​១,៨៩៧,​៣៨២ នាក់, លើកុមារអាយុ​០៥ឆ្នាំ មាន​៩៩,៨៨ ភាគរយ​ ធៀបជាមួយនឹងប្រជាជនគោលដៅ​៣០៤,៣១៧នាក់ ហើយ​នៅទូទាំងប្រទេសសរុបចំនួន​១៤,២៦២,៩៥៩នាក់ ស្មើនឹង៨៩.១៤ ភាគរយ​នៃប្រជាជនសរុប១៦ លាននាក់​​៕ ​

អត្ថបទពី៖ KPT


អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា