fbpx
Home ព័ត៌មាន ដាច់ខាត! មិនឲ្យអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនអូមីក្រុង ព្យាបាលនៅផ្ទះ

ដាច់ខាត! មិនឲ្យអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនអូមីក្រុង ព្យាបាលនៅផ្ទះ

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជា មិនឲ្យអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនអូមីក្រុង ព្យាបាលនៅផ្ទះដាច់ខាត ដើម្បីទប់ស្កាត់ការរាតត្បាត នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ បានថ្លែងថា សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីអូមីក្រុង មិនអនុញ្ញាតឲ្យព្យា​បាល​​នៅផ្ទះឡើយ ពោលគឺត្រូវទៅព្យាបាល នៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលរៀបចំដោយក្រសួងសុខាភិបាល និងអាជ្ញាធរ។

បើតាមការសម្ដេចតេជោ ហ៊ុន សែន ការធ្វើយ៉ាងដូច្នេះ គឺដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគបំប្លែងខ្លួនថ្មីមួយនេះ ចូលទៅក្នុងសហគមន៍។ សូមជម្រាបថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកវិជ្ជមាន មេរោគបំប្លែងខ្លួនថ្មីអូមីក្រុងចំនួន ៩៤ករណី តែអ្នកជំងឺមួយចំនួន ត្រូវបានព្យាបាលឲ្យជាសះស្បើយរួចហើយ៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា