fbpx
Home ព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន!

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន!

នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរងចំនួន រូបទៀត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីម័រលេស្ដ បានរង់ចាំចូលជាសមាជិកអាស៊ាន រយៈពេលយូរណាស់ហើយ។ ដូច្នេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអគ្គលេខាធិការអាស៊ាន ជួយជំរុញ និងគាំទ្រដល់ការងារនេះ ជាពិសេសធ្វើយ៉ាងណា ឲ្យទីម័រលេស្ដអាចចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ។

នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អគ្គលេខាធិការអាស៊ាន ពិនិត្យទៅលើការកសាងសមត្ថភាព និងការវាយតម្លៃទៅលើប្រទេសទីម័រលេស្ដ ព្រោះកន្លងមានការសិក្សា និងស្វែងរកការពិត និងវាយតម្លៃទៅលើប្រទេសមួយនេះ ពីផ្នែកសហគមន៍នយោបាយសន្តិសុខអាស៊ាន។ ប៉ុន្តែផ្នែកសង្គមសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន មិនទាន់មានការសិក្សា និងវាយតម្លៃនៅឡើយទេ។

ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ស្នើឲ្យមានការខិតខំ ធ្វើយ៉ាងណាពន្លឿនឲ្យប្រទេស ទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ។ លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ទៀតថា​ «នេះជាចំណុចសំខាន់ ចំពោះទីម័រលេស្ដ ពីព្រោះទីម័រលេស្ដ បានរង់ចាំយូរហើយ អញ្ចឹងមិនគួរ បន្តរង់ចាំយូរទៀតទេ»

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

វ៉ៅវ! សម្រស់យុវតីម្ចាស់ពាន Freshie Cambodia មើលយូរកាន់តែល្អគន់

ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាល កម្មវិធី Freshie Boys and Girls Cambodia 2022 បានឈានដល់វគ្គផ្តាច់ព្រាត់កាលពីយប់មិញ និងបានរកឃើញម្ចាស់ពាន ២រូបប្រចាំជំនាន់ទី២១នេះ។

ពេលវេលាដែលទន្ទឹងរង់ចាំ! សន្និសីទបង្ហាញបេក្ខនារីផ្លូវការ បវរកញ្ញាចក្រវាលកម្ពុជា២០២២

ឆ្លងកាត់ការជួបសំណេះសំណាលជាច្រើនវគ្គ កម្មវិធីប្រកួតជ្រើសរើសបេក្ខនារីតំណាងជាតិ បវរកញ្ញាចក្រវាលកម្ពុជា កាន់តែខិតជិតដល់វគ្គបញ្ចប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា