សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញស្នាដៃនិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា «គូព្រេងមិនព្រាត់»។ សៀវភៅនេះ បានសរសេរចេញជា ៣ ភាសា គឺខ្មែរ ចិន និងភាសាអង់គ្លេស។ សម្តេចតេជោ បានបង្ហាញស្នាដៃនិពន្ធសៀវភៅនេះ នៅលើទំព័រហ្វេសប៊ុករបស់សម្តេចតេជោនៅព្រឹកថ្ងៃពុធនេះ។

សម្តេចតេជោ បានសរសេរថា៖ «កន្លងមក ខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសារមានខ្មែរអង់គ្លេសនិងចិន។ សម្រាប់ការបោះពុម្ពជាភាសារចិនគឺ រាប់រងដោយសមាគមសម្ពន័ខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។ ជាការគួរឱយភ្ញាក់ផ្អើលនិងសូមកោតសរសើរដែលសៀវភៅភាសារចិនត្រូវបានដាក់លក់បាន១៥០០ច្បាប់ក្នុងរយះពេលដ៏ខ្លី ដែលបានចំណូល7.500ដុល្លារដែលក្នុងមួយច្បាប់តម្លៃ5ដុល្លារ»។


សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអរគុណលោកពុង ខៀវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារ និងបានប្រើថវិការនេះ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕
អត្ថបទពី៖ KPT