fbpx
Home ព័ត៌មាន ស្វែងយល់ ​​លទ្ធផលទស្សនកិច្ចរបស់សម្តេច​តេជោ ហ៊ុន សែន ​ក្នុងកិច្ច​ប្រជុំ​កំពូល​ នៅសេអ៊ូល​

ស្វែងយល់ ​​លទ្ធផលទស្សនកិច្ចរបស់សម្តេច​តេជោ ហ៊ុន សែន ​ក្នុងកិច្ច​ប្រជុំ​កំពូល​ នៅសេអ៊ូល​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ​​ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ (កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ) ជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ និង​លោកជំទាវបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសាកលលោក (UPF)​ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

នៅឯកិច្ចប្រជុំ សម្តេច​តេជោ នាយករដ្ឋមន្រ្តីបាន​ធ្វើការងារជាច្រើន​ ជាមួយ​មេដឹកនាំ​កំពូល​ៗ ក៏ដូចជាប្រយោជន៍រួមសម្រាប់​ពិភព​លោក។ ក្នុងនោះសម្តេចបាន​ថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ដែលរៀបចំដោយអង្គការ UPF ដែលមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ និងអ្នកជំនាញមកពីជាង ​១០០ ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឱ្យមានសន្ធិសញ្ញាសន្តិភាព អចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងការកសាងភាពជាដៃគូផ្តោតលើប្រជាជន ដើម្បីឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរប្រកបដោយដោយសន្តិភាព។

សម្តេចតេជោបានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ដោយសង្កត់ធ្ងន់ថា សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបានទេ ដូច្នេះ សម្តេចបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាម។

បន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយ នៅថ្ងៃទី១៣ ខែកុម្ភៈ កិច្ចប្រជុំកំពូលបានអនុម័តជាឯកច្ឆ័ន្ទលើឯកសារជាលទ្ធផលចំនួនពីរគឺ “សេចក្តីសម្រេចចិត្តទីក្រុងសេអ៊ូលឆ្នាំ ២០២២៖ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ” និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីស្តីពី “រដ្ឋពីរឆ្ពោះទៅកាន់ប្រជាជាតិមួយ៖ ឧបទ្វីបមួយ ប្រជាជនមួយ វប្បធម៌មួយ”។

ក្រៅពីការធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភព​លោក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារផងដែរ ជាមួយឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ, ឯកឧត្តម ផាក ប្យុងស៊ុក ប្រធានសភា, ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកជំទាវបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកអង្គការ UPF​ ហើយសម្តេច​ក៏បានអញ្ជើញចូលរួមជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅក្នុងពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ផងដែរ៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។