fbpx
Home ព័ត៌មាន តួលេខអ្នកឆ្លងកូវីដ-១៩ អាចមានចំនួនលើស​សេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាល

តួលេខអ្នកឆ្លងកូវីដ-១៩ អាចមានចំនួនលើស​សេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាល

ជំងឺកូវីដ-១៩ នៅកម្ពុជា កើនឡើងឥទ្ធិពលនៃការឆ្លងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីដើមខែកុម្ភៈមក។ កាលពីថ្ងៃទី ១៤ កុម្ភៈ តួលេខនៃការឆ្លង តេស្តដោយម៉ាស៊ីនធំ ហក់ឡើងដល់ ចំនួន ៥១២នាក់ ហើយក៏បានធ្លាក់មកត្រឹមជិត ២០០នាក់ នៅថ្ងៃទី ១៥ កុម្ភៈ។ ចំណែកនៅថ្ងៃទី ១៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែងថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅថ្ងៃនេះ កើនឡើងចំនួន ២០៤នាក់។ តួលេខនេះ ស្រង់ដោយក្រសួងសុខាភិបាល។ ប៉ុន្តែសម្តេច បានលើកឡើងថា ពលរដ្ឋមួយចំនួនទៀត ធ្វើតេស្តដោយខ្លួនឯង ពេលវិជ្ជមានកូវីដ ព្យាបាលនៅផ្ទះ ដោយមិនបានរាយការណ៍ទៅក្រសួងសុខាភិបាលឡើយ។ ដូច្នេះតួលេខអ្នកឆ្លងអាចមានចំនួនលើស តួលេខដែលក្រសួងសុខាភិបាលផ្សព្វផ្សាយ។

សម្តេចតេជោ « យើងត្រូវបន្តប្រយុទ្ធជាមួយបញ្ហានេះតទៅទៀត ហើយខ្ញុំអំពាវនាវឲ្យមនុស្សទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដែលមកដល់ពេលនេះ មើលក្នុងអត្រាវាយឺតពេក បើប្រៀបធៀបពេលដែលយើងចាក់មុន ក្នុងមួយថ្ងៃពី ១០ម៉ឺន ទៅ ២០ម៉ឺននាក់ ឥឡូវអត់ទេ»

ប្រមុខដឹកនាំ គូសបញ្ជាក់ថា ក្នុងចំណោមមនុស្សជាង ១៤លាននាក់ ដែលបានចាក់វ៉ាក់សាំង ការចាក់ដូសជំរុញ ដែលជាដូសទី៣ ទើបតែបានជាង ៦លាននាក់តែប៉ុណ្ណោះ។ ពោលគឺនៅខ្វះចំនួន ៨លាននាក់ទៀត ដែលមិនទាន់បានចាក់។ ចំណែកអ្នកចាក់ដូសជំរុញទី៤ ទើបតែចាក់បានជាង ៦០ម៉ឺននាក់ ​សម្រាប់ក្រុមជួរមុខ ដែលងាយប្រឈមហានិភ័យ។

សម្តេចតេជោ បន្តថា «សូមកុំភ្លេច វ៉ាក់សាំងដែលយើងចាក់បាន២ដូស កុំរំពឹងទៅលើវាខ្លាំងពេក វាអាចនឹងខ្សោយ ត្រូវបង្កើនប្រសិទ្ធភាពជាមួយដូសជំរុញ»។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា « វ៉ាក់សាំងទោះបីចាក់ប៉ុន្មានដូសក៏ដោយ ទប់មិនជាប់ទេ ត្រូវចាំបាច់អនុវត្តវិធានការ ៣កុំ និង៣ការពារ ការពារគឺពាក់ម៉ាស់ លាងដៃ រក្សាគម្លាត»

គិតត្រឹមថ្ងៃទី ១៦ ខែ កុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៤ ៣៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានចំនួនជិត ១២ម៉ឺននាក់។ ចំណែកអ្នកស្លាប់ដោយជំងឺនេះ សរុបចំនួន ៣០១៥នាក់៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។