fbpx
Home ព័ត៌មាន សម្ដេចតេជោ អំពាវនាវម្ចាស់ឱសថស្ថាន កុំដំឡើងថ្លៃថ្នាំព្យាបាលកូវីដ តាមចិត្តចង់របស់ខ្លួន

សម្ដេចតេជោ អំពាវនាវម្ចាស់ឱសថស្ថាន កុំដំឡើងថ្លៃថ្នាំព្យាបាលកូវីដ តាមចិត្តចង់របស់ខ្លួន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ ទៅតាមចិត្តចង់របស់ខ្លួន ខណៈមានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាសម្រុ​ក​ទៅទិញថ្នាំព្យាបាល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេច សូមអំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងឡាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាពផ្គត់ផ្គង់ថ្នាំព្យាបាលជំងឺកូវីដ-១៩ បន្ថែមទៀត តែសម្ដេចស្នើឲ្យយកចិត្តទុកដាក់ ទៅលើចំណុចពីរយ៉ាង។

ចំណុចពីរយ៉ាងនោះ រួមមាន៖ ទីមួយ. តម្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ កុំបង្កើនទៅតាមចិត្តចង់របស់ខ្លួន។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ទីមួយតម្លៃថ្នាំ កុំបង្កើនទៅតាមចិត្តចង់ ព្រោះឥឡូវឃើញ បន្តកន្ទុយគ្នាទៅទិញថ្នាំៗ ព្រោះប្រជាពលរដ្ឋ គាត់មានសមត្ថភាព ដើម្បីនឹងថ្នាំការពារខ្លួនឯង បើនៅក្នុងមន្ទីរពេទ្យអាហ្នឹង គឺពេទ្យព្យាបាលហើយ អត់អីទេ ប៉ុន្តែបើសិនជានៅខ្លះ គេមិនចង់ទៅមន្ទីរពេទ្យ គេទិញថ្នាំ អញ្ចឹងថ្នាំនេះ សុំឲ្យកន្លែងលក់ថ្នាំទាំងអស់ ដែលទទួលបានការអនុញ្ញាត សូមកុំដំឡើងថ្លៃ ទៅតាមចិត្តចង់»

ទីពីរ. ផ្នែកសុខាភិបាល ត្រូវពិនិត្យមើលថាតើ ថ្នាំហ្នឹងសុទ្ធ ឬមិនសុទ្ធ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទីពីរផ្នែកសុខាភិបាល ត្រូវតែពិនិត្យមើលថា ថ្នាំសុទ្ធ ឬមិនសុទ្ធ ព្រោះអាក្លែងក្លាយនេះ វាកើតឡើងច្រើនណាស់ សូម្បីតែអាលកុលក៏វាក្លែងក្លាយ អាជែលក៏វាក្លែងក្លាយ ស្អីដាក់មក គឺវាក្លែងក្លាយទាំងអស់ គ្រាន់តែយើងចាប់អាល់កុលក្លែងក្លាយអស់មិនតិចទេ នៅពេលមានសេចក្ដីត្រូវការអាល់កុល ឬជែល អញ្ចឹងត្រូវប្រុងប្រយ័ត្នអំពីថ្នាំក្លែងក្លាយ ដែលវាបង្កើតភ្លាមៗមក រួចហើយយកមកលក់ ឲ្យប្រជាពលរដ្ឋរបស់យើងផឹកទៅ មិនត្រឹមតែមិនជាទេ ថែមទាំងខូចសុខភាព ព្រោះ​មិនដឹងវាផ្សំពីអ្វីខ្លះ? តែក្លែងក្លាយវាមិនសុទ្ធ បើសុទ្ធវាមិនក្លែងក្លាយទេ អាហ្នឹងវាមានតែប៉ុណ្ណឹង»

អត្ថបទេពី៖ KPT



អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។