fbpx
Home ព័ត៌មាន សម្ដេចតេជោ ៖ សារដែលថា នឹងបើកប្រាក់​បៀវត្សរ៍​ ជូនមន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀតនោះ គឺជាសារចាស់

សម្ដេចតេជោ ៖ សារដែលថា នឹងបើកប្រាក់​បៀវត្សរ៍​ ជូនមន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀតនោះ គឺជាសារចាស់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានបញ្ជាក់ថា សារដែលត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលថា សម្ដេចនឹងបើកប្រាក់​បៀវត្សរ៍​ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀតនោះ គឺជាសារចាស់បង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នាព្រឹកថ្ងៃទី ២១ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សម្ដេចនឹងបើកប្រាក់​បៀវត្សរ៍​ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀត។ ប៉ុន្តែបើតាមសម្ដេចតេជោ គឺសារនោះ ត្រូវបានបង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយក៏សូមបញ្ជាក់ផងដែរ ស្រាប់តែថ្ងៃមុន នាំគ្នាផ្អើលពេញមួយប្រទេស ថា លោក ហ៊ុន សែន នឹងបើកអាប្រាក់បៀវត្សរ៍​ ខែ ៣ហើយ ថែមអាខែ ៤ទៀត តើមានឃើញទេ? មានឃើញអាហ្នឹងទេ? អញ្ចឹងទេ គេថាលោក ហ៊ុន សែន អូរឆ្នាំហ្នឹង ត្រូវបានប្រាក់ខែឌុប បង្កើនប្រាក់ខែ ខែ ៣ហើយ មានអាខែ ៤ ហើយមានអាស្អីណាទៀត អត់ទេ អាហ្នឹងបង្ហោះតាំងពីណោះ ដូចឆ្នាំ ២០២០ ឬ ២០១៩ ណោះ ស្រាប់តែវាហោះឡើងវិញទៅ»

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សារដែលផ្សព្វផ្សាយថា មានការបើកប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសានោះ គឺជាសារបង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។ ដូច្នេះ​ សូមសាធារណជន ក៏ដូចជាមន្ត្រីរាជការ កុំមានការយល់ច្រឡំ៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។