fbpx
Home ព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន ៖ កូរ៉េត្រៀមផ្ដល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

សម្ដេចតេជោ ហ៊ុន សែន ៖ កូរ៉េត្រៀមផ្ដល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានយល់ព្រមជាមួយរាជរដ្ឋាភិបាលកម្ពុជា ទៅលើការសិក្សា និងត្រៀមផ្ដល់ហិរញ្ញប្បទាន ព្រមទាំងជំនួយអត់សំណង សម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីតំបន់ផ្សាររាត្រីនៃរាជធានីភ្នំពេញ ទៅតំបន់ជ្រោយចង្វារ រួចបន្តទៅតំបន់អរិយក្សត្រ នៃខេត្តកណ្ដាល។

នៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ២១ ពីរង្វង់មូលតាខ្មៅ ដល់ស្ពានជ្រៃធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា គម្រោ​ងសាងសង់ស្ពានខាងលើនេះ ត្រូវបានសិក្សានូវជម្រើសជាច្រើន រហូតដល់ទៅ ៥ ទៅ​ ៦ជម្រើសឯណោះ ហើយទីតាំងក៏មានច្រើនកន្លែងផងដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ជម្រើសសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គឺមានច្រើន តែជម្រើសធំៗ គឺមានពីរ។ ទីមួយ សាងសង់ស្ពានចាប់ពីត្រឹមតំបន់ជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ទៅតំបន់ស្វាយជ្រុំ។ ប៉ុន្តែបើសាងសង់ពីជ្រោយចង្វារ ទៅស្វាយជ្រុំ គឺនឹងបង្កើតនូវបញ្ហាកកស្ទះចរាចរណ៍ នៅជ្រោយចង្វារតែម្ដង ដែលជាបញ្ហាលំបាក។ ទីពីរ សាងស្ពានចាប់ពីតំបន់ផ្សាររាត្រី ឆ្លងកាត់ទន្លេសាប រួចហើយចុះនៅតំបន់ស្ពានជ្រោយចង្វារ ទើបបន្តទៅតំបន់អរិយក្សត្រ។  

ពាក់ព័ន្ធនឹងគម្រោងនេះ សម្ដេចតេជោ បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េ ម៉ូន ចេអ៊ីន រួចហើយ ក្នុងពេលដែលសម្ដេចអញ្ចើញទៅទស្សនកិច្ច នៅកូរ៉េខាងត្បូងនាពេលកន្លងទៅ។ ក្នុងការពិភាក្សានោះ សម្ដេច ក៏បានស្នើសុំឲ្យប្រធានាធិបតីកូរ៉េ ម៉ូន ចេអ៊ីន គាំទ្រនូវគម្រោងដែលសម្ដេចបានសម្រេច ហើយលោក ម៉ូន ចេអ៊ីន បានសន្យាថា នឹងពិនិត្យគាំទ្រជាមួយគម្រោងនេះ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា ប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាប់ឆ្នោតថ្មី បន្តការគាំទ្រចំពោះគម្រោងសាងសង់ស្ពាននេះ ដោយសម្ដេចតេជោ លើកឡើងថា តាមធម្មតា​ បើប្រធានាធិបតីមុនធ្វើហើយ បន្ទាប់មកប្រធានាធិបតីមកក្រោយ គឺគេមិនលុបចោលនូវគម្រោងបែបនេះទេ។

សម្ដេចតេជោ បានឲ្យដឹងទៀតថា គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ នេះ គ្រោងធ្វើឡើងដោយដែកខ្សែកាបខ្ពស់ ដែលគ្មានសរសនោះទេ ពីព្រោះមានការធ្វើចរាចរណ៍តាមផ្លូវទឹក និងម្យ៉ាងទៀត ក៏ប្រទេសកម្ពុជា មានការរៀបចំពិធីបុណ្យអ៊ុំទូក ផងដែរ។ ដូច្នេះ ប្រសិនបើមានសរស អាចនឹងជួបការលំបាក ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍តាមផ្លូវទឹក។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខ្ញុំបញ្ជាក់ជាមួយប្រធានាធិបតី ម៉ូន ចេអ៊ីន ហើយក៏បាន​និយាយជាមួយប្រធានសភាសព្វថ្ងៃថា ជួយគាំទ្រអាហ្នឹងផងៗ ហើយខ្ញុំបានប្រាប់ឯកឧត្ដម ម៉ូន ចេអ៊ីនថា ប្រសិនបើអាស្ពានធន់នឹងវាកើត នៅទឹកដីទីក្រុងភ្នំពេញ វាក្លាយទៅជារបស់មួយ ដែលទាក់ទងទេសចរណ៍មកមើល ទាំងទេសចរណ៍ក្នុងស្រុក ទាំងទេសចរណ៍មកពីក្រៅស្រុក ព្រោះអាស្ពានធន់នឹង គឺជាស្ពានដែលទំនើប ព្រោះឆ្លងទន្លេអត់មានសរសផង»។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា សមិទ្ធផលនានាកន្លងមក ក៏ដូចជាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នេះ គឺកើតឡើងបន្ទាប់ពីមានទំនាក់ទំនងការទូត រវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលសម្ដេចត្រូវតែពុះពារធ្វើឲ្យខានតែបាន។ បន្ថែមពីលើនេះ សម្ដេចតេជោ ក៏មានមោទកភាពផងដែរ ដែលសម្ដេចជាស្ថាបនិក នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងកូរ៉េខាងត្បូង៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។