fbpx
Home ព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន ៖ បន្តិចទៀត ដល់រដូវឃោសនាអំពីតម្លៃប្រេងសាំង

សម្ដេចតេជោ ហ៊ុន សែន ៖ បន្តិចទៀត ដល់រដូវឃោសនាអំពីតម្លៃប្រេងសាំង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នាពេលខាងមុខឆាប់ៗនេះ ការឃោសនាបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងឈានចូលមកដល់។ ក្នុងនោះ បណ្ដាគណបក្សនយោបាយប្រឆាំងមួយចំនួន ​នឹងលើកយកបញ្ហាតម្លៃប្រេងសាំងមកឃោសនា ស្របពេលដែលតម្លៃប្រេងសាំងនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងតែឡើងថ្លៃ ដោយសារតែវិបត្តិអ៊ុយក្រែន-រុស្ស៊ី

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីសម្ពោធដាក់ដំណើរការ នូវអគារជំងឺត្រចៀក ច្រមុះ បំព​ង់​កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនានេះថា មិនយូរទៀតនោះទេ នឹងមានការឃោសនាអំពីតម្លៃសាំងនៅកម្ពុជា ស្របពេលការបោះឆ្នោតជិតឈានចូលមកដល់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «បន្តិចទៀត ដល់រដូវដេញថ្លៃសាំង បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើសាំងឲ្យនៅតែ ២០០០ បើខ្ញុំឈ្នះ ខ្ញុំធ្វើសាំងឲ្យនៅតែ ៣០០០ រដ្ឋាភិបាលបច្ចុប្បន្នអត់មានសមត្ថភាពដោះស្រាយថ្លៃសាំង ថ្លៃសាំងនៅលើលោកនេះ គឺថ្លៃសាំងកំពុងកើន រាប់ទាំងប្រទេសផលិតប្រេងខ្លួនឯងៗ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា នាពេលបន្តិចទៀតនេះ រដូវឃោសនាបោះឆ្នោត នឹងឈានចូលមកដល់ ដែលសម្ដេចហៅថា រដូវអួតអាងរបស់បណ្ដាគណបក្សនយោបាយប្រឆាំង ជុំវិញបញ្ហាតម្លៃប្រេងសាំងនេះ។ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាល មិនអាចនិយាយបាននោះទេ៕

អត្ថបទពីៈ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។