fbpx
Home ព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បញ្ជាក់មិនគាំទ្រដាច់ខាត​លើការអភិវឌ្ឍវិស័យអ​ចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់មិនគាំទ្រដាច់ខាត​លើការអភិវឌ្ឍវិស័យអ​ចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនគាំទ្រដាច់ខាតទៅលើការអភិវឌ្ឍវិស័យអ​ចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២។

សម្តេចមានប្រសាសន៍ដូច្នេះថា « យើងមិនអាចយកតំបន់អង្គរអភិវឌ្ឍវិស័យអចលនទ្រព្យបានទេ បើសិនជាយើងបំពានលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅអង្គរវត្ត ទាំងនៅប្រសាទសំបូរព្រៃគុក និងទាំងនៅប្រសាទព្រះវិហារ»

សម្តេចតេជោ សង្កត់ធ្ងន់ថា មិនខ្វះទេកន្លែងដែលធ្វើទីផ្សារអចលនទ្រព្យ ប៉ុន្តែសូមកុំឲ្យមកគៀកតំបន់អង្គរ។ ​​​​

សម្តេចរំលឹកថា មានក្រុមហ៊ុនមួយប្រកាសធ្វើស្រះដ៏ធំនៅតំបន់អង្គរ ស្រាប់តែអង្គការយូណេស្កូ ប្រតិកម្មភ្លាម សម្តេចក៏បញ្ជាឱ្យធ្វើការកែតម្រូវបន្ទាន់ផងដែរ។

សម្តេចតេជោ មានប្រសាសន៍ពាក់ព័ន្ធនឹងការហាមមិនអនុញ្ញាតឱ្យធ្វើទីផ្សារអចលនទ្រព្យនៅតំបន់អង្គរនេះ ជាការឆ្លើយតបទៅនឹងលោក គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ ដែលបានលើកឡើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសិក្ខាសាលាមួយ នៅទីរួមខេត្តសៀមរាប  ដោយប្រតិកម្មទៅអាជ្ញាធរ ក្រុងសៀមរាប ដែលមិនអនុញ្ញាឱ្យមានការអភិវឌ្ឍវិស័យសំណង់និងអគារខ្ពស់ៗ នៅតំបន់នេះ។

កាលណោះ ក្រោយមានការប្រតិកម្មពីបុគ្គលល្បីៗជាច្រើនរូប ជុំវិញការលើកឡើងនេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានចេញលិខិតសូមទោសជាសាធារណៈ ចំពោះការប្រើពាក្យសម្តីវាយប្រហារ ប៉ះពាល់ដល់សម្បត្តិបេតិភណ្ឌពិភពលោក នៅតំបន់សៀមរាបអង្គរ។

សម្តេចតេជោ ក៏បានផ្តាំផ្ញើដល់អ្នកជំនាញអចលនទ្រព្យរូបនេះថា « សូមលោក គីម ហ៊ាង កុំបន្តជាមួយនឹងការលើកឡើងទិទានដល់អាជ្ញាធរ ដែលធ្វើការនៅទីនេះ»។

បើតាមសម្តេចតេជោ « យើងមិនអាចទុកឱ្យបេតិកភណ្ឌពិភពលោក គឺប្រសាទអង្គរនៅទីនេះ រងផលប៉ះពាល់ណាមួយ ដែលបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកឡើយ»។  នេះជាការអះអាងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទេពីៈ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។