មិនមែនមានតែទស្សនិកជនទេ ដែលទន្ទឹងរង់ចាំអ៊ុតរឿងភាគថ្មីបន្ទាប់ពី រឿង «អវតាស្នេហ៍» សូម្បីតែអេដមីនក៏រង់ចាំដែរ។ នៅសល់មិនប៉ុន្មានភាគទៀតទេ រឿងភាគថ្មីចាក់ផ្សាយនៅម៉ោង ៧ – ៨ យប់ នឹងឈានដល់ភាគបញ្ចប់។

ថ្ងៃនេះអេដមីនសូមណែនាំរឿងភាគថ្មី ដែលត្រៀមរួចជាស្រេចដើម្បីចាក់ផ្សាយជាចំណីអារម្មណ៍ទៅដល់ទស្សនិកជន គឺរឿង «ផ្ទះស៊ីជម្ពូ»។ ឃើញតែចំណងជើង អាចដឹងហើយថាសាច់រឿងបែបម៉េច!

សូមបញ្ជាក់ផងដែលថា រឿង «ផ្ទះស៊ីជម្ពូ» មានការចូលរួមសម្ដែងពីតារាប្រុស ស្រីល្បីៗជាច្រើន ដូចជាកញ្ញា រចនារ៉ាវាឌី, ខេ ស៊ីញ, លីប៊ែរ, តុងលី, និន សុធារ៉ា, លាង ឧត្តម, សាំង ភស្តា, សួន ពិសី និង ឈុំ ចាន់ដារ៉ា ។


សាកគិតមើល៍! បើសុខៗឪពុកម្តាយតួស្រី និងតួប្រុស បានចាប់ផ្សំផ្គុំកូនៗទាំងពីរអោយត្រៀមរៀបការជាមួយគ្នា ពិសេសទិញផ្ទះអោយអោយរស់នៅជាមួយគ្នាទៀត។ និយាយពីតួស្រីតួប្រុសយើងវិញ ជួបគ្នាលើកដំបូងធ្វើសង្គ្រាមស៊ីសាច់ហូតឈាមដាក់គ្នាបាត់ទៅហើយ ថាមើល៍ គម្រោងការរបស់ចាស់ទុំទាំងសងខាងអាចបានសម្រេច ឬអត់៕





អត្ថបទដោយ៖ Ha Ti