សិស្សនិទ្ទេស A ទទួលបានប្រាក់ស្លឹង១ និងសៀវភៅ ២ ក្បាល ចំណងជើង បណ្ឌិត អ៊ូចុង និងច្បាប់ក្រម ង៉ុយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងជំនួបសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី ៣ ខែឧសភានេះ បានថ្លែងថា សៀវភៅទាំង២ក្បាល សម្រាប់ចៅៗ រំឭកអំពីប្រវត្តិដូនតាដែលបានប្រៀនប្រដៅតាំងពីរបៀបរស់នៅ និងធ្វើបុណ្យសព្វគ្រប់បែបយ៉ាង។
ក្រៅពីនេះ សិស្សនិទ្ទេស A ទាំងអស់ ក៏ទទួលបាន Ipad ១ គ្រឿង ដែលឧបត្ថម្ភពីក្រុមហ៊ុន ជីព ម៉ុង។ សម្រាប់ថវិកាវិញ គឺក្នុងម្នាក់ៗ ទទួលបាន ២ លានរៀល សម្រាប់សិស្សនិទ្ទេស A ចំនួន ១ ៧៥៧ នាក់៕


អត្ថបទពី៖ KPT