fbpx
Home ព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា អាមេរិក ដើរដល់ចំណុចកំពូល មិនធ្លាប់មាន

សម្ដេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា អាមេរិក ដើរដល់ចំណុចកំពូល មិនធ្លាប់មាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា មានប្រសាសន៍ ពីរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក ម៉ោងនៅកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២នេះថា សម្ដេចតេជោ មានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា អាមេរិក ដើរដល់ចំណុចកំពូល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ពេលល្ងាច នៅរដ្ឋធានី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ត្រូវនឹងពេលព្រឹក នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងគួរនិយាយាថា ទំនាក់ទំនងកម្ពុជា អាមេរិក បានដើរដល់ចំណុចកំពូល ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ បើទោះបីជាធ្លាប់មានសភាពលិចអណ្ដែតៗ ក្ដី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ “សូមសង្កេតលើបញ្ហា២មុនគេ។ ទី១ មុនឆ្នាំ២០០០ តើអាមេរិកមានស្ថានទូតផ្ទាល់ខ្លួននៅកម្ពុជាអត់? ចម្លើយគឺអត់មានទេ អាមេរិកជួលផ្ទះគេនៅទេ។ ក្រោយឆ្នាំ២០០០ ពិសេសក្រោយដំណាក់កាលកម្ពុជារកឃើញសន្តិភាពពេញលេញ អាមេរិកបានកសាងស្ថានទូតនៅកម្ពុជា ទីតាំងស្ថានទូតអាមេរិកនៅកម្ពុជា ជាទីតាំងល្អបំផុត ប្រសិនបើមិនមែនអាមេរិកទេ ខ្ញុំអត់ផ្ដល់ឱ្យទេទីតាំងកន្លែងហ្នឹង ព្រោះជាក្លិបរបស់យុវជន ជិតរមណីដ្ឋានវត្តភ្នំ”

សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា នៅពេលនោះ រដ្ឋាភិបាលអាមេរិកផ្ដល់លុយឱ្យស្ថានទូតអាមេរិកនៅភ្នំពេញ អត់ផ្ដល់ប្រាក់បង់ពន្ធទេ ប៉ុន្តែសម្ដេចតេជោបានជួយសម្រួលបង់ពន្ធនោះ ដើម្បីឱ្យអាមេរិកឈរជើងមាំនៅកម្ពុជា ព្រោះពីដើមស្ថានទូតអាមេរិកមានតែជួលផ្ទះគេ ឥឡូវអាមេរិកមានស្ថានទូតត្រឹមត្រូវ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា ហេតុផលទី២ គឺក្នុងប្រវត្តិទំនាក់ទំនងពាណិជ្ជកម្ម ពេលនេះ ជាពាណិជ្ជកម្មមានទំហំធំបំផុត។ ជាទំហំពាណិជ្ជកម្ម ដែលកម្ពុជានាំចូលអាមេរិក ជាង ៩ពាន់លានដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ “ឥឡូវក្រុមហ៊ុនអាមេរិកកាន់តែច្រើននៅស្រុកខ្មែរ រថយន្ត Ford កំពុងពេញនិយមនៅស្រុកខ្មែរ ឧបករណ៍ផ្នែកវេជ្ជសាស្ត្រ ក៏ត្រូវបានបំពាក់កាន់តែច្រើននៅទីផ្សារកម្ពុជា។ ក្រុមហ៊ុននៅអាមេរិកទៅកម្ពុជាច្រើន។ ប៉ុន្តែ [ទំនាក់ទំនង] មិនមែនឥតខ្ចោះទេ មានការភន្តច្រឡំមួយចំនួន ផ្ដើមចេញពីការមិនយល់គ្នា ឬយ៉ាងណា យើងត្រូវស្វះស្វែងធ្វើការជាមួយគ្នាបន្តទៀត”។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា​ហាមឃាត់មិនឱ្យមានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ​​ ហើយក៏មិនបញ្ជូនកទ័ពទៅក្រៅដែរ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលពេល​នេះ​កងទ័ពកម្ពុជា នៅលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្ដាល

សម្ដេចមានការសោកស្ដាយ ដោយអាក់ខានជួបប្រជុំជាមួយ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលគ្រាកន្លងទៅ ដោយសារវិបត្តកូវីដនៅសហរដ្ឋអាមេរិក ដែលត្រូវពន្យាពេលជួបមកដល់ពេលនេះ។ សម្ដេចបញ្ជាក់ថា ជួបយឺត ប្រសើរជាងមិនបានជួប។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសហរដ្ឋអាមេរិកលើកនេះ គឺដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន និងប្រធាននាធិបតីអាមេរិក លោក ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដែលជាអាទិ៍រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខសុខភាពសកល ការផ្លាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងធ្វើការផ្លាស់ប្តូយោបល់គ្នាផងដែរ អំពីបញ្ហាតំន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ហើយនឹងលើកកម្ពស់ភាពជាដៃគូយុទ្ឋសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។