fbpx
Home ព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឥណ្ឌានឹងអាចដើរតួនា​ទី​សំខាន់ ក្នុងការជំរុញការចរចារវាងរុស្ស៊ី-អ៊ុយក្រែន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសឥណ្ឌា នឹងអាចដើរតួនា​ទី​សំខាន់ នៅក្នុងការជំរុញការចរចាសន្តិភាពរវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ហើយសម្ដេចក៏ចង់ឃើញដំណោះស្រាយ រវាងប្រទេសទាំងពីរឲ្យបានឆាប់ផងដែរ។ ការលើកឡើងនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក ណារិនដ្រា​ ម៉ូឌី​ នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក ណារិនដ្រា​ ម៉ូឌី បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកបានព្យាយាមចូលរួមចំណែក ក្នុងការសន្ទនារកដំណោះស្រាយរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ដោយលោកបានជួបសន្ទនាជាមួយប្រធានាធិបតី នៃប្រទេសទាំងពីររួចហើយដែរ ដើម្បីធ្វើយ៉ាងណាស្ដារស្ថានការណ៍ឲ្យម​ករកសន្តិភាពឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា នាយករដ្ឋមន្រ្តីឥណ្ឌា នឹងបន្តតួនាទីនៅក្នុងការជំរុញកិច្ចសន្ទនា ការចរចារកដំណោះស្រាយរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន នាពេលខាងមុខបន្តទៀត។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានការជឿជាក់ថា ប្រទេសឥណ្ឌា នឹងដើរតួនាទីសមស្រប និងសំខាន់ នៅក្នុងការចរចារវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា សម្ដេច ក៏ចង់ឃើញដំណោះស្រាយរវាងប្រទេសរុស្ស៊ី ​និងប្រទេសអ៊ុយក្រែន ឲ្យបានឆាប់ផងដែរ ពីព្រោះបើវិបត្តិនេះបន្តអូសបន្លាយទៀត នឹងធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រទេសនានាលើពិភពលោក ជាពិសេសលើវិស័យថាមពល និងសន្តិសុខស្បៀង៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ថ្ងៃ​​សុក្រ​​នេះ! ​ខ្លា​ចាស់​​គុន​​ខ្មែរ​​២​​រូប​​​ប៉ះ​​អ្នក​​លេង​​ឆ្លង​ដែន​​ថៃសង្វៀន​​គូបូតា​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ពីរ​រូប​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ល្អ​ក្នុង​ការ​ទទួល​ភ្ញៀវ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​នៅ​កម្មវិធី​​​ប្រកួត​ជើង​ឯក គូបូតា បច្ចេកវិទ្យាកសិកម្ម​ថ្មី នា​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា ឆ្នាំ​២០២២​នៅ​ទូរទស្សន៍​បាយ័ន។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា

ពិធីនេះ បាននិងប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជារៀងរាល់ឆ្នាំគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរ ថ្ងៃកំណើតរបស់យ៉ាងមហោឡារឹកអធិកអធមជាទីបំផុត។ ប៉ុន្តែរយៈពេល ២ឆ្នាំមកហើយ គណ បក្សនយោបាយដ៏ធំ និងមានការគាំទ្រយ៉ាងច្រើនលើសលប់ ពីប្រជាពលរដ្ឋកម្ពុជាមួយនេះ មិនបានប្រារព្ធពិធីអបអរសាទរខួបកំណើតរបស់ខ្លួននោះទេ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃបានបដិសន្ធិឡើង នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោល បំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់។

មិនដល់មួយថ្ងៃ ភាពយន្តជីវិតទី១៦៨ ទទួលបានការទស្សនា១លានដង

មិនមែនលើកដំបូងទេ ដែលវីដេអូរឿងរបស់ស្ថានីទូរទស្សន៍ បាយ័ន ទទួលបានអ្នកចូលទស្សនារាប់លានដងត្រឹមរយពេលមិនដល់ ២៤ម៉ោង

វ៉ៅវ! រឿងចប់មិនប៉ុន្មានម៉ោង ហ្វេនៗមិនអស់ចិត្តសុំផលិតវគ្គ ២បន្ត 

ដូចដែលបានដឹងហើយថា ស្ថានីទូរទស្សន៍ បាយ័ន តែងតែនាំមកនូវរឿងភាគខ្មែរល្អជាច្រើនបន្តបន្ទាប់ ដើម្បីបំរើអារម្មណ៍ដល់ទស្សនិកជនរៀងរាល់សប្តាហ៍។