fbpx
Home ព័ត៌មាន លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកសំឡូត ខេត្តបាត់ដំបង

លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកសំឡូត ខេត្តបាត់ដំបង

កាលពីព្រឹកថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា រួមទាំងក្រុមការងារ បានអញ្ជើញដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុប ចំនួន២៨៨៦នាក់ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅបរិវេណបញ្ជាការកងការពារព្រំដែនលេខ ៥០២ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរស្រុកសំឡូត មេបញ្ជាការកងការពារព្រំដែនលេខ៥០២ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។ លោកជំទាវមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងបងប្អូនកងទ័ពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរមុននឹងពិនិត្យព្យាបាល។

ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លទ្ធផលនៃការព្យាបាល រួមមាន ការវះកាត់តូច ចំនួន៣៦នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៧១នាក់, ពិនិត្យជំងឺទូទៅចំនួន១១៥០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៨៦នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២១០នាក់, ចែកថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់ , អប់រំសុខភាពដល់ប្រជាជនចំនួន១៧០០នាក់៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

ខ្សែភាពយន្តភាគថ្មី «បងខ្លា» នឹងចូលមកអង្រួតបេះដូងទស្សនិកជនក្នុងពេលឆាប់ៗនេះ!​

ត្រឹមតែជាក្មេងស្រីអាយុ ១៣ ឆ្នាំបែរជាត្រូវមកទទួលបន្ទុកគ្រួសារទាំងមូល។នៅពេលដែលជីវិតតូចមួយត្រូវមក

សម្ដេចតេជោ បង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា តម្លៃខ្ទង់លានដុល្លារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា នៃរាជធានីភ្នំពេញ ដែលប្រសិនបើមិត្តចិនយល់ព្រមជាមួយនឹងគម្រោងនេះ គឺការដ្ឋាននេះ អាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ។

ធនាគារ វីង បើកសាខាថ្មីបំផុតរបស់ខ្លួននៅខេត្តព្រះសីហនុ ខណៈពេលដែលខេត្តមួយនេះកំពុងប្រែក្លាយខ្លួនទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាខេត្តព្រះសីហនុជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

សម្ដេចតេជោ អរគុណអេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុប ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីដនៅកម្ពុជា

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង​អំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ និងបណ្ដាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាននិងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំង ជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកផ្សេងៗ ជាបន្តបន្ទាប់។