12.4 C
New York
Wednesday, July 8, 2020
Home កីឡា ម៉ឺន មេ​ឃា ចាញ់ ឃីម បូរ៉ា ខ​ណះ​ធី វ៉ា​រិ​ទ្ធ ឈ្នះ​ណា​ម ម៉ូ​រ៉ា​ក់

ម៉ឺន មេ​ឃា ចាញ់ ឃីម បូរ៉ា ខ​ណះ​ធី វ៉ា​រិ​ទ្ធ ឈ្នះ​ណា​ម ម៉ូ​រ៉ា​ក់

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​វ័យក្មេង ម៉ឺន មេ​ឃា ក្លឹប​អេ​ភូ​ថង​កីឡា ដែល​ត្រូវ​បាន​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ឃីម បូរ៉ា ក្លឹប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ នៅ​ក្នុង​កម្មវិធី​ប្រដាល់​បិទទ្វារ​លើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៩​មេសា ២០២០​នោះ បាន​វាយ​ចាញ់​ឃីម បូរ៉ា​ដោយ​ពិន្ទុ។

​ម៉ឺន មេ​ឃា ប្រកួត​ជាមួយ​ឃីម បូរ៉ា​នោះ គឺ​ប្រកួត​មិន​ដូចជា​វាយ​ជាមួយ​ថៃ​នោះទេ។​ មេ​ឃា វ៉ៃ​រាង​ញញើតៗ​បូរ៉ា ដោយ​មិនសូវ​ហ៊ាន​ចូល​កៀក​ឬក៏​សម្រុក​ខ្លាំង​នោះ​ឡើយ។ ក្នុង​ការ​ប្រកួត​៥​ទឹក​ពេញ ម៉ឺន មេ​ឃា ត្រូវ​បូរ៉ា ទាត់​និង​ចាប់​ផ្តួល​ពីរ​ទៅ​បី​លើក ដែល​បញ្ជាក់​ថា ​មេ​ឃា​ចាញ់​ពិន្ទុ​បូរ៉ា​បាត់​ទៅ​ហើយ។

​ឃីម បូរ៉ា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ជា​ប្អូន​បង្កើត​របស់​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​ឃុន ឌី​ម៉ា។​ គេ​បាន​បាត់​មុខ​ពី​សង្វៀន​បាយ័ន​នេះ​យូរ​ឆ្នាំ​ហើយ តាំងពី​ឆ្នាំ​២០១៦​កន្លងមក​នោះ។​ ជា​អ្នក​ប្រដាល់​ជើងចាស់ បូរ៉ា មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៣​លើក គេ​វាយ​ឈ្នះ​៨១​លើក ចាញ់​១៨​លើក និង​ស្មើ​០៤​លើក។ ឯ ម៉ឺន មេ​ឃា ជា​កូនប្រុស​បង្កើត​របស់​អតីត​ជើង​ខ្លាំង​អេ​ភូ​ថង​នោះ គេ​មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ល្អ កាយសម្បទា​រឹងមាំ ដោយ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ទើបតែ​៥០​លើក​ប៉ុណ្ណោះ គឺ​តិច​ជាង​ឃីម បូរ៉ា ជាង​ពាក់​កណ្តាល​ឯណោះ។

​ចំណែក អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ធី វ៉ា​រិ​ទ្ធ ក្លឹប​អាណាចក្រ​គុន​ខ្មែរ ដែល​គេ​ទទួល​ស្វាគមន៍​ការ​សុំ​សងសឹក​របស់​អ្នក​ប្រដាល់​ជើង​ចា​ស់ណាម ម៉ូ​រ៉ា​ក់ ក្លឹប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នោះ បាន​វាយ​ឈ្នះ​ម៉ូ​រ៉ា​ក់ដោយ​ពិន្ទុ​ជា​លើក​ទី​២។ ធី វ៉ា​រិ​ទ្ធ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ អ្នក​ប្រដាល់​ណា​ម ម៉ូ​រ៉ា​ក់ គេ​ជា​ជើងចាស់។​ តែ​ណា​ម ម៉ូ​រ៉ា​ក់ ធ្លាប់​ត្រូវ​ធី វ៉ា​រិ​ទ្ធ ផ្តួល​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤​ម្តងមក​ហើយ កាលពី​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ​២០១៩​កន្លងមក នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ។

​ណា​ម ម៉ូ​រ៉ា​ក់ ឡើងមក​សងសឹក​ធី វ៉ា​រិ​ទ្ធ គឺ​មិន​អាច​សម្រេច​តាម​បំណង​នោះ​ឡើយ​។ ​ក្នុង​ការ​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ណា​ម ម៉ូ​រ៉ា​ក់ វាយ​មិន​ចូល​ជាមួយ​ធី វ៉ា​រិ​ទ្ធ ទេ ដោយសារ​គេ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​វ៉ា​រិ​ទ្ធ ដែល​គេ​មាន​វ័យក្មេង​ជាង កម្លាំង​ខ្លាំង​ជាង ម្ល៉ោះហើយ​គេ​វាយ​បុក​ខ្លាំង​ដែល ធ្វើ​ឲ្យ​ម៉ូ​រ៉ា​ក់ ថិត​ក្នុង​ស្ថាន​ភាព​ទប់ទល់​និង​ការពារ​ច្រើន​ជាង​ការ​វាយបក​ទៅលើ​វ៉ា​រិ​ទ្ធ​នោះ។ ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ពីរ​គូ​ផ្សេងទៀត​នោះ យិ​ប ឌុ​ក អ្នក​ប្រដាល់​ក្លឹប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ត្រូវ​រឿង សារិទ្ធ ក្លឹប​មកុដ​រាជសីហ៍​ផ្តួល​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤។ យិ​ប ឌុ​ក ត្រូវ​អាជ្ញា​កណ្តាល​រាប់​៨​ពីរ​ដង​នៅក្នុង​ទឹក​ទី​៣ និង​ចូល​ដើម​ទឹក​ទី​៤ ក៏​ត្រូវ​អាជ្ញា​កណ្តាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត បន្ទាប់ពី​ត្រូវ​រឿ​ថ សារិទ្ធ ទាត់​អោយ​ដួល​ម្តង​ទៀត​នោះ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕


អត្ថបទ៖ ​វិ​សិទ្ធ

អត្ថបទពេញនិយម

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥នេះ នៅនិងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះជាកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង ផ្នែកប្រគល់ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កំសាន្ត ផលិតភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា ជាលើកដំបូង ដែលមានរយះពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឆ្នាំ...

កីឡាករ ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ លើសង្វៀនប្រដាល់ គុនខ្មែរ ជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។ គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ...

“ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី” វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតមិត្តភាពគូពិសេសរវាង​កីឡាករ វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ ចំណែកគូផ្សេងទៀតរួមមាន

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ បាង កាណុន កីឡាករមកពីក្លិបប្រដាល់គុនខ្មែរ អាណាចក្រគុនខ្មែរ នឹងជួបជាមួយកីឡាករ ធី ម៉ានិត កូនសិស្សរបស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង ក្នុងប្រភេទទំងន់ ៥៤គ។ជ័រ ពៅ កីឡាករវាយមិនចង់អោយចប់ ៥...