12.4 C
New York
Wednesday, July 8, 2020
Home កីឡា ជើង​ខ្លាំង ​យ៉េន ឌី​ណា និង ផល​ សោ​ភ័​ណ្ឌ ជួបគ្នា​លើ ស​ង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ​

ជើង​ខ្លាំង ​យ៉េន ឌី​ណា និង ផល​ សោ​ភ័​ណ្ឌ ជួបគ្នា​លើ ស​ង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ​

ធា នុ​រាជ ជួប យ៉ុ​ន ដា​រ័ត្ន ក្នុង​ការ​ប្រកួត​សន្សំ​ប្រាក់​លាន​ប្រចាំ​សប្ដាហ៍​យ៉េន ឌី​ណា អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម និង ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​គ្នា នា​យប់​ថ្ងៃ​សៅរ៍ ទី​២៥​ ខែ​មេសា ​ឆ្នាំ​២០២០​នេះ នៅលើ​សង្វៀន​បិទទ្វារ​រវ៉ើក​បាយ័ន​ស្ទឹងមានជ័យ។

ការ​ជួបគ្នា​រវាង​ជើង​ខ្លាំង យ៉េន ឌី​ណា និង ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ គឺ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គ​.​ក្រ។ រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួប​ទេ​កន្លងមក។​


សម្រាប់​ការជួប​ប្រកួត​គ្នា​ពេលនេះ មិនដឹងថា​ជើង​ខ្លាំង​ យ៉េន ឌី​ណា អាច​យកឈ្នះ​ជើង​ខ្លាំង ​ផល សោ​ភ័​ណ្ឌ បានដែរ​ឬ​អត់​នោះទេ? ព្រោះថា យ៉េន ឌី​ណា ថ្វីត្បិតតែ​មាន​បច្ចេកទេស​ប្រកួត​ល្អ​ក៏ពិត​មែន ប៉ុន្តែ​ក៏​មិនជា​ល្អ​ និង​ខ្លាំង​ជាង ​ផល​ សោ​ភ័​ណ្ឌ​ នោះដែរ។​

ផល សោ​ភ័​ណ្ឌ ជា​ជើង​ខ្លាំង មាន​កណ្ដាប់ដៃ​ល្អ ខ្លាំង រហ័ស។ ចំណែក​កម្លាំង​កាយសម្បទា​របស់​គេ ក៏​រឹងមាំ​ដែរ។ អ្នក​ដែល​ជួប​ប្រកួត​ជាមួយ សោ​ភ័​ណ្ឌ ពិបាក​ទប់​ទម្ងន់​ជើង​ទាត់​ និង​កណ្ដាប់ដៃ​របស់​សោ​ភ័​ណ្ឌ ​ណាស់។ ការប្រកួត​ចុងក្រោយ ផល សោ​ភ័​ណ្ឌ គឺ​បាន​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ​ឈឿន ឆៃ​ដែន ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ​ កាលពី​ថ្ងៃទី​១២​មេសា​កន្លងទៅនេះ។

សុខ សុវណ្ណ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ជើងចាស់ ​សល​ ពិសិដ្ឋ ក្លិប​កុសល​កីឡា ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី៥​ឆ្នាំមុន ដែល​ សុខ សុវណ្ណ​ឈ្នះ​ដោយ​ពិន្ទុ។ ខ្លា​ចាស់ ​សុខ​ សុវណ្ណ ថ្វីត្បិតតែ​កម្លាំង​ថមថយ​បន្តិច​ហើយ​ក្តី ប៉ុន្តែ​គេ​នៅតែ​វាយ​ល្អ​ និង​ខ្លាំង​ដដែល។ ដូច្នេះ​សម្រាប់​ការប្រកួត​លើក​នេះ សល ពិសិដ្ឋ​ ពុំ​ដឹងថា​ អាច​សងសឹក​យកឈ្នះ​សុខ សុវណ្ណ ​បាន​ឬ​អត់​នោះទេ?។

ចំពោះ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ​យ៉ុ​ន ដា​រ័ត្ន ​អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ជា​លក្ខណៈ​ នៃ​ការប្រកួត​សន្សំ​ប្រាក់​លាន​ប្រចាំ​សប្ដាហ៍ ដែល​ក្នុង​នោះ ​ធា នុ​រាជ គេ​ឈ្នះ​៣​ប្រកួត​រួច​ទៅ​ហើយ ហើយ​បើ​ឈ្នះ​ យ៉ុ​ន ដា​រ័ត្ន លើក​នេះ​ទៀត នឹង​ឡើង​៤​ប្រកួត​ឈ្នះ​៤​លាន​រៀល​ហើយ តែ​បើ​ចាញ់​វិញ នុ​រាជ​ នឹងត្រូវ​ចប់​ត្រឹមនេះ ហើយ​ យ៉ុ​ន ដា​រ័ត្ន នឹង​បន្ត​ការប្រកួត​សន្សំ​ប្រាក់​លាន​វិញ​ម្តង។

ចាំមើល តើ ​ធា​នុ​រាជ អាច​រក្សា​ការប្រកួត​បន្តទៀត​បាន​ឬ​អត់?​ ឬមួយ​នឹង​ត្រូវ​ចប់​ត្រឹម ​យ៉ុ​ន ដា​រ័ត្ន នេះ?៕

ប្រភព៖ កម្ពុជាថ្មី

អត្ថបទពេញនិយម

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥នេះ នៅនិងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះជាកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង ផ្នែកប្រគល់ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កំសាន្ត ផលិតភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា ជាលើកដំបូង ដែលមានរយះពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឆ្នាំ...

កីឡាករ ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ លើសង្វៀនប្រដាល់ គុនខ្មែរ ជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។ គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ...

“ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី” វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតមិត្តភាពគូពិសេសរវាង​កីឡាករ វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ ចំណែកគូផ្សេងទៀតរួមមាន

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ បាង កាណុន កីឡាករមកពីក្លិបប្រដាល់គុនខ្មែរ អាណាចក្រគុនខ្មែរ នឹងជួបជាមួយកីឡាករ ធី ម៉ានិត កូនសិស្សរបស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង ក្នុងប្រភេទទំងន់ ៥៤គ។ជ័រ ពៅ កីឡាករវាយមិនចង់អោយចប់ ៥...