12.4 C
New York
Wednesday, July 8, 2020
Home កីឡា ថា​ន់ ប៊ុន​រ៉ុង និង ប៊ុន សុ​ភុ​ត ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

ថា​ន់ ប៊ុន​រ៉ុង និង ប៊ុន សុ​ភុ​ត ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

ទីបំផុត ថា​ន់ ប៊ុន​រ៉ុង អ្នក​ប្រដាល់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង ប៊ុន សុ​ភុ​ត​ អ្នក​ប្រដាល់​ក្លឹប​អេ​ភូ​ថង​កីឡា បាន​ឡើង​ទៅ​ជួប​គ្នា ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ដណ្ដើម​ពាន​រង្វាន់​របស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា។ នៅ​ក្នុង​ការប្រកួត​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ឧសភា​ ឆ្នាំ​២០២០​ នៅ​លើ​សង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ ថា​ន់ ប៊ុន​រ៉ុង បាន​វាយ​ឈ្នះ​ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លឹប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ ឯ ប៊ុន សុ​ភុ​ត គេ​វាយ​ឈ្នះ​អេ​លី​ត ឡុង​ឡី អ្នក​ប្រដាល់​ក្លឹប​ប៉ែន​កាក់​គុន​ខ្មែរ​ដោយ​ពិន្ទុ។

​ដូច្នេះ​ថា​ន់ ប៊ុន​រ៉ុង និង ប៊ុន សុ​ភុ​ត ពួកគេ​ទាំងពីរ ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្តើម​ពានរង្វាន់​ជើងឯក​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា ​ទម្ងន់​៦០​គីឡូក្រាម ឯ អ្នក​ប្រដាល់​ម៉ិ​ល សារុន និង អ្នក​ប្រដាល់​អេ​លី​ត ឡុង​ឡី នឹង​ត្រូវ​ជួប​ប្រកួត​គ្នា​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​៣ នា​ពេល​ខាង​មុខ។ ចំពោះ ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ ប៊ុន​លាភ​អ្នក​ប្រដាល់​ក្លឹប​និរោធ​មានជ័យ នៅតែ​វាយ​ចាញ់​គង់ សំបូរ អ្នក​ប្រដាល់​ក្លឹប​គោព្រៃ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដដែល​នៅ​ក្នុង​ការប្រកួត​សងសឹក​នោះ ហើយ​ឡុង សំណាង អ្នក​ប្រដាល់​ក្លឹប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ វាយ​ឈ្នះ ប្រាក់ ឌី​ណា​អ្នក​ប្រដាល់​មកពី​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្ត​ព្រៃវែង ដោយ​ពិន្ទុ​ដែរ។

មុត ខ្លឹម​ខ្មៅ ផ្តួល​មាស សុជាតិ ទឹក​៣ ខណៈ​រិ​ទ្ធ ប៊ុន​ម៉ៅ ផ្តួល​កែវ​សំរិទ្ធ​ក្នុង​ទឹក​៣​ដូចគ្នា​
​អ្នក​ប្រដាល់​មិនសូវ​ល្បីឈ្មោះ​មាស សុជាតិ ក្លឹប​ឃ្លាំងមឿង​ខេត្ត​ពោធិសាត់ ត្រូវ​ម៉ុ​ត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​មានឈ្មោះ​ល្បី​នៅ​ក្លឹប​មកុដ​រាជសីហ៍ ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ នៅ​ក្នុង​ការជួប​ប្រកួត​គ្នា នៅលើ​សង្វៀន​បិទទ្វា​រវ៉ើក​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃ​ទី​០២​ឧសភា​២០២០។ មាស សុជាតិ សន្លប់​ដោយសារ​កែង​របស់​ខ្លឹម​ខ្មៅ វាយ​ចំ​សៀតផ្កា​ខាង​ស្តាំ​មួយ​កែង​ពេញ​តែ​ម្តង ដែល​ធ្វើ​ឲ្យ​សុ​ជាតិ​ដួល​សន្លប់​លែង​ក្រោក​តែ​ម្តង។

ចំណែក រិ​ទ្ធ ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ជើងចាស់​ក្លឹប​អាណាចក្រ​គុន​ខ្មែរ ក៏បាន​ផ្តួល​អ្នក​ប្រដាល់ កែវ សំរិទ្ធ ក្លឹប​រាជសីហ៍​ខេត្ត​រតនគិរី អោយ​សន្លប់​ក្នុង​ទឹក​ទី​៣​ដូចគ្នា​ដែរ។​ កែវ សំរិទ្ធ ក៏​សន្លប់​ដោយសារ​ស្នៀត​កែង​របស់​ប៊ុន​ម៉ៅ​ដូច​មាស សុ​ជាតិ​ដែរ។ អេ​អាំ ម៉ា​រី​ន​ភូ​ថង ឈ្នះ​ទៀតហើយ ក្នុង​ការ​ប្រកួត​សន្សំ​ប្រាក់​លាន​ប្រចាំ​សប្តាហ៍ អេ​អាំ ម៉ា​រី​ន​ភូ​ថង អ្នក​ប្រដាល់​ក្លឹប​អេ​ភូ​ថង​កីឡា បាន​ប្រកួត​ឈ្នះ រឿង សារិទ្ធ អ្នក​ប្រដាល់​ក្លឹប​មកុដ​រាជសីហ៍ ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​សន្សំ​ប្រាក់​លាន​ប្រចាំ​សប្តាហ៍។ ការ​ឈ្នះ​របស់ អេ​អាំ ម៉ា​រី​ន​ភូ​ថង លើក​នេះ គឺជា​ការ​ឈ្នះ​លើក​ទី​៧​របស់​គេ​ហើយ គឺ​មានន័យថា​គេ​ឈ្នះ​បាន​៧​លាន​រៀល​រួចហើយ៕
អត្ថបទ៖ វិ​សិទ្ធ

អត្ថបទពេញនិយម

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards លើកទី២៥ និងប្រារព្ធឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ការប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥នេះ នៅនិងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះជាកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង ផ្នែកប្រគល់ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កំសាន្ត ផលិតភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ កម្មវិធីនេះ នឹងប្រារព្ធឡើងនៅប្រទេសកម្ពុជា ជាលើកដំបូង ដែលមានរយះពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ឆ្នាំ...

កីឡាករ ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ លើសង្វៀនប្រដាល់ គុនខ្មែរ ជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។ គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ...

“ប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី” វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតមិត្តភាពគូពិសេសរវាង​កីឡាករ វ៉ន វ៉ុន កូនសិស្សលោក អេ ភូថង ជួបជាមួយ សយ សុខ មកពីក្លិប ពន្លឺវិបុលដារិទ្ធក្នុងប្រភេទទំងន់ ៦៧គ ចំណែកគូផ្សេងទៀតរួមមាន

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ បាង កាណុន កីឡាករមកពីក្លិបប្រដាល់គុនខ្មែរ អាណាចក្រគុនខ្មែរ នឹងជួបជាមួយកីឡាករ ធី ម៉ានិត កូនសិស្សរបស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង ក្នុងប្រភេទទំងន់ ៥៤គ។ជ័រ ពៅ កីឡាករវាយមិនចង់អោយចប់ ៥...