Home កីឡា លី រិទ្ធី អាច​បង្ក្រាប ហេង វិឆ័យ​ បាន​ឬ​អត់? ក្នុងជំនួប​លើ​ស​ង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​

លី រិទ្ធី អាច​បង្ក្រាប ហេង វិឆ័យ​ បាន​ឬ​អត់? ក្នុងជំនួប​លើ​ស​ង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​

លី រិទ្ធី អ្នក​ប្រដាល់​ស្រករក្រោយ​ក្លិប​មី​ស្ទ័​រលី​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ចាស់​ហេង វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ នៅ​លើ​សង្វៀន​បិទទ្វារ Cambodia Beer បាយ័ន​ស្ទឹងមានជ័យ នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​​១០ ខែ​ឧសភា ឆ្នាំ​២០២០​នេះ។

សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់​លី រិទ្ធី គឺជា​អ្នក​ប្រដាល់​ជើងចាស់​តែ​មិនមាន​ឈ្មោះ​ល្បី​ និង​មាន​ប្រជាប្រិយភាព​នោះ​ទេ។ សម្រាប់​ការប្រកួត​លើក​នេះ ហេង វិឆ័យ​ ប្រកួត​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។

លី រិទ្ធី គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​ថៃ​ប៉ុន្មាន​នាក់​ហើយ តែ​លើក​នេះ​ជួប​ហេង វិឆ័យ មិនដឹងថា​ទៅរួច​ជាមួយ​ វិឆ័យ បាន​ឬ​អត់​នោះទេ?។ ប៉ុន្តែ​យ៉ាងណា រិទ្ធី គេ​មានចិត្ត​ប្រដាល់​ធំ​ស៊ូ​ចំពោះ​ការប្រកួត។ អ្នក​ប្រដាល់​ស្រករ​ក្រោយ​រូប​នេះ ខ្លាំង​គួរសម​ដែរ ដែល ​ហេង វិឆ័យ មិនអាច​មើលស្រាល​បានឡើយ។

ទោះជា​យ៉ាងណា រវាង​ លី រិទ្ធី និង ហេង វិឆ័យ នេះ គ្មាន​នរណា​ហ៊ាន​សន្និដ្ឋាន ​និង​ទាយ​មុន​ថា អ្នក​ណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ បើទោះបីជា ​ហេង វិឆ័យ ស្គាល់​រេញ​មុន​ រិទ្ធី​ ក៏ដោយ​នោះ។ ​ចាំ​មើល លី រិទ្ធី អាច​បង្ក្រាប ហេង វិឆ័យ​ បាន​ឬ​អត់​ក្នុង​ជំនួប​លើកដំបូង​នេះ​?។

ចំពោះ អៀ​ប លី​ឆា អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​ឲ្យជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ជឿន ណា​រ័ត្ន ក្លិប​គោព្រៃ​គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់៦០​គ​.​ក្រ។ ចាំមើល រវាង​ អៀ​ប លី​ឆា និង ជឿន ណា​រ័ត្ន​ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួបគ្នា​លើកដំបូង​នេះ?។​

ជំនួប​រវាង​ខ្មែរ​ និង​ខ្មែរ​ដែរនោះ សាំង គីម អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ រ៉ា​ន់ សា​រ៉ា​យ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ។ ​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូ​ក្រាម។ ហើយ ចាន់ សុ​ខៃ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​ពេជ្រ វិចិត្រ អ្នក​ប្រដាល់​ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕

សូមចុចអាន ៖ ioc មាន​គម្រោង​រៀបចំ​កិច្ចប្រជុំ​ស្តី​2020 games តាម​អន​ឡាញ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ខាងមុខនេះ​

​អត្ថបទ ៖ វិ​សិទ្ធ​

ប្រភព៖ កម្ពុជាថ្មី

អត្ថបទពេញនិយម

កម្ពុជាចាប់ផ្តើ​ម​ផលិត​ប្រេង​ប្លុក A ថ្ងៃនេះ​

សម្តេចតេជោ ហ៊ុន សែន​ ប្រមុខរាជរដ្ឋាភិបា​​លកម្ពុជា​តាមរយៈ​បណ្តាញសង្គម​​ហ្វេសបុក​បាន​​លើកឡើង​ថា​ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជានឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃ​ឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។

ពិតជាលះបង់ខ្លាំង! ម៉ឺន ឯកសុភារិទ្ធ របួសមុខពេលថតប្លង់ផ្ទុះគ្រាប់បែកក្នុងរឿងសម័យប៉ុលពត

តារាសម្ដែងល្បីឈ្មោះ លោក ម៉ឺន ឯកសុភារិទ្ធ បានកំពុងចេញថតខ្សែរឿងជីវិតថ្មីឱ្យផលិតកម្មសាស្ត្រា (Sastra Film) ដែលមានចំណងជើងថា «កាំជណ្ដើរទី៣» ស្ថិតក្នុងសម័យកាលមួយដ៏សាហាវយង់ខ្នង​នៃរបបប៉ុលពត​ គុកឥតជញ្ជាំង​(៣ឆ្នាំ ៨ខែ ​២០ថ្ងៃ)។ ខណៈថតប្លង់រត់កាត់គ្រាប់បែក លោកត្រូវសម្ដែងរត់ជួយសង្គ្រោះ និងរត់ឱបកូនគេចគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខឃើញស្នាមមួយចំហៀងមុខ។

កញ្ញា រ៉េត សារីតា ឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០

ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា - ជាតារាសម្តែង ជាពិធីការនីទូរទស្សន៍ និងជាឯកអគ្គរដ្ឋទូតផលិតផលមួយចំនួន កញ្ញា បានឈ្នះតំណែងជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ ដើម្បីតំណាងឱ្យប្រទេសនៅក្នុងការប្រលងបវរកញ្ញាចក្រវាលបន្ទាប់។ បន្ទាប់ពីសកម្មភាពប្រកួតរយៈពេល ៥សប្តាហ៍ កញ្ញា រ៉េត សារីតា ដែលជាអ្នកតស៊ូមតិដើម្បីសមភាពយេនឌ័រនិងការយល់ដឹងអំពីសុខភាពបន្តពូជ បានឈ្នះពានពិសេសដូចជា ពានទេពកោសល្យ ពានការតស៊ូមតិល្អបំផុត...

WOODS’ ONLINE SINGING CONTEST 2020

វ៉ូតអនឡាញ ស៊ីងហ្គីង ខនធេស (WOODS’ Online Singing Contest) ឬហៅថា ការប្រលងចម្រៀង អនឡាញ ជាកម្មវិធីដំបូងបង្អស់ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Kalbe Cambodia ឩបត្ថម្ភផ្តាច់មុខដោយ វ៉ូត (WOODS’)។បេក្ខជនដែលជាប់ឈ្មោះក្នុងកម្មវីធីប្រលងចម្រៀងអនឡាញនេះ ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅរាជធានីភ្នំពេញ។ បន្ទាប់ពីពិចារណាដោយយកចិត្តទុកដាក់របស់គណៈកម្មការក្នុងកម្មវីធីវគ្គផ្តាច់ព្រ័ត្រ...