12.4 C
New York
Saturday, June 6, 2020
Home កីឡា សល ពិសិដ្ឋ ជួប​សងសឹក​ នួន រ៉ា​ថេប ឯ រិ​ទ្ធ ប៊ុន​ម៉ៅ សងសឹក ភុ​ន សោ​ភ័​ណ្ឌ​

សល ពិសិដ្ឋ ជួប​សងសឹក​ នួន រ៉ា​ថេប ឯ រិ​ទ្ធ ប៊ុន​ម៉ៅ សងសឹក ភុ​ន សោ​ភ័​ណ្ឌ​

នួន រ៉ា​ថេប អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង បាន​ស្វាគមន៍​ចំពោះ​អ្នក​ប្រដាល់​ជើង​ចាស់ សល ពិសិដ្ឋ ក្លិប​កុសល​កីឡា ដែល​សុំ​ជួប​សងសឹក នៅ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ លើស​ង្វៀន​បិទទ្វារ​Boostrong​បាយ័ន​ស្ទឹងមានជ័យ។


ជើងចាស់​ និង​ជើង​ថ្មី​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​​ម្តង​ហើយ​ កាលពី​ថ្ងៃទី​១៧​ ខែ​មីនា ឆ្នាំ​​២០១៩​កន្លង​មក ដែល​ក្នុង​ការ​ជួប​គ្នា​ពេលនោះ នួន រ៉ា​ថេប បាន​ឈ្នះ​ សល ពិសិដ្ឋ​ ដោយ​ពិន្ទុ​។ ​ពួកគេ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម។​

សល ពិសិដ្ឋ គេ​ជា​គោ​ចាស់​ទំពា​ស្មៅ​លែង​ដាច់​ទៅ​ហើយ ហើយ​ណាមួយ​កម្លាំង​របស់​គេ​ក៏​រាង​ថម​ថយ​ច្រើន​ដែរ ដូច្នេះ​ហើយ​ការ​សុំ​សងសឹក​ នួន​ រ៉ា​ថេប ដែល​ជា​អ្នក​ប្រដាល់​មាន​កម្លាំង​កាយសម្បទា​រឹងមាំ​ខ្លាំង​នោះ ប្រហែលជា​ ពិសិដ្ឋ​ មិន​អាច​សម្រេច​បំណង ក្នុង​ការ​សងសឹក​បាន​នោះឡើយ។

ចាំ​មើល តើ​រវាង​ នួន រ៉ា​ថេប និង​ សល ពិសិដ្ឋ នរណា​ជា​អ្នកឈ្នះ ? សម្រាប់​ជំនួប​លើក​ទី​២ ដែលជា​ជំនួប​សងសឹក​របស់​ ស​ល ពិសិដ្ឋ នោះ?។​

ចំពោះ រិ​ទ្ធ ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ភុ​ន សោ​ភ័​ណ្ឌ ក្លិប​នាគរាជ​មានជ័យ ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។ ​ពួកគេ​ទាំង​ពីរ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ចុងឆ្នាំ​២០១៩​កន្លងមក ដោយ​ភុ​ន សោ​ភ័​ណ្ឌ​ ឈ្នះ​ប៊ុន​ ម៉ៅ​ ដោយ​ពិន្ទុ។​ ចាំមើល តើ ​រិ​ទ្ធ ប៊ុន​ម៉ៅ គេ​អាច​សងសឹក ​ភុ​ន សោ​ភ័​ណ្ឌ បានសម្រេច​ឬ​អត់?។

វី សម្ផស្ស អ្នក​ប្រដាល់​ជើងចាស់​របស់​ក្លិប​នាគរាជ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ រ័ត្ន តារា អ្នក​ប្រដាល់​មកពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូ​ក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​

រ័ត្ន តារា ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ទើប​បង្ហាញខ្លួន​ជា​លើក​ទី​១​នៅលើ​សង្វៀន​ភ្នំពេញ​នេះ​ក្តី ប៉ុន្តែ​គេ​មាន​ថ្វីដៃ​ល្អ វាយ​ខ្លាំង​ និង​មាន​តិចនិក​ប្រកួត​ច្រើន​ថែមទៀត។ ទោះជា​យ៉ាងណា ការជួបគ្នា​រវាង និង វី សម្ផស្ស នេះ គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះទេ ព្រោះ​ពួកគេ​ទាំងពីរ​មាន​កម្រិត​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា គ្រាន់តែ វី សម្ផស្ស គេ​ចាស់​វស្សា​ជាង​តែ​ប៉ុណ្ណោះ។​
​សៅ វណ្ណា អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​សោម ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លងមក។​ ចាំ​មើល តើ​អ្នកណា​ឈ្នះ​?៕​
អត្ថបទ ៖ វិ​សិទ្ធ​

អត្ថបទពេញនិយម

ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុង វ៉ៃបើកឆាក ក្នុងកម្មវិធី ប្រដាល់ Boostrong Fighters Fire

វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកដឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុងជាគូបើកឆាក មុនពេល ជើងឯកពានឆ្ពោះទៅស៊ីហ្គេមរបស់ទូរទស្សន៍បាយ័នថ្មីៗ ថាន់ ប៊ុនរ៉ុង ជួប រឿង សារិទ្ធ ទំងន់ 60kg។ ចំណែកពីរគូឯកសប្តាហ៍នេះ...

ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ គូពិសេសបើកឆាក លើសង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”

សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ ដែលជាគូពិសេសបើកឆាកការផ្សាយផ្ទាល់។ គូមិនអាចរំលងបានទាំងពីរគូគឺ ហេង វិឆ័យ និង ជួបជាមួយ គង់ ឧត្តម ខណៈ ឯម ឡេងលី នឹងជួបជាមួយ...

ជួបគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់  54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ...

ភួង ពិសិដ្ឋ ស្វាគមន៍ សេក គឹមអាន ក្នុងការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ​​ប្រភេទទំងន់ 60kg

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ក៏នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង ពេជ្រ ភក្តី ជួប ធី ដាវិត គូទី ២ អេលីត ផានិត ជួប សង សាត ខណៈ រិទ្ធ រៀប ជួប...