12.4 C
New York
Saturday, June 6, 2020
Home កីឡា ប៊ុន សុ​ភុ​ត និង ថា​ន់ ប៊ុន​រ៉ុង តើន​រណា​ជា​ម្ចាស់​ពានរង្វាន់ នៃ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​២០២៣

ប៊ុន សុ​ភុ​ត និង ថា​ន់ ប៊ុន​រ៉ុង តើន​រណា​ជា​ម្ចាស់​ពានរង្វាន់ នៃ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​២០២៣


•​ម៉ិ​ល សារុន ជួប អេ​លី​ត ឡុង​ឡី ដណ្ដើម​យក​លេខ​៣
​ថា​ន់ ប៊ុន​រ៉ុង អ្នក​ប្រដាល់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ និង ប៊ុន សុ​ភុ​ត អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹង​ជួប​ប្រកួត​គ្នា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ពានរង្វាន់​ទម្ងន់​៦០​គីឡូក្រាម នៃ​ព្រឹត្តិ​ការណ៍​ប្រកួត​គុន​ខ្មែរ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២៣ ក្រោម​ការឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០​នេះ លើ​សង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹង​មាន​ជ័យ។​


អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ថិ​ត​នៅក្នុង​ពូ​ល​A​ដូចគ្នា បាន​ឆ្លងកាត់​ការប្រកួត​ជម្រុះ​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល និង វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចំនួន​៤​ប្រកួត​ម្នាក់ ទម្រាំ​បាន​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​។​

ក្នុងការ​ប្រកួត​ជម្រុះ​វិលជុំ​ក្នុង​ពូ​ល​៣​ប្រកួត​នោះ ប៊ុន សុ​ភុ​ត វាយ​ឈ្នះ​ទាំង​៣​ប្រកួត​លេខ​១​ក្នុង​ពូ​ល គឺ​គេ​ឈ្នះ​ឡុង សំណាង ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ,​ឈ្នះ​អៀ​ប លី​ឆា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ និង​ឈ្នះ​ថា​ន់ ប៊ុន​រ៉ុង គូ​ផ្ដាច់ព្រ័ត្រ​នេះឯង ហើយ​ក្នុង​ការ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គេ​ឈ្នះ ​អេ​លី​ត ឡុង​ឡី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ។ ចំពោះ ថា​ន់ ប៊ុន​រ៉ុង ​វិញ ក្នុងការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​៣​ប្រកួត គឺ​ឈ្នះ​២​ចាញ់​១​ប្រកួត លេខ​២​ក្នុង​ពូ​ល​A ក្នុង​នោះគេ​ឈ្នះ​អៀ​ប លី​ឆា ឈ្នះ​ឡុង សំណាង ចាញ់​ប៊ុន​សុ​ភុ​ត និង​ក្នុង​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គេ​ឈ្នះ​ម៉ិ​ល សារុន​ក្លិប​អាណាចក្រ​គុន​ខ្មែរ។

រវាង​ប៊ុន សុ​ភុ​ត និង ថា​ន់ ប៊ុន​រ៉ុង នេះ បើតាម​ក្រុមអ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​ពួកគេ​អះអាងថា ប៊ុន សុ​ភុ​ត គេ​មាន​ភាគរយ​ឈ្នះ​ច្រើនជាង​ថា​ន់ ប៊ុន​រ៉ុង ដោយសារ​ទី​១ ​សុ​ភុ​ត ​គេ​ខ្ពស់​ជាង ទី​២ ​សុ​ភុ​ត​គេ​ធ្លាប់​ឈ្នះ ​ប៊ុន​រ៉ុង​ ម្តង​រួចមកហើយ​ ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​នោះ។ ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការប្រកួត​ផ្ដាច់ព្រ័ត្រ​លើក​នេះ ប៊ុន សុ​ភុ​ត គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ ដើម្បី​យកឈ្នះ ​ថា​ន់ ប៊ុន​រ៉ុង។

ប៉ុន្តែ​យ៉ាងណា ថា​ន់ ប៊ុន​រ៉ុង មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះទេ​។ គេ​មាន​កណ្ដាប់ដៃ​ខ្លាំង ស្នៀត​ទាត់​ក៏​ខ្លាំង​ដែរ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត ហើយ​អ្វីដែល​សំខាន់​នោះ​ គឺ​ ប៊ុន​រ៉ុង រឹងមាំ។​

ចាំមើល រវាង​ប៊ុន សុ​ភុ​ត និង​ថា​ន់ ប៊ុន​រ៉ុង ជួបគ្នា​ក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ តើន​រណា​ឈ្នះ​នឹង​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​ទម្ងន់​៦០​គីឡូក្រាម នៃ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​២០២៣ របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​នោះ?។​

ចំពោះ ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ និង អេ​លី​ត ឡុង​ឡី អ្នក​ប្រដាល់​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ដែល​ចាញ់​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​នោះ ត្រូវ​ជួប​ប្រកួត​គ្នា​ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣​។ ម៉ិ​ល សារុន ធ្លាប់​ឈ្នះ​អេ​លី​ត ឡុង​ឡី ​ម្តង​ហើយ ​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ។​ តែ​យ៉ាងណា ក្នុងការ​ជួបគ្នា​ដណ្ដើម​លេខ​៣​នេះ មិនដឹងថា​នរណា​ទេ​ដែល​ឈ្នះ​ការប្រកួត​នេះ​?។​

គួរ​បញ្ជាក់​ថា សម្រាប់​ការប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ អ្នក​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​៣.០០០​ដុល្លារ​អាមេរិក លេខ​២​បាន ២.០០០​ដុល្លារ​អាមេរិក លេខ​៣ បាន​១.០០០​ដុល្លារ​អាមេរិក និង លេខ​៤ បាន​៧៥០​ដុល្លារ​អាមេរិក៕​
អត្ថបទ ៖ វិ​សិទ្ធ​

អត្ថបទពេញនិយម

ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុង វ៉ៃបើកឆាក ក្នុងកម្មវិធី ប្រដាល់ Boostrong Fighters Fire

វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកដឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុងជាគូបើកឆាក មុនពេល ជើងឯកពានឆ្ពោះទៅស៊ីហ្គេមរបស់ទូរទស្សន៍បាយ័នថ្មីៗ ថាន់ ប៊ុនរ៉ុង ជួប រឿង សារិទ្ធ ទំងន់ 60kg។ ចំណែកពីរគូឯកសប្តាហ៍នេះ...

ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ គូពិសេសបើកឆាក លើសង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”

សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ ដែលជាគូពិសេសបើកឆាកការផ្សាយផ្ទាល់។ គូមិនអាចរំលងបានទាំងពីរគូគឺ ហេង វិឆ័យ និង ជួបជាមួយ គង់ ឧត្តម ខណៈ ឯម ឡេងលី នឹងជួបជាមួយ...

ជួបគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់  54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ...

ភួង ពិសិដ្ឋ ស្វាគមន៍ សេក គឹមអាន ក្នុងការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ​​ប្រភេទទំងន់ 60kg

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ក៏នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង ពេជ្រ ភក្តី ជួប ធី ដាវិត គូទី ២ អេលីត ផានិត ជួប សង សាត ខណៈ រិទ្ធ រៀប ជួប...