12.4 C
New York
Saturday, June 6, 2020
Home កីឡា លី រិទ្ធី អាច​យកឈ្នះ នី សុ​ភី បាន​ឬ​អត់? ក្នុង​ជំនួប​លើ​សង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ​ព្រឹក​ថ្ងៃអាទិត្យ​នេះ

លី រិទ្ធី អាច​យកឈ្នះ នី សុ​ភី បាន​ឬ​អត់? ក្នុង​ជំនួប​លើ​សង្វៀន​បិទទ្វារ​បាយ័ន​ស្ទឹងមានជ័យ​ព្រឹក​ថ្ងៃអាទិត្យ​នេះ

​លី រិទ្ធី អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លឹប​មី​ស្ទ័​រលី​គុន​ខ្មែរ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​នី សុ​ភី ឬ​ឡុង​សុ​ភី អ្នក​ប្រដាល់​ក្លឹប​កុលបុត្រ​គុន​ខ្មែរ​ នៅ​លើ​សង្វៀន​បិទទ្វារ Cambodia Beer បាយ័ន​ស្ទឹងមានជ័យ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៤​ឧសភា​២០២០​នេះ។ សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់ លី រិទ្ធី គឺជា​អ្នក​ប្រដាល់​ជើងចាស់ ​ដែល​មាន​ឈ្មោះ​ល្បី។ សម្រាប់​ការប្រកួត​លើក​នេះ នី សុ​ភី​ប្រកួត​ក្នុង​ទម្ងន់​៧១​គីឡូក្រាម។

​លី រិទ្ធី គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​ថៃ​ប៉ុន្មាន​នាក់​ ហើយ​តែ​លើក​នេះ​ជួប​នី សុ​ភី មិន​ដឹង​ថា​ ទៅ​រួច​ជាមួយ​សុ​ភី​បាន​ឬ​អត់​នោះ​ទេ ?។ ប៉ុន្តែ​យ៉ាងណា​លី រិទ្ធី គេ​មានចិត្ត​ប្រដាល់​ធំ​ស៊ូ​ចំពោះ​ការប្រកួត។ អ្នក​ប្រដាល់​ស្រករ​ក្រោយ​រូប​នេះ ខ្លាំង​គួរសម​ដែរ ដែល​នី សុ​ភី មិន​អាច​មើលស្រាល​បាន​ឡើយ។ ទោះជា​យ៉ាងណា រវាង​លី រិទ្ធី និង នី សុ​ភី​នេះ គ្មាន​នរណា​ហ៊ាន​សន្និដ្ឋាន​និង​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ បើ​ទោះ​បី​ជា​នី​សុ​ភី ស្គាល់​រេញ​មុន​រិទ្ធី ក៏ដោយ​នោះ។​ ចាំមើល លី រិទ្ធី អាច​យកឈ្នះ​នី សុ​ភី បាន​ឬ​អត់​ក្នុង​ជំនួប​លើកដំបូង​នេះ​?

​ចំពោះ បាង កា​នុ​ន អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លឹប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា អាន ទាវ ក្លឹប​យុវ​វាល​ស្បូវ ដោយ​ប្រកួត​ក្នុង​ទម្ងន់ ៥៧ គ​.​ក្រ។ ចាំ​មើល រវាង​បាង កា​នុ​ន និង អាន ទាវ តើន​រណា​ជា​អ្នកឈ្នះ ​នៅ​ក្នុង​ការ​ជួប​គ្នា​លើកដំបូង​នេះ ?។ ជំនួប​រវាង​ខ្មែរ​និង​ខ្មែរ​ដែរ​នោះ ធា វាសនា អ្នក​ប្រដាល់​ក្លឹប​រាជសីហ៍​ខេត្តរ​តនគិរី នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ លី តឿន អ្នក​ប្រដាល់​ក្លឹប​មកុដ​រាជសីហ៍​។​ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ហើយ​សូ​ដា ចិ​ត្រា អ្នក​ប្រដាល់​ក្លឹប​គោព្រៃ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ ឯម​ ចន្ថា អ្នក​ប្រដាល់​ក្លឹប​ថ្មគោល​ពោធិ​សែន​ជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣ គីឡូក្រាម៕
អត្ថបទ៖ ​វិ​សិទ្ធ

អត្ថបទពេញនិយម

ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុង វ៉ៃបើកឆាក ក្នុងកម្មវិធី ប្រដាល់ Boostrong Fighters Fire

វេលាថ្ងៃត្រង់ម៉ោងបាយ Boostrong Fighters Fire នឹងធ្វើអោយអាហារថ្ងៃត្រង់របស់លោកអ្នកដឆ្ងាញ់ជាងរាល់ដងអមជាមួយនឹងគូប្រកួតល្អៗ។ ឌុន រ៉ាយ៉ា កូនសិស្សអេ ភូថង នឹងជួបជាមួយ ពេជ្រ គឹមហុងជាគូបើកឆាក មុនពេល ជើងឯកពានឆ្ពោះទៅស៊ីហ្គេមរបស់ទូរទស្សន៍បាយ័នថ្មីៗ ថាន់ ប៊ុនរ៉ុង ជួប រឿង សារិទ្ធ ទំងន់ 60kg។ ចំណែកពីរគូឯកសប្តាហ៍នេះ...

ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ គូពិសេសបើកឆាក លើសង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”

សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មីអង្រួន សង្វៀនស្ទូឌីយោស្ទឹងមានជ័យ។ ធីម ទាន់ នឹងជួបជាមួយ ធា នុរាជ ដែលជាគូពិសេសបើកឆាកការផ្សាយផ្ទាល់។ គូមិនអាចរំលងបានទាំងពីរគូគឺ ហេង វិឆ័យ និង ជួបជាមួយ គង់ ឧត្តម ខណៈ ឯម ឡេងលី នឹងជួបជាមួយ...

ជួបគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់  54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ...

ភួង ពិសិដ្ឋ ស្វាគមន៍ សេក គឹមអាន ក្នុងការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ​​ប្រភេទទំងន់ 60kg

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ក៏នឹងមានវត្តមានកីឡាករ ៥ គូផងដែរ ដែលគូពិសេស នឹងជាជំនួបរវាង ពេជ្រ ភក្តី ជួប ធី ដាវិត គូទី ២ អេលីត ផានិត ជួប សង សាត ខណៈ រិទ្ធ រៀប ជួប...