Home កីឡា "ប្រដាល់គុនខ្មែរ Boostrong Fighters on Fire"កីឡាករជើងខ្លាំងទាំង៨នាក់ នឹងមក អង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ

“ប្រដាល់គុនខ្មែរ Boostrong Fighters on Fire”កីឡាករជើងខ្លាំងទាំង៨នាក់ នឹងមក អង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ

ការប្រកួតប្រដាល់គុនខ្មែរ Boostrong Fighters on Fire ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក Boostrong នឹងមានវត្តមានអ្នកប្រដាល់គុនខ្មែរ ៨ នាក់អង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។

            គូបើកឆាកដំបូងប្រិយមិត្តអ្នកគាំទ្រប្រដាល់គុនខ្មែរ នឹងបានទស្សនាការប្រកួតប្រដាល់គុនខ្មែររវាង ពេជ្រ គឹមហុង ជួបជាមួយ អាន ទាវ ក្នុងប្រភេទទំងន់ ៥៧គ។

គូទី ២ សូត្រ សាណា មកពីបក្សីស្លាបដែក នឹងជួបជាមួយ អេលីត វិចិត្រ កូនសិស្សរបស់លោក ស៊ន អេលីត ក្នុងប្រភេទទំងន់ ៦០គ។

            គូពិសេសប្រចាំសប្តាហ៍មានពីរគូគឺ វ៉ែន ហ៊ុនជីវ៉ុងមកពីក្លិបកងកេង ជួបជាមួយ ឡុង សំណាង មកពីក្លិបពន្លឺវិបុលដារិទ្ធពោធិសែនជ័យ ក្នុងប្រភេទទំងន់ ៦៣.៥គ។

            គូចុងក្រោយ ម៉ន សាម៉េត មកពីកងចក្ររាជសីហ៍ នឹងជួបជាមួយ សុខ សុវណ្ណ របស់ក្រសួងការពារប្រកួតគ្នាក្នុងប្រភេទទំងន់ ៦០គ។

            ផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់តទៅ តាមរយៈទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យ។

រូបតំណាង

អត្ថបទពេញនិយម

ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

រឿង «១០០% គឺស្រឡាញ់» សាច់រឿងថ្មីមួយនេះនឹងរំលេចភាពប្រទាក់ក្រឡាស្នេហាដែលត្រូវឆ្លងកាត់ឧបសគ្គពីការជ្រៀតជ្រែកបំបែកបំបាក់។ ការយល់ច្រឡំ ច្រណែនឈ្នានីសបានធ្វើឱ្យស្នេហាបោកបញ្ឆោតមួយក្លាយទៅជាស្នេហាពិតពោពេញដោយក្ដីស្រលាញ់។

នៅថ្ងៃ១ សីហា! ចៅសម្ដេចតេជោ ហ៊ុន សែន​ជិត ១០ នាក់​នឹងចាក់វ៉ាក់សាំងការ​ពារ​កូវីដ​មុនគេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួន​ជិត​ ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាង​មុខនេះ។

រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រឿង «ភពស្នេហ៍» ជាសាច់រឿងមួយបង្ហាញពីទំនាក់ទំនងស្នេហា ដែលត្រូវប្រឈមជាមួយនឹងបញ្ហាមិនចេះមិនចេះហើយ ដោយសារតែក្រុមគ្រួសារទាំងសងខាងមិនពេញចិត្ត ពិសេស មានជនទីបីចូលមកជ្រៀជ្រែតក្នុងទំនាក់ទំនាក់មួយនោះ។

ក្នុងភាគបញ្ចប់យប់មិញ តួអង្គសំខាន់ៗ រឿង «ប៉ាពីរជើងល្អ» ចូលខម្មិនលេងសើចជាមួយហ្វេនៗ

ទស្សនិកជន ប្រហែលជាញញឹមបិទមាត់មិនជិតទេ សម្រាប់រឿង «ប៉ាពីរជើងល្អ» នៅក្នុងភាគបញ្ចប់កាលពីយប់មិញនេះ។ ពីព្រោះចុងបញ្ចប់នៃសាច់រឿង ពោរពេញទៅដោយសេចក្តីសុខ ស្នាមញញឹមគ្រួសារ ពិសេសប៉ាៗ វេហា និង ខេមា បានយល់ចិត្តគ្នាវិញ។