Home កីឡា “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”ប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សប្តាហ៏នេះ​

“ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ”ប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សប្តាហ៏នេះ​

សង្វៀន ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។

គូបើកឆាក ឈិត វិបុល ជួប ផល សៀវឡុង ទំងន់ ៤៨គ

គូទី ២ បើកការផ្សាយផ្ទាល់ ម៉ិល សារុន ជួប ភួង ពិសិដ្ឋ ក្នុងប្រភេទទំងន់ ៦០គ

ឈានដល់គូពិសេស ពេជ្រ ប៊ុនសិដ្ឋ ដែលជាកីឡាករកំពុងមានហាងឆេង និងធ្លាប់មានបទពិសោធវាយជាមួយកីឡាករបរទេស នឹងជួបជាមួយ ជី ឆៃលី ក្នុងប្រភេទទំងន់ ៥៤គ។

គូពិសេសមួយគូទៀត រិទ្ធ ប៊ុនម៉ៅ កូនសិស្សលោក ធី ណារិទ្ធ មកពីក្លិប អាណាចក្រគុនខ្មែរ នឹងជួបជាមួយ កីឡាករជើងចាស់ សេង ស្រឿន ក្នុងប្រភេទទំងន់ ៦៣.៥គ។

 ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នរៀងរាល់ថ្ងៃអាទិត្យម៉ោង ៦ ល្ងាចតទៅ៕

រូបតំណាង

អត្ថបទពេញនិយម

ហ្វេនៗកាន់តែរំភើប! ក្រោយរឿងភាគថ្មី យ៉ា សុផាន់ម៉ៃ កាន់តែគៀកថ្ងៃចាក់ផ្សាយលើ កញ្ចក់ទូរទស្សន៍បាយ័ន

រឿង «១០០% គឺស្រឡាញ់» សាច់រឿងថ្មីមួយនេះនឹងរំលេចភាពប្រទាក់ក្រឡាស្នេហាដែលត្រូវឆ្លងកាត់ឧបសគ្គពីការជ្រៀតជ្រែកបំបែកបំបាក់។ ការយល់ច្រឡំ ច្រណែនឈ្នានីសបានធ្វើឱ្យស្នេហាបោកបញ្ឆោតមួយក្លាយទៅជាស្នេហាពិតពោពេញដោយក្ដីស្រលាញ់។

នៅថ្ងៃ១ សីហា! ចៅសម្ដេចតេជោ ហ៊ុន សែន​ជិត ១០ នាក់​នឹងចាក់វ៉ាក់សាំងការ​ពារ​កូវីដ​មុនគេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចៅៗរបស់សម្ដេច ចំនួន​ជិត​ ១០ នាក់ ដែលដល់អាយុចាក់វ៉ាក់សាំង ហើយនឹងត្រូវចាក់មុនគេ នៅព្រឹកថ្ងៃទី ១ ខែសីហា ខាង​មុខនេះ។

រសជាតិថ្មី រឿង «ភពស្នេហ៍» នឹងធ្វើឱ្យ ទស្សនិកជនជក់ចិត្តមិនចាញ់ រឿង «ប៉ាពីរជើងល្អ» ទេ!

រឿង «ភពស្នេហ៍» ជាសាច់រឿងមួយបង្ហាញពីទំនាក់ទំនងស្នេហា ដែលត្រូវប្រឈមជាមួយនឹងបញ្ហាមិនចេះមិនចេះហើយ ដោយសារតែក្រុមគ្រួសារទាំងសងខាងមិនពេញចិត្ត ពិសេស មានជនទីបីចូលមកជ្រៀជ្រែតក្នុងទំនាក់ទំនាក់មួយនោះ។

ក្នុងភាគបញ្ចប់យប់មិញ តួអង្គសំខាន់ៗ រឿង «ប៉ាពីរជើងល្អ» ចូលខម្មិនលេងសើចជាមួយហ្វេនៗ

ទស្សនិកជន ប្រហែលជាញញឹមបិទមាត់មិនជិតទេ សម្រាប់រឿង «ប៉ាពីរជើងល្អ» នៅក្នុងភាគបញ្ចប់កាលពីយប់មិញនេះ។ ពីព្រោះចុងបញ្ចប់នៃសាច់រឿង ពោរពេញទៅដោយសេចក្តីសុខ ស្នាមញញឹមគ្រួសារ ពិសេសប៉ាៗ វេហា និង ខេមា បានយល់ចិត្តគ្នាវិញ។