12.4 C
New York
Thursday, August 13, 2020
Home កីឡា ពេជ្រ ប៊ុនសិទ្ធ និង ឈឿន ឆៃដែនជួបកីឡាករត្រកូលម៉នទាំងពីរ ថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

ពេជ្រ ប៊ុនសិទ្ធ និង ឈឿន ឆៃដែនជួបកីឡាករត្រកូលម៉នទាំងពីរ ថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។

គូជក់ចិត្តសប្តាហ៍នេះគឺ កីឡាករ ពេជ្រ ប៊ុនសិទ្ធ ដែលកំពុងមានការគាំទ្រខ្លាំង នឹងជួបជាមួយ ម៉ន ភារម្យ មកពី ការិយាល័យទី ៥ កងទ័ពជើងគោកខណៈ គូឯក ឈឿន ឆៃដែន ក៏នឹងត្រូវជួបជាមួយកីឡាករត្រកូលម៉នដែរគឺ​ ម៉ន ព្រហ្មម៉ាញ មកពីកងចក្ររាជសីហ៍។

មុននឹងឈានដល់គូឯក គូបើកឆាកដំបូង កីឡាករ ធន់ វ៉ាន់ឌី កូនសិស្សលោក ធន់ សុភា នឹងជួបជាមួយ ឯ ភារុន ទំងន់ ៥៤គ មុនពេល សយ សុខ ជួបជាមួយ សេន កុសល ទំងន់ ៥៧គ។

ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នថ្ងៃសុក្រនេះចាប់ពីវេលាម៉ោង ៧ យប់តទៅពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ។

រូបតំណាង

អត្ថបទពេញនិយម

សង្វៀន ខារ៉ាបាវប្រដាល់មិត្តភាពគុនខ្មែរ សប្តាហ៍នេះ ឯម ឡេងលី ស្វាគមន៍ Chris Kenedy

សង្វៀន “ខារ៉ាបាវ ប្រដាល់មិត្តភាពគុនខ្មែរ” ថ្ងៃអាទិត្យតែងតែប្រមូលផ្តុំដោយកីឡាករជើងចាស់ជើងថ្មី សំបូរបទពិសោធ នឹងធ្វើអោយអង្រួនសង្វៀនស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ល្ងាចថ្ងៃអាទិត្យ។ សប្តាហ៍នេះជំនួបគូឯកប្រចាំកម្មវិធីគឺម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ឯម ឡេងលី នឹងជួបជាមួយ Chris Kenedy បន្ទាប់ពីការប្រកួតរវាងអ្នកទាំងធ្លាប់អាក់ខានម្តងរួចមកហើយ។ ដោយឡែកគូពិសេសមួយគូទៀត ធីម ទាន់...

សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ប្រកួតមិត្តភាពជើងចាស់ជួបគ្នា សំអាង ឌុន និង ភុន សោភ័ណ្ឌ

ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា កីឡាករ ៨ រូបសុទ្ធតែជាកីឡាករទំងន់ធ្ងន់ៗ នឹងឡើងអង្រួនសង្វៀនស្ទឹងមានជ័យ។               កីឡាករជើងចាស់ទាំងពីរនាក់ សំអាង ឌុន នឹងជួបជាមួយ ភុន សោភ័ណ្ឌ ក្នុងប្រភេទទំងន់ ៦៥គ ខណៈគូពិសេសមួយគូទៀត...

ម៉ន គឹមឡុង ឈានដល់ជុំទី ៤ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរជួបជាមួយ ផាន់ សុវណ្ណ

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។ ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។ អេ អាំម៉ារីន ដែលកាន់កំណត់ត្រាឈ្នះច្រើនបំផុតក្នុងការប្រកួតសន្សំប្រាក់លានរបស់ Wurkz ថ្ងៃសៅរ៍សប្តាហ៍នេះនឹងជួបជាមួយ យុគ យក្សផ្លែ...

សង្វៀន “ម៉ារ៉ាតុងគុនខ្មែរ Super Whisky” សប្តាហ៍នេះកីឡាករ ៤ រូបប្រកួតម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយប្រភេទទំងន់ ៦០គ

ការប្រកួតប្រដាល់គុនខ្មែរម៉ារ៉ាតុនស៊ូពើវីស្គី ដែលមានផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៣ រសៀលរៀងរាល់ថ្ងៃសៅរ៍ សប្តាហ៍នេះមានការប្រកួតលក្ខណៈម៉ារ៉ាតុងរកជើងឯកក្នុងថ្ងៃតែមួយលើប្រភេទទំងន់ ៦០គ។ រិទ្ធ ភារម្យ មកពីអាណាចក្រគុនខ្មែរ នឹងជួប ឆាយ មាស មកពីក្លិប សំរោងកោង គូម៉ារ៉ាតុងទី ១ ខណៈគូម៉ារ៉ាតុងទី ២ អេនួន...