Home កីឡា សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ជើងឯកទំងន់ ៦៣.៥ ឈានដល់ជុំទីសប្តាហ៍ទី ២ ជុំទី ១

សង្វៀន Cambodia “អ្នកប្រដាល់គុនខ្មែរ” ជើងឯកទំងន់ ៦៣.៥ ឈានដល់ជុំទីសប្តាហ៍ទី ២ ជុំទី ១

ព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ សង្វៀនការប្រកួតប្រដាល់គុនខ្មែរ “កម្ពុជាអ្នកប្រដាល់គុនខ្មែរ” ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា នឹងឈានដល់ការប្រកួតជុំទី ១ សប្តាហ៍ទី ២ ក្នុងការប្រកួតដណ្តើមជើងឯករដូវកាលទី ២ របស់ស្រាបៀរកម្ពុជា។

គូជើងឯកសប្តាហ៍ទី ២ ជុំទី ១ នេះរួមមាន៖

  • សោម ពិសិដ្ឋ មកពីអេភូថងកីឡា នឹងជួបជាមួយ ខាំ សាបាន មកពីរ៉ាហាប់ស្វាយប៉ាក
  • ណាម ម៉ូរ៉ាក់ មកពីពន្លឺសាមគ្គី នឹងជួបជាមួយ ព្រឿង សុជាតិ របស់ក្រសួងការពារជាតិ

ក្រៅពីការប្រកួតប្រជែងខ្សែក្រវាត់ ក៏នឹងមានវត្តមានគូពិសេសអមផងដែរ គឺ បាង កាយ៉ាក មកពីក្លិបកសិកម្ម ជួបជាមួយ មាស សារ៉ាក់។

ផ្សាយផ្ទាល់ការប្រកួតចាប់ពីម៉ោង ៨ ព្រឹកទៅរៀងរាល់ថ្ងៃអាទិត្យតាមរយៈកញ្ចក់ទូរទស្សន៍ BTV។

រូបតំណាង

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។